ពីធីការរបស់ស្ថាប័នសម្របសម្រួលពាក្យបណ្តឹង
ទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ
សម្រាប់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន និងចុងក្រោយ
ថ្ងៃទី 8 ខែកុម្ភះ ឆ្នាំ 2011

I. សំណូមពរ

ពិធីការនេះបានចែងនូវបែបបទក្នុងការផ្ញើពាក្យបណ្តឹង និងដំណោះស្រាយទៅលើពាក្យបណ្តឹងបណ្តោះអាសន្ន និងចុងក្រោយជាលក្ខណះបុគ្គល និងអាជីវកម្មសម្រាប់ទាមទារតម្លៃចំណាយ និងការខូចខាតដែលកើតឡើងដោយសារការធ្លាយប្រេងកាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ 2010 នៅក្នុងឧប្បទ្ទវហេតុក្នុង Deepwater Horizon ដោយស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ (“GCCF”) (“ការធ្លាយប្រេង”)។ ពាក្យបណ្តឹងទាមទារសំណងសម្រាប់ការទូទាត់សំណងជាមុនពេលមានតម្រូវការបន្ទាន់ត្រូវ
បានគ្រប់គ្រងដោយពិធីការដាច់ដោយឡែកពីគ្នា។

A. តួនាទី

របស់ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក (“USCG”) ដែលបានជ្រើសទុក ក្រុមហ៊ុនធ្វើអាជីវកម្ម និងរុករកប្រេងប៊ីភី (“BP”)ទុកជាមុនជា ដៃគូរទទួលបន្ទុកដែលអនុលោមទៅតាមច្បាប់នៃភាពកខ្វក់ដោយសារប្រេងក្នុងឆ្នាំ 1990 (“OPA”) សម្រាប់ការកាត់បន្ថយប្រេងចេញពី Deepwater Horizon។ ការអនុលោមតាមច្បាប់ OPA ដៃគូទទួលបន្ទុកត្រូវតែបង្កើតនូវដំណើរការពាក្យបណ្តឹងមួយដើម្បីទទួលពាក្យបណ្តឹងណា
មួយដែលអ្នកទាមទារសំណងមានសិទ្ធិទទួលបាន។ ក្រុមហ៊ុនប្រេងប៊ីភី BP បានទទួលយកការចាត់តាំងមុខងារ USCG ជាដៃគូរទទួលបន្ទុក និងបានបង្កើត ហើយបានផ្សព្វ ផ្សាយពីការសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងម្តងគត់សម្រាប់រាល់អ្នកទាមទារសំណងទាំងអស់។

ស្ថាប័ន GCCF បំរុងនឹងធ្វើការផ្លាស់ប្តូរការសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងបុគ្គល និងអាជីវកម្មរបស់ក្រុមហ៊ុនប្រេងប៊ីភី BP។ ស្ថាប័ន GCCF និងអ្នកគ្រប់គ្រងពាក្យបណ្តឹងរបស់ខ្លួនគឺលោក Kenneth R. Feinberg បានដើរតួតំណាង អោយក្រុមហ៊ុន BP ក្នុងការបំពេញតម្រូវការលក្ខន្តិក:ជា “ដៃគូទទួលបន្ទុក” ដោយអនុលោមទៅតាមច្បាប់ OPA។ ស្ថាប័ន GCCF (និងពិធីការដែលអនុលោមទៅតាមច្បាប់ដែលបានចែង) ត្រូវបានរៀបជារចនាសម្ព័ន្ធដើម្បីអនុវត្តច្បាប់ OPA។

ថាតើពាក្យបណ្តឹងទាមទារសំណងដែលបានដាក់បង្ហាញនឹងត្រូវបានគ្រប់គ្រងដោយច្បាប់ OPA និងច្បាប់ដែលចែងអោយអនុវត្តដែរ ឬក៍អត់។ រាល់សំណុំឯកសារទាំងអស់ដែលបានផ្ញើជាបុគ្គល ឬអាជីវកម្មក្នុងគោលបំណងគាំទ្រនូវពាក្យបណ្តឹងដែលបានដាក់ប្តឹងភ្ជាប់ជាមួយនឹងដំណើរ
ការពាក្យបណ្តឹងទាមទារសំណងនៃក្រុមហ៊ុនប្រេងប៊ីភី BP ត្រូវបានបញ្ជូនទៅស្ថាប័ន GCCF។ ក្រុមហ៊ុនប្រេងប៊ីភី BP ក៍បានអនុញ្ញាតអោយស្ថាប័ន GCCF រៀបចំដំណើរការពាក្យបណ្តឹងទាមទារសំណងដែលមិនបានអនុលោមតាមប្រការណាមួយនៃច្បាប់ OPA ដែលពាក់ព័ន្ធទៅនឹងមរណ:ភាព ឬរងរបួសខាងរាងកាយ។ ការទទួលស្គាល់សម្រាប់ការទូទាត់សំណងដែលបានផ្តល់ជូនទៅតាមពិធីការនេះនឹងចាត់ទុកជាក
ារស្ម័គ្រចិត្តទាំងស្រុង ហើយការចូលរួមជាមួយស្ថាប័ន GCCF នឹងមិនប៉ះពាល់ទៅដល់សិទ្ធិណាមួយឡើយ ដែលថាអ្នកទាមទារសំណងនឹងមិនបានមកចូលរួម លុះត្រាតែដំណោះស្រាយចុងក្រោយរបស់ពាក្យបណ្តឹងត្រូវបានទទួលយក។

B. ការឈានទៅទទួលយក

គោលការណ៏មិនមែនឯកសិទ្ធិភាពខាងក្រោមនេះអនុវត្តចំពោះការប្រតិបត្តិនៃស្ថាប័ន GCCF:

  • ស្ថាប័ន GCCF នឹងវាយតម្លៃពាក្យបណ្តឹងទាមទារសំណងទាំងអស់អោយបានឆាប់រហ័ស និងស្មើភាពគ្នាដូចដែលបានណែនាំដោយច្បាប់ដែលចែងអោយអនុវត្ត។
  • ការបង្កើតស្ថាប័ន GCCF គឺមិនមែនជាការបន្ថយនូវសិទ្ធិបុគ្គល ឬអាជីវកម្មណាមួយដែលកើតមានស្រាប់មុនពេលបង្កើតអោយមានស្ថាប័ន GCCF នោះទេ គឺអ្នកទាមទារសំណងមានសិទ្ធិដូចគ្នាដោយគោរពទៅតាមពាក្យបណ្តឹងទាមទារសំណងខុ
    សៗគ្នារបស់ពួកគេ ដែលពួកគេមានមុនពេលបង្កើតអោយមានជា GCCF នេះឡើង ហើយនឹងមិនត្រូវបានបង្ខំអោយលះបង់នូវសិទ្ធិណាមួយចំពោះឱកាសស្វែងរកការទូទា
    ត់ប្រាក់សំណងតាមរយះស្ថាប័ន GCCF ក្នុងលក្ខខណ្ឌនៃការទទួលយកការទូទាត់សំណងចុងក្រោយនឹងតម្រូវអោយប្រតិបត្តិ
    ចំពោះការបង្ហាញនូវភាពទទួលខុសត្រូវ។
  • អ្នកទាមទារសំណងមានសិទ្ធិទទួលបានការពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោក ឬលោកស្រី មុននឹងទទួលយកការទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។ ស្ថាប័ន GCCF ក៍ផ្តល់លទ្ធភាពទទួលយកជំនួយផ្នែកច្បាប់ឥតគិតថ្លៃ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុនប្រេងប៊ីភី BP តាមរយះមេធាវីដែលជាអ្នកធ្វើការសម្រេចជំនាញឯកទេសឯករាជ្យក្នុងនាមតំណាងអោ
    យអ្នកទាមទារសំណង។
  • ដំណើរការនៃការពាក្យបណ្តឹងនៅស្ថាប័ន GCCF ត្រូវបានណែនាំអោយប្រតិបត្តិទៅតាមច្បាប់ OPA និងអនុវត្តនូវស្តង់ដាររបស់ច្បាប់ OPA។
  • ដោយអនុលោមតាមច្បាប់ OPA អ្នកទាមទារសំណងត្រូវផ្ញើពាក្យបណ្តឹងទាមទារសំណងទៅក្រុមហ៊ុនប្រេងប៊ីភី BP ឬស្ថាប័ន GCCF សម្រាប់ទាមទារការខូចខាតដែលមានចែងក្នុងច្បាប់ OPA មុនពេលស្វែងរកការទូទាត់ប្រាក់សំណងពីមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិ ឬពីផ្តើមមកពីការវិនិច្ឆ័យរបស់តុលាការ។

ស្ថាប័ន GCCF ពិចារណាពីទស្សន:របស់ដៃគូពាក់ព័ន្ធទាំងអស់។ ស្ថាប័នរ៉ាប់រងនូវការទូទាត់ប្រាក់សំណងទាំងអស់ដែលរួមបញ្ចូលទាំងអ្នកទាមសំណង អង្គភាពរដ្ឋាភិបាល ក្រុមហ៊ុនប្រេងប៊ីភី BP អាចផ្តល់ជូននូវពត័មាន និងការអធិប្បាយផ្សេងៗពាក់ព័ន្ធទៅនឹងដំណើរការរបស់ស្ថាប័ន GCCF។


II. ការទទួលខុសត្រូវ

A. ការជំរះចេញ និងសម្អាតតំបន់ឆ្នេរ

  1. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន?

    បុគ្គល1 ឬអាជីវកម្មណាមួយដែលទទួលរងនូវតម្លៃចំណាយនេះ ដែលកើតឡើងដោយសារការជម្រះប្រេងដែលធ្លាយចេញ ឬទប់ស្កាត់អោយមានការធ្លាយប្រេងអប្បបរមា ឬបន្ធូរបន្ថយនូវភាពកង្វក់របស់ប្រេង។
  2. ភស្តុតាងដែលតម្រូវអោយមាន
    • សកម្មភាពដែលកើតឡើងនោះគឺមានភាពចាំបាច់ក្នុងការយកយកប្រេងចេញ ដែលវាបានជួយធ្វើអោយបន្ធូរបន្ថយ ឬការទប់ស្កាត់ ធ្វើអោយនូវអប្បបរមា ឬកាត់បន្ថយនូវភាពកង្វក់របស់ប្រេងមកពីឧប្បទ្ទវហេតុធ្លាយប្រេង។
    • តម្លៃចំណាយក្នុងយកប្រេងចេញដែលកើតឡើងដោយសារសកម្មភាពទាំ
      ងនេះគឺសមហេតុសមផល និងមានភាពចាំបាច់ ហើយ
    • សកម្មភាពដែលយកប្រេងចេញ ទប់ស្កាត់ ធ្វើអោយនូវអប្បបរមា ឬកាត់បន្ថយនូវភាពកង្វក់របស់ប្រេងត្រូវបានចាត់ចែង ឬអនុម័តដោយអ្នកសម្របសម្រួលសហព័ន្ធនៅនឹងកន្លែងកើតហេតុ ឬក្រៅពីនេះ គឺវាត្រូវបានប្តេជ្ញាធ្វើអោយបានម៉ឺនម៉ាត់ជាមួយនឹងផែនការយថាភាពជាតិ។
  3. តើអ្នកទាមទារសំណងគួរតែផ្ញើនូវព័ត៌មានអ្វី?
    • ព័ត៌មាន ឬសំណុំឯកសារ (ឧ. ការទូទាត់ប្រាក់) ដែលបង្ហាញនូវតម្លៃចំណាយដែលទទួលរងក្រោយពេលមានឧបទ្ទវហេតុធ្លាយប្រេង ឬការយកប្រេងចេញដែលវាកើតឡើងដោយសារការធ្លាយប្រេង ឬទទួលរងក្រោយពេលមានឧបទ្ទវហេតុធ្លាយប្រេង ដើម្បីទប់ស្កាត់ ធ្វើអោយនៅអប្បបរមា ឬកាត់បន្ថយនូវភាពកង្វក់របស់ប្រេងមកពីឧប្បទ្ទវហេតុធ្លាយប្រេង។
    • ព័ត៌មាន ឬសំណុំឯកសារដែលពន្យល់ពីសកម្មភាពក្នុងការយកប្រេងចេញដែលវាកើតឡើងដោយសារក
      ារធ្លាយប្រេងគឺជាការចាំបាច់ក្នុងការទប់ស្កាត់ ធ្វើអោយនៅអប្បបរមា ឬកាត់បន្ថយនូវឥទ្ធិពលរបស់ប្រេងដែលបានធ្លាយ
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញថាសកម្មភាពដែលធ្វើឡើងគឺត្រូវបានអនុម័តដោយដោយអ
      ្នកសម្របសម្រួល សហព័ន្ធនៅនឹងកន្លែងកើតហេតុ ឬត្រូវបានប្តេជ្ញាធ្វើអោយបានម៉ឺនម៉ាត់ស្របទៅនឹងផែនការយថាភាពជាតិ។
    • ព័ត៌មាន ឬសំណុំឯកសារដែលពន្យល់ពីមូលហេតុសមហេតុសមផលនៃតម្លៃដែលបានចំណាយ។

B. អចលនទ្រព្យ និងទ្រព្យសម្បត្តិបុគ្គល

  1. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន?

    បុគ្គល ឬអាជីវកម្មណាមួយដែលជាម្ចាស់កម្មសិទ្ធិ ឬជាអ្នកជួលអចលនទ្រព្យ ឬទ្រព្យសម្បត្តិឯកជនបានខូចខាត ឬបំផ្លាញដែលជាមូលហេតុមកពីការធ្លាយប្រេង។

    ដើម្បីជៀសវាងនូវពាក្យបណ្តឹងដដែលៗ ម្ចាស់កម្មសិទ្ធិ ឬអ្នកជួលទ្រព្យសម្បត្តិត្រូវតែផ្តល់សេចក្តីជូនដំណឹងពីភាពជាម្ចាស់ ឬភាពជាអ្នកជួលទ្រព្យសម្បត្តិដែលមានចេតនាដាក់ពាក្យបណ្តឹងទាមទារសំណង។ ប្រសិនបើទទួលបានពាក្យបណ្តឹងដដែលៗ ស្ថាប័ន GCCF នឹងកំណត់យកអ្នកទាមទារសំណងដែលសមស្រប ឬអ្នកទាមទារសំណងផ្សេងទៀត និងផ្នែកសមស្របណាមួយនៃពាក្យបណ្តឹងនោះ។
  2. តើអ្នកទាមទារសំណងគួរតែផ្ញើនូវព័ត៌មានអ្វី?
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិ ឬអ្នកជួលទ្រព្យសម្បត្តិ។
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញពីទ្រព្យសម្បតិ្តត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញដោយលក្ខណះធម្មជាតិ។
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញពីពាក្យបណ្តឹងទាមទារសំណងនៃការខូចខាតត្រូវបាន
      កើតឡើងដោយសារការខូចខាត ឬបំផ្លិចបំផ្លាញទ្រព្យសមប្បត្តិដោយលក្ខណះធម្មជាតិ។
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញពីតម្លៃចំណាយទៅលើការជួសជុល ឬការផ្លាស់ប្តូរទ្រព្យសម្បត្តិ ឬការខាតបង់ខាងសេដ្ឋកិច្ចដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
    • ព័ត៌មាន ឬសំណុំឯកសារដែលបង្ហាញពីតម្លៃនៃទ្រព្យសម្បត្តិទាំងមុន និងក្រោយពេលមានការខូចខាត។

C. ការខាតបង់ប្រាក់ចំណេញ និងសមត្ថភាពក្នុងរកប្រាក់ចំណូល

  1. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន?

    បុគ្គល ឬអាជីវកម្មណាមួយមិនត្រូវការអោយម្ចាស់ទ្រព្យសម្បត្តិដែលរងការខូចខាត ឬម្ចាស់ប្រភពធនធានរ៉ាប់រងទៅលើការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលដែលរកបាន។ បុគ្គល ឬអាជីវកម្មណាមួយមិនត្រូវការអោយម្ចាស់ទ្រព្យសម្បត្តិដែលរងការខូចខាត ឬម្ចាស់ប្រភពធនធានរ៉ាប់រងទៅលើការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលដែលរកបាន។ បុគ្គល ឬអាជីវកម្មណាមួយមិនត្រូវការអោយម្ចាស់ទ្រព្យសម្បត្តិដែលរងការខូចខាត ឬម្ចាស់ប្រភពធនធានរ៉ាប់រងទៅលើការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលដែលរកបាន។ បុគ្គល ឬអាជីវកម្មណាមួយមិនត្រូវការអោយម្ចាស់ទ្រព្យសម្បត្តិដែលរងការខូចខាត ឬម្ចាស់ប្រភពធនធានរ៉ាប់រងទៅលើការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលដែលរកបាន។
  2. តើអ្នកទាមទារសំណងគួរតែផ្ញើនូវព័ត៌មានអ្វី?
    • កំណត់អត្តសញ្ញាណពីការរងរបួស ការបំផ្លិចបផ្លាញ ឬការខាតបង់ទ្រព្យសម្បត្តិជាក់លាក់ ឬប្រភពធនធានធម្មជាតិ។
    • ព័ត៌មានពាក់ព័ន្ធទៅនឹងការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលរបស់អ្នកទាមទារសំណងដែលបណ្តលមកពីការរងរបួស ការបំផ្លិចបំផ្លាញ ឬការបាត់បង់ទ្រព្យសម្បត្តិជាក់លាក់ ឬប្រភពធនធានធម្មជាតិដោយសារការធ្លាយប្រេង (ដូចជាការខាតបង់ប្រាក់ចំណេញដោយសារតែអ្នកនេសាទ ដែលតំបន់នេសាទរបស់ពួកគេត្រូវបានបិទ ឬសណ្ឋាគារ ឬទ្រព្យសម្បត្តិដែលបានជួលអោយត្រូវបានធ្លាក់ចុះនូវប្រាក់ចំណូលពីព្រោះ ឆ្នេរសមុទ្រ ការហែទឹក តំបន់នេសាទត្រូវបានរងនូវផលប៉ះពាល់ដោយសារការធ្លាយប្រេង)។
    • ការថយចុះប្រាក់ចំណេញ ឬប្រាក់ចំណូល ឬការកើនឡើងការចំណាយដែលបណ្តាលមកពីការខូចខាតទាំងអស់នោះ។
    • ចំនួនប្រាក់ចំណេញ និងប្រាក់ចំណូល ឬប្រាក់ចំណាយនៅក្នុងកំឡុងពេលជាមួយគ្នានោះ។
    • ប្រាក់ចំណូលដែលទទួលបានពីការងារ ឬអាជីវកម្មផ្សេងទៀតក្នុងកំឡុងចន្លោះពេលទទួលរងការខាតបង់ និងការចំណាយដែលនាំអោយកើតឡើងនូវប្រាក់ចំណូលផ្សេងទៀត។
    • ការសន្សំទុកសម្រាប់ចំណាយ និងការចំណាយធម្មតាផ្សេងទៀត ដែលមិនបានកើតឡើងដោយសារការធ្លាយប្រេង។

D. ការប្រើប្រាស់ប្រភពធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិត

  1. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន?

    បុគ្គលណាម្នាក់ដែលប្រើប្រាស់ប្រភពធនធានធម្មជាតិដែលត្រូវបានរងគ្រោះមហន្តរាយ ការបំផ្លិចបំផ្លាញ ឬត្រូវបានបាត់បង់ដោយសារការធ្លាយប្រេង សម្រាប់ធ្វើជាអាហារ ទីជម្រក សំលៀកបំពាក់ ថ្នាំសង្កូវ ឬប្រើប្រាស់សម្រាប់ចិញ្ចឹមជីវិតផ្សេងទៀត។ បុគ្គលណាម្នាក់ដែលប្រើប្រាស់ប្រភពធនធានធម្មជាតិដែលត្រូវបានរងគ្រោះមហន្តរាយ ការបំផ្លិចបំផ្លាញ ឬត្រូវបានបាត់បង់ដោយសារការធ្លាយប្រេង សម្រាប់ធ្វើជាអាហារ ទីជម្រក សំលៀកបំពាក់ ថ្នាំសង្កូវ ឬប្រើប្រាស់សម្រាប់ចិញ្ចឹមជីវិតផ្សេងទៀត។
  2. តើអ្នកទាមទារសំណងគួរតែផ្ញើនូវព័ត៌មានអ្វី?
    • ការធ្វើអត្តសញ្ញាណពីប្រភពធនធានធម្មជាតិជាក់លាក់ដែលត្រូវបានទទួលរងគ្រោះមហន្តរាយ ការបំផ្លិចបំផ្លាញ ឬត្រូវបានបាត់បង់ដោយសារការធ្លាយប្រេង ដែលក្នុងនោះការទូទាត់សំណងទៅលើការបាត់បង់ធនធានក្នុងការចិញ្ចឹមជីវិតដែ
      លកំពុងដាក់ប្តឹងទាមទារ។ អ្នកទាមទារសំណងមិនចាំបាច់តែជាម្ចាស់ប្រភពធនធានធម្មជាតិដែលទទួលរងឥទ្ធ
      ិពលនោះទេ។
    • ការពណ៌នាពីការប្រើប្រាស់ប្រភពធម្មជាតិសម្រាប់ចិញ្ចឹមជីវ
      ិតជាក់ស្តែងបានបង្កើតមកពីប្រភពធនធានធម្មជាតិជាក់លាក់នីមួយៗ។
    • ការពណ៌នាពីរបៀប និងវិសាលភាពនៃការប្រើប្រាស់ធនធានសម្រាប់ចិញ្ចឹមជីវិតអ្វីត្រូវបានទទួលរងឥទ្ធិ
      ពលដោយសារគ្រោះមហន្តរាយ ឬការខាតបង់ធនធានធម្មជាតិជាក់លាក់នីមួយៗដែលបណ្តាលមកពីការធ្លាយប្រេង។
    • ពណ៌នាពីការចំណាយដែលបានធ្វើឡើងដើម្បីផ្លាស់ប្តូរ ឬជំនួសការប្រើប្រាស់ធនធានសម្រាប់ចិញ្ចឹមជីវិតដែលរួមមានឯកសា
      រក្នុងការផ្ទៀងផ្ទាត់ការចំណាយផងដែរ។

E. មរណ:ភាព ឬការរងរបួសខាងរាងកាយ

  1. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន?

    ពាក្យបណ្តឹងទាមទារសំណងអាចត្រូវបានធ្វើឡើងដោយបុគ្គលដែលរងរបួស ឬអ្នកតំណាងអោយបុគ្គលដែលបានទទួលមរណ:ភាពដើម្បីទាមទារការខូចខាតខាងសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចសម្រាប់ការរងរបួសខាងកាយ និងមរណ:ភាពដែលបណ្តាលមកការធ្លាយប្រេង ឬការធ្វើអាជីវកម្មរ៉ែ និងអគ្គិភ័យដែលគួបផ្សំជាមូយនឹងឧប្បទ្ទវហេតុធ្លាយប្រេងនៅឯ Deepwater Horizon ឬការជម្រះប្រេងចេញក្រោយព្រឹត្តិការណ៏ធ្លាយប្រេង។

    ការផ្ញើពាក្យបណ្តឹងទាមទារសំណងសម្រាប់ការរងរបួសខាងកាយ និងមរណ:ភាពទៅស្ថាប័ន GCCF គឺជាការស្ម័គ្រទាំងស្រុង អ្នកទាមទារសំណងមិនត្រូវបានតម្រូវអោយផ្ញើពាក្យបណ្តឹងទាមទារសំណងសម្រ
    ាប់ការទទួលរងរបួសខាងកាយ និងមរណ:ភាពរបស់គេទៅស្ថាប័ន GCCF ដើម្បីទទួលបានការទូទាត់សំណងចុងក្រោយសម្រាប់ការយកចេញ និងជម្រះប្រេងតាមតំបន់ឆ្នេរ ការខូចខាតទ្រព្យសម្បត្តិបុគ្គល ឬអចលនទ្រព្យ ការខាតបង់ប្រាក់ចំណេញ និងប្រាក់ចំណូលដែលរកបាន ឬ ការប្រើប្រាស់ប្រភពធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិត។ ទោជាយ៉ាងណាក៍ដោយ គឺវាមិនស្របទៅនឹងពាក្យបណ្តឹងដែលអនុលោមទៅតាមច្បាប់នៃភាពកង្វក់នៃប្រេងទេ ពាក្យបណ្តឹងទាមទារសំណងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណ:ភាពមិនអាចត្រូវបានផ្ញើទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិទេ។
  2. តើអ្នកទាមទារសំណងគួរតែផ្ញើនូវព័ត៌មានអ្វី?
    • កំណត់ត្រាវេជ្ជសាស្រ្ត ឬលិខិតមរណ:ភាពដែលបង្ហាញពីការរងរបួសខាងរាងកាយ ឬមរណ:ភាព។
    • កំណត់ត្រាវេជ្ជសាស្រ្ត ដែលឆ្លុះអោយឃើញតាមរយះអ្នកថែទាំវេជ្ជសាស្រ្ត។
    • ព័ត៌មានពាក់ព័ន្ធដែលនាំអោយមានការរងរបួសខាងរាងកាយ ឬមរណ:ភាព។
    • ព័ត៌មានពាក់ព័ន្ធទៅនឹងករណីនៃការរងរបួសខាងរាងកាយ ឬមរណ:ភាព និងទីកន្លែងកើតហេតុដែលការរងរបួសខាងរាងកាយ ឬមរណ:ភាពបានកើតឡើង។
    • ព័ត៌មានពាក់ព័ន្ធទៅនឹងភាពអសមត្ថភាពដោយកន្លែង និងទាំងស្រុងរបស់អ្នកទាមទារសំណង។
    • កំណត់ត្រាដែលបង្ហាញពីការចំណាយទៅលើការថែទាំវេជ្ជសាស្រ្ត។
    • ភស្តុតាងនៃការខាតបង់ប្រាក់ចំណូល ប្រសិនបើអ្នកទាមទារសំណងស្វែងរកសំណងទៅលើការខាតបង់ប្រាក់ចំណូលទាំងនោះ។
    • ព័ត៌មាន និងឯកសារពាក់ព័ន្ធទៅនឹងធានារ៉ាប់រងខាងតំហែទាំសុខភាព ឬធានារ៉ាប់រងអសមត្ថភាព។

F. តម្លៃចំណាយក្នុងពាក្យបណ្តឹងទាមទារការខូចខាតដែលបានព្យាករណ៏

សម្រាប់ពាក្យបណ្តឹងទាមទារសំណងក្នុងការជម្រះ និងការយកចេញ ការខូចខាតទ្រព្យសម្បត្តិបុគ្គល ឬអចលនទ្រព្យ ការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលដែលរកបាន និងការប្រើប្រាស់ប្រភពធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិតដោយរាប់បញ្ចូលទាំងតម
្លៃចំណាយសមស្របចំពោះពាក្យបណ្តឹងទាមទារការខូចខាតបានព្យាករណ៏ ក៍ប៉ុន្តែមិនរាប់បញ្ចូលការចំណាយសម្រាប់មេធាវី ឬការចំណាយក្នុងការគ្រប់គ្រងបូករួមនឹងការរៀបចំពាក្យបណ្តឹងផងដែរ។

G. សហេតុកម្ម

ស្ថាប័ន GCCF នឹងគ្រាន់តែចំណាយទៅលើការការខូចខាត ឬអន្តរាយដែលកើតឡើងដោយសារការធ្លាយប្រេងប៉ុណ្ណោះ។ ការសម្រេចជ្រើសយកសហេតុកម្មរបស់ស្ថាប័ន GCCF នៃពាក្យបណ្តឹងទាមទារសំណងស្របតាមច្បាប់ OPA នឹងត្រូវបានណែនាំដោយច្បាប់ OPA និងច្បាប់សហព័ន្ធដែលអនុវត្តទៅតាមច្បាប់ OPA។ ការសម្រេចជ្រើសយកពាក្យបណ្តឹងទាមទារសំណងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណ:ភាពនឹងត្រូវបានណែនាំទៅតាមច្បាប់ដែលមានជាធរមាន។


III. ការដាក់ពាក្យបណ្តឹងទាមទារសំណង

A. ការតំណាងនៃគណ:មេធាវី

  1. អ្នកទាមទារសំណងមានសិទ្ធិទទួលបានការពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោក ឬលោកស្រី មុននឹងទទួលយកការទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។
  2. ប្រសិនបើអ្នកទាមទារសំណងត្រូវបានតំណាងដោយគណ:មេធាវី ស្ថាប័ន GCCF នឹងទាក់ទងមកគណ:មេធាវីដោយផ្ទាល់ល្អជាងទាក់ទងទៅអ្នកទាមទារសំណង។
  3. ស្ថាប័ន GCCF ក៍ផ្តល់លទ្ធភាពទទួលយកជំនួយផ្នែកច្បាប់ឥតគិតថ្លៃសម្រាប់ដំណើរការនៃពាក្យ
    បណ្តឹងទាមទារការទូទាត់សំណងចុងក្រោយ ឬបណ្តោះអាសន្ននៃស្ថាប័ន GCCF ។ សេវាកម្មផ្នែកច្បាប់ទាំងនេះអាចមានតាមរយះបណ្តាញអង្គការសេវាកម្មផ្នែកច្បា
    ប់ស៊ីវិលដែលគ្មានផលចំណេញនៅក្នុងរដ្ឋ Alabama Florida Louisiana Mississippi និង Texas។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃកំពុងត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលយុត្តិធម៌ Mississippi ដែលជាស្ថាប័នច្បាប់សាធារណ:មិនមានផលចំណេញមួយ។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃនឹងមិនផ្តល់ជូនជាជំនួយចំពោះវិវាទ ឬបណ្តឹងដែលបានប្តឹងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិនៃស្ថាប័នឆ្នាំសមុទ្រ។ មូលនិធិសម្រាប់កម្មវិធីនេះបានមកពីក្រុមប្រេងប៊ីភី BP។ ទោះជាយ៉ាងណាក៍ដោយ មជ្ឈមណ្ឌលយុត្តធម៌ Mississippi និងអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិលមិនមានប្រាក់ចំណេញផ្សេងទៀតដែលកំពុងផ
    ្តល់ជំនួយសេវាកម្មឥតគិតថ្លៃគ្មានទំនាក់ទំនងណាផ្សេងទៀតជាមួយនឹងក្រុមហ៊ុនប្រេងប៊ីភី BP ស្ថាប័ន GCCF។ មូលនិធិគ្មានឥទ្ធិពលទៅលើដំបូន្មានដែលមេធាវីនៅតាមអង្គការសេវកម្មផ្នែកច្បា
    ប់ណាមួយបានផ្តល់ជូនទៅអ្នកទាមទារសំណងទេ។ ទាំងស្ថាប័ន GCCF និងក្រុមហ៊ុនប្រេងប៊ីភី BP នឹងមិនជ្រៀតជ្រៀកទៅលើការសម្រេចចិត្តរបស់គណ:មេធាវីដែលផ្តល់សេវាកម្មផ្នែកច្បាប់ណាមួយជាលក្ខណ:អាជីព និងឯករាជ្យ។

B. ភាពស្មើគ្នាក្នុងដំណើរការ និងការកែសម្រួលអោយមានភាពស្មើគ្នានៅក្នុងដំណើរការពាក្យបណ្តឹង

អ្នកទាមទារសំណងសក្តានុពលទាំងអស់នឹងត្រូវបានប្រព្រឹត្តដោយការគោរព សេចក្តីថ្លៃថ្នូរ ភាពស្មើគ្នា ដោយមិនប្រកាន់ជាតិសាសន៏ ពណ៌សម្បុរ ភេទ ជនជាតិ សាសនា យែនឌ័រ ឬពិការភាពឡើយ។ ស្ថាប័ន GCCF នឹងខិតខំធានាថាអ្នកទាមទារសំណងអាចមានចូលទៅក្នុងដំណើរការនៃស្ថាប័ន GCCF ស្មើៗគ្នា ហើយពាក្យបណ្តឹងនោះនឹងត្រួវបានកែសម្រួលអោយមានភាពស្មើគ្នា។ បុគ្គលដែលអសមត្ថភាពនឹងអាចធ្វើការទាក់ទងពាក្យបណ្តឹងទាមទារសំណងរបស់ពួកគេ និងបញ្ហាផ្សេងៗទៅនឹងស្ថាប័ន GCCF ប្រកបដោយប្រសិទ្ធិភាព។ បុគ្គលដែលមានបញ្ហាខាងភាសានឹងអាចចូលទៅក្នុងដំណើរការដាក់ពាក្យបណ្តឹង និងស្ថាប័ន GCCF បានដូចគ្នា។ បុគ្គលដែលមានចំណេះដឹងតិចតួចនឹងត្រូវមានឯកសារ និងទម្រង់ដែលបង្ហាញទៅដល់ពួកគេ និងជាមធ្យាបាយងាយស្រួលមួយសម្រាប់ពួកគេយល់។

C. ទម្រង់ពាក្យបណ្តឹងទាមទារសំណង

  1. អ្នកទាមទារសំណងនឹងបំពេញទម្រង់ពាក្យបណ្តឹងទាមទារសំណងសម
    ្រាប់ការទាមទារសំណងបណ្តោះអាសន្ន ឬចុងក្រោយ។
  2. អ្នកទាមទារសំណងនឹងផ្ញើឯកសារដែលបានស្នើចំពោះទម្រង់ពាក្យបណ្តឹងបណ្តោះអាសន្ន ឬចុងក្រោយ ឬព័ត៌មានគ្រប់គ្រាន់ប្រហាក់ប្រហែលផ្សេងទៀតទាំងការបង្ហាញភស្តុតាងនៃពាក្យបណ្តឹង និងស្ថាប័ន GCCF ធ្វើការពិនិត្យ និងដាក់ដំណើរការពាក្យបណ្តឹងទាមទាមសំណងបណ្តោះអាសន្ន ឬចុងក្រោយ។
  3. អ្នកតំណាងស្របច្បាប់អោយបុគ្គលដែលបានទទួល
    មរណ:ភាព អនិតិជន អ្នកអសមត្ថភាព ឬបុគ្គលគ្មានលទ្ធភាពស្របច្បាប់អាចដាក់ពាក្យបណ្តឹងតំណាងអោយអ្នកទាមទារសំ
    ណងទាំងនេះ ប៉ុន្តែនឹងត្រូវតម្រូវអោយបង្ហាញនូវភស្តុតាងដែលកំណត់ថាការតំណាងអោយពិតជា
    ស្របច្បាប់។

D. ដំណើរការនៃការបំពេញ

ពាក្យបណ្តឹងទាមទាមសំណងបណ្តោះអាសន្ន ឬចុងក្រោយ អាចត្រូវបានផ្តល់ជូន និងបានដាក់ជូននៅតាមរបៀបមួយចំនួនក្នុងចំណោមរបៀបដូចខាងក្រោម:

  1. តាមរយះអ៊ីនធើណែត – អ្នកទាមទារសំណងអាចផ្ញើពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន ឬចុងក្រោយតាម រយះប្រព័ន្ធអ៊ីនធើណែតដោយចូលទស្សនាគេហទំព័ររបស់ស្ថាប័ន GCCF: www.gulfcoastclaimsfacility.com។ អ្នកទាមទារសំណងនឹងត្រូវបានណែនាំអោយធ្វើតាមជំហានគំរូក្នុងការបំពេញទម្រង់ពាក្យបណ
    ្តឹងបណ្តោះអាសន្ន ឬចុងក្រោយ។ ទម្រង់ពាក្យបណ្តឹងបណ្តោះអាសន្ន ឬចុងក្រោយ និងសេចក្តីណែនាំនឹងត្រូវបានបកប្រែជាភាសាអង់គ្លេស ភាសាអេស៉្បាញ ភាសាវៀតណាម និងភាសាខែ្មរ។ អ្នកទាមទារសំណងដែលបានដាក់ពាក្យបណ្តឹងទាមទារសំណងសម្រាប់ការទូទាត់សំណងជាមុនពេលម
    ានតម្រួវការបន្ទាន់កាលពីលើកមុន នឹងមិនត្រួវបានទាមទារអោយផ្ញើនូវឯកសារដែលដាក់ភ្ជាប់មកជាមួយកាលពីលើកមុននោះឡើងវិ
    ញទេ ប៉ុន្តែនឹងត្រូវបានទាមទារអោយផ្ញើឯកសារបន្ថែមចាំបាច់ដើម្បីបង្ហាញជាភស្តុតាងទៅន
    ឹងបណ្តឹងទាមទារសំណងបណ្តោះអាសន្ន និងចុងក្រោយ។ ទម្រង់ពាក្យបណ្តឹងទាមទារសំណងដែលបានផ្ញើមកតាមរយះប្រព័ន្ធអ៊ីនធើណែតនឹងតម្រូវអោយ
    មានចុះហត្ថលេខាអេឡិចត្រូនិចនៅលើពាក្យបណ្តឹងនោះ។
  2. តាមរយះការមកដាក់ពាក្យនៅទីតាំងការិយាល័យទទួលពាក
    ្យបណ្តឹងរបស់ស្ថាប័ន GCCF – អ្នកទាមទារសំណងអាចមកដាក់ពាក្យនៅទីតាំងការិយាល័យទទួលពាក្យបណ្តឹងមួយកន្លែងក្នុង
    ចំណោមទីតាំងទាំង 34 កន្លែងដែលបានបង្កើតឡើងដើម្បីជួយដល់អ្នកទាមទារសំណងដែលមានបានដាក់អោយដំណើរការពាក
    ្យបណ្តឹងទាមទារសំណង។ ទីតាំងការរិយាល័យទទួលពាក្យបណ្តឹងទាមទារសំណងត្រូវបានបិទផ្សាយនៅលើគេហទំព័ររបស់ស
    ្ថាប័ន GCCFwww.gulfcoastclaimsfacility.com។ ប្រសិនបើអ្នកមកដាក់ពាក្យត្រូវការអ្នកបកប្រែ ហើយអ្នកបកប្រែមិនមានវត្តមាននៅទីនោះ អ្នកវាយតម្លៃពាក្យបណ្តឹងទាមទារសំណងនឹងធ្វើការរៀបចំដើម្បីផ្តល់ជូននូវសេវាកម្មទ
    ាំងនេះ ឬក៍តាមរយះការនិយាយគ្នាតាមទូរស័ព្ទសន្និសិទ ឬក៍រៀបចំពេលវេលាដើម្បីណាត់មកជួបនៅនឹងការិយាល័យម្តងទៀត។ អ្នកវាយតម្លៃពាក្យបណ្តឹងនឹងជួយអ្នកទាមទារសំណងបំពេញនូវទម្រង់ពាក្យបណ្តឹងបណ្តោះ
    អាសន្ន ឬចុងក្រោយ។ អ្នកទាមទារសំណងនឹងមិនត្រូវបានតម្រូវអោយផ្ញើ៝ឯកសារដែលបានភ្ជាប់មកកាលពីលើកមុននោ
    ះឡើងវិញទេ ប៉ុន្តែនឹងត្រូវបានតម្រូវអោយផ្ញើនូវឯកសារបន្ថែមចាំបាច់ដើម្បីបង្ហាញជាភស្តុតាង
    ទៅនឹងបណ្តឹងទាមទារសំណងបណ្តោះអាសន្ន និងចុងក្រោយ។ ទម្រង់ពាក្យបណ្តឹងទាមទារសំណងត្រូវបានចុះហត្ថលេខាដោយអ្នកទាមទារសំណង។
  3. តាមរយះសេវាកម្មប្រៃសណីយ៏របស់សហរដ្ឋអាមេរិក (U.S.) – អ្នកទាមទារសំណងអាចទូរស័ព្ទដោយឥតគិតថ្លៃតាមខ្សែទូរស័ព្ទដែលបានផ្តល់ជូនដើម្បីស
    ្នើសុំថា ទម្រង់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន ឬចុងក្រោយត្រូវបានផ្ញើទៅតាមរយះសេវាកម្មប្រៃសណីយ៏របស់សហរដ្ឋអាមេរិក (U.S.)។ ទម្រង់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន ឬចុងក្រោយនឹងត្រូវបានផ្ញើទៅតាមរយះសេវាកម្មប្រៃសណីយ៏របស់សហរដ្ឋអាមេរិក (U.S.) ទៅអោយអ្នកទាមទារសំណង។ អ្នកទាមទារសំណងនឹងមិនត្រូវបានតម្រូវអោយផ្ញើ៝ឯកសារដែលបានភ្ជាប់មកកាលពីលើកមុន
    នោះឡើងវិញទេ ប៉ុន្តែនឹងត្រូវបានតម្រូវអោយផ្ញើនូវឯកសារបន្ថែមចាំបាច់ដើម្បីបង្ហាញជាភស្តុត
    ាងទៅនឹងបណ្តឹងទាមទារសំណងបណ្តោះអាសន្ន និងចុងក្រោយ។ ទម្រង់ពាក្យបណ្តឹងទាមទារសំណងត្រូវបានចុះហត្ថលេខាដោយអ្នកទាមទារសំណង។ អ្នកទាមទារសំណងអាចផ្ញើទម្រង់ពាក្យបណ្តឹងដែលបំពេញរួចត្រលប់មកវិញតាមរយះ:
    • សេវាកម្មប្រៃសណីយ៏របស់សហរដ្ឋអាមេរិក (U.S.):
      Gulf Coast Claims Facility
      P. O. Box 9658
      Dublin, OH 43017-4958
    • ការផ្ញើនៅពេលយប់ដែលមានការទទួលស្គាល់ ឬបានចុះបញ្ជី:
      Gulf Coast Claims Facility
      5151 Blazer Parkway, Suite A
      Dublin, OH 43017-4958
    • ទូរសារ:
      1-866 682-1772
    • អ៊ីមែល:
      info@gccf-claims.com
    • ខ្សែទូរស័ព្ទឥតគិតថ្លៃមានដូចខាងក្រោម:

      • លេខទូរស័ព្ទឥតគិតថ្លៃ: 1-800 916-4893
      • ខ្សែទូរស័ព្ទពហុភាសា: 1-800 916-4893
      • ខ្សែទូរស័ព្ទសម្រាប់ជំនួយដល់អ្នកមានបញ្ហាខាងសោតវិញ្ញាណ: 1-866 682-1758
    រាល់ទម្រង់ពាក្យបណ្តឹងទាមទារសំណងដែលផ្ញើ ទោះតាមវិធីផ្ញើណាក៍ដោយ នឹងត្រូវបានបញ្ជូនតដោយស្វ័យប្រវត្តិទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដំណើរការ និងដាក់បញ្ចូលជាមួយគ្នានឹងទិន្នន័យកណ្តាលរបស់ស្ថាប័ន GCCF។

IV. ពាក្យសុំសម្រាប់ការទូទាត់សំណង

អ្នកទាមទារសំណងមានជម្រើសក្នុងផ្ញើពាក្យបណ្តឹងសម្រាប់ទាមទារសំណងបណ្តោះអាសន្ន ឬសំណងចុងក្រោយ។

A. ពាក្យសុំសម្រាប់ការទូទាត់សំណងបណ្តោះអាសន្ន

ការទូទាត់សំណងបណ្តោះអាសន្នរួមមានតែការខូចខាតនាពេលកន្លងមក និងការខូចខាតធនធានសម្រាប់ចិញ្ចឹមជីវិត។ ការទូទាត់សំណងបណ្តោះអាសន្នមិនរាប់បញ្ចូលការខូចខាតនាពេលអនាគតទេ។

គោលការណ៏ខាងក្រោមនេះនឹងដាក់អនុវត្តសម្រាប់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន:

  • ដើម្បីទទួលបានការទូទាត់សំណងបណ្តោះ អ្នកទាមទារសំណងនឹងមិនតម្រូវអោយធ្វើការបោះបង់ ឬលះបង់សិទ្ធិណាមួយដើម្បីពោលអះអាងទៅលើពាក្យបណ្តឹងបន្ថែមទៀតទេ ដើម្បីប្តឹងទាមទារនូវសកម្មភាពស្របច្បាប់សម្រាប់បុគ្គល ឬដើម្បីចូលរួមនៅក្នុងសកម្មភាពស្របច្បាប់ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការធ្លាយប
    ្រេង។
  • អ្នកទាមទារសំណងដែលស្វែងរកការទូទាត់សំណងបណ្តោះអាចដាក់ពាក្យបណ្តឹងជាបន្តបន
    ្ទាប់សម្រាប់ការទូទាត់សំណងបណ្តោះអាសន្នបន្ថែម ឬសំណងចុងក្រោយ។
  • ពាក្យបណ្តឹងបណ្តោះអាសន្នអាចមិនត្រូវបានអោយផ្ញើជាបន្តបន្ទាប់លើសពី
    មួយដងក្នុងរយះពេលមួយត្រីមាស លើកលែងតែអ្នកទាមទារអាចបង្ហាញនូវវត្តមាននៃករណីដែលតម្រូវអោយមាន ដែលក្នុងករណីនោះ ពាក្យបណ្តឹងបណ្តោះអាសន្នអាចត្រូវបានផ្ញើលើសពីរមួយដងក្នុងរយះពេលមួយត្រីមាស។ ពាក្យបណ្តឹងបណ្តោះអាសន្នដែលបានផ្ញើក្នុងកុំឡុងពេលត្រីមាសដំបូង អាចត្រួវបានផ្ញើត្រឹម និងនៅថ្ងៃទី 31 ខែធ្នូ។ ពាក្យបណ្តឹងបណ្តោះអាសន្នដែលបានផ្ញើក្នុងកុំឡុងពេលត្រីមាសទីពីរ អាចត្រួវបានផ្ញើត្រឹម និងនៅថ្ងៃទី 31 ខែមីនា។ ពាក្យបណ្តឹងបណ្តោះអាសន្នដែលបានផ្ញើក្នុងកុំឡុងពេលត្រីមាសទីបី អាចត្រួវបានផ្ញើត្រឹម និងនៅថ្ងៃទី 30 ខែមិថុនា។ ពាក្យបណ្តឹងបណ្តោះអាសន្នដែលបានផ្ញើក្នុងកុំឡុងពេលត្រីមាសទីបួន អាចត្រួវបានផ្ញើត្រឹម និងនៅថ្ងៃទី 30 ខែកញ្ញា។
  • ពេលធ្វើការវាយតម្លៃពាក្យបណ្តឹងបណ្តោះអាសន្ន ស្ថាប័ន GCCF នឹងគណនា និងទូទាត់សំណងលើកមុនដោយក្រុមហ៊ុនប៊ីភី BP ស្ថាប័ន GCCF និងស្ថាប័នពាក់ព័ន្ធ
  • ក្នុងករណីដែលអ្នកទាមទារសំណងបានផ្ញើពាក្យបណ្តឹងដែលមានបង្ហាញនូវភស្តុតាង និងបង្ហាញនូវសិទ្ធិទទួលបាន ស្ថាប័ន GCCF នឹងប្រគល់ជូនអ្នកទាមទារសំណងនូវការកំណត់ក្នុងការទូទាត់ទាំងសំណងបណ្តោះអាសន្ន និងសំណងចុងក្រោយ ដូច្នេះអ្នកទាមទារសំណងអាចជ្រើសរើសយកពាក្យបណ្តឹងទាមទារសំណងណាមួយ ដែលអ្នកគេចង់បាន។
  • ប្រសិនបើអ្នកទាមទារសំណងជ្រើសរើសក្នុងការទទួលយកពាក្យបណ្តឹងបណ្តោះអាសន្ន អ្នកទាមទារសំណងគួរតែផ្ញើពាក្យបណ្តឹងជាបន្តបន្ទាប់សម្រាប់ការទូទាត់សំណងចុងក្រោយ នោះការវាយតម្លៃពីការទូទាត់សំណងចុងក្រោយរបស់ស្ថាប័ន GCCF អាចផ្លាស់ប្តូរដើម្បីពិចារណាពីព័ត៌មានបន្ថែម និងភាពមិនច្បាស់លាស់តិចតួចដែលពាក់ព័ន្ធទៅនឹងការខូចខាត។
  • ការទូទាត់សំណងបណ្តោះអាសន្ន ឬការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់មួយចំនួនបានធ្វើឡើងចំពោះអ្នកទាមទារសំណង នឹងត្រូវបានបន្ថយភាគរយពីការទូទាត់សំណងចុងក្រោយរបស់អ្នកទាមទារសំណង។

B. ពាក្យសុំទូទាត់សំណងចុងក្រោយ

ដោយការសុំទូទាត់សំណងចុងក្រោយ អ្នកសុំអោយមានការទូទាត់នឹងស្វែងរកការដោះស្រាយចំពោះរាល់ពាក្យបណ្តឹងទាំងអស់ ដោយបូករួមទាំងពាក្យបណ្តឹងណាទាមទារសម្រាប់ការខូចខាតនាពេលអនាគត ដែលនិងបណ្តាលមកពីការធ្លាយប្រេង។ ការទូទាត់សំណងចុងក្រោយទុកសម្រាប់ជាការបំពេញ និងជាការដោះស្រាយចុងក្រោយចំពោះរាល់ពាក្យបណ្តឹងទាមទារសំណងទៅលើការខូចខាតណាមួយ
នាពេលកន្លងមក ពេលបច្ចុប្បន្ន និងពេលអនាគត ដែលអ្នកទាមទារសំណងមាន ឬអាចមានការពាក់ព័ន្ធទៅនឹងឧប្បទ្ទវហេតុធ្លាយប្រេងនៅតំបន់ទឹកជ្រៅ (Deepwater Horizon) និងការធ្លាយប្រេងរបស់ ក្រុមហ៊ុនប្រេងប៊ីភី BP និងដៃគូរទទួលខុសត្រូវសក្តានុពលផ្សេងទៀត បើមិនមានដូច្នោះទេ លើកលែងតែបានផ្តល់សេចក្តី ជូនដំណឹងនៅក្នុងកថាខ័ណ្ឌ V.C. នៃពិធីការនេះ។ ការទទួលយកការទូទាត់សំណងចុងក្រោយតម្រូវអោយអ្នកទាមទារសំណងចុះហត្ថលេខានៅលើពាក្
យបណ្តឹងទាមទារសំណាងនាពេលកន្លងមក និងពេលអនាគត។ ភស្តុតាងបង្ហាញត្រូវបានដាក់ភ្ជាប់នៅក្នុងពិធីការនេះ ដូចនៅក្នុង ថេប A. ក្នុងការកំណត់ការទូទាត់សំណងចុងក្រោយ ស្ថាប័ន GCCF នឹងធ្វើការគណនា និងទូទាត់សំណងលើកមុនតាមរយះក្រុមហ៊ុនប្រេង BP ស្ថាប័ន GCCF និងស្ថាប័នពាក់ព័ន្ធ។ អ្នកទាមទារសំណងមានសិទ្ធិទទួលបានការពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោក ឬលោកស្រី មុននឹងទទួលយកការទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។


V. ពិនិត្យមើលបែបបទ

A. ការសម្រេចចិត្តទៅលើពាក្យបណ្តឹងទាមទារសំណង

  1. បន្ទាប់ពីពាក្យបណ្តឹងទាមទារសំណងបណ្ត
    ោះអាសន្ន ឬចុងក្រោយត្រូវបានដាក់បង្ហាញ ស្ថាប័ន GCCF នឹងធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងនោះក្នុងរយះពេលពេល 90 ថ្ងៃ ដើម្បីទូទាត់ទៅអោយអ្នកទាមទារសំណង និងប្រសិនបើវាត្រឹមត្រូវទៅតាមចំនួនសំណងដែលត្រូវទូទាត់ទាំងនោះ។
  2. ការសម្រេចចិត្តទៅលើពាក្យបណ្តឹងទាមទារស
    ំណងដែលបានអះអាងការពារដោយច្បាប់ OPA នឹងត្រូវបានណែនាំដោយច្បាប់ OPA។ ការសម្រេចចិត្តទៅលើពាក្យបណ្តឹងសម្រាប់ការទទួលមរណ:ភាព និងការរងរបូសរាងកាយនឹងត្រូវបានណែនាំ ដូចដែលអាចធ្វើទៅបាន ដោយច្បាប់សហ
    ព័ន្ធ និងច្បាប់ប្រចាំរដ្ឋសមស្របផ្សេងទៀត។ ប្រសិនបើស្ថាប័ន GCCF កំណត់ថា មានព័ត៌មានជាច្រើនគឺមានភាពចាំបាច់ក្នុងការដោះស្រាយពាក្យបណ្តឹងទាមទារសំណង ស្ថាប័ននឹងផ្តល់ប្រឹក្សាទៅដល់អ្នកទាមទារបានយ៉ាងឆាប់រហ័ស។
  3. ប្រសិនបើស្ថាប័ន GCCF កំណត់ថា មានព័ត៌មានជាច្រើនគឺមានភាពចាំបាច់ក្នុងការដោះស្រាយពាក្យបណ្តឹងទាមទារសំណង ស្ថាប័ននឹងផ្តល់ប្រឹក្សាទៅដល់អ្នកទាមទារបានយ៉ាងឆាប់រហ័ស។

B. សេចក្តីជូនដំណឹងពីការសម្រេចរបស់ស្ថាប័ន GCCF

នឹងផ្ញើទៅអោយអ្នកទាមទារសំណងជាលាយល័ក្ខអក្សរ: (1) ការសម្រេចចិត្តពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាមទារសំណងរបស់ស្ថាប័ន GCCF ដែលរួមមានហេតុផលនៃការបដិសេធណាមួយ ការកាត់បន្ថយ ឬការបង្កើនចំនួនបណ្តឹង (2) ចំនួននៃប្រាក់សំណងដែលបានកំណត់ និង (3) ក្នុងករណីពាក្យបណ្តឹងទាមទារសំណងចុងក្រោយដែលទទួលបានសិទ្ធិក្នុងការទូទាត់ ការបង្ហាញនូវភស្តុតាងដែលត្រូវបានចុះហត្ថលេខាដោយអ្នកទាមទារសំណង។ ការផ្តល់ជូនការទូទាត់សំណងចុងក្រោយនឹងត្រូវបានដាក់អោយមានសុពលភាពក្នុងរយះពេល 90 ថ្ងៃ បន្ទាប់ពីរយះពេលនេះ ការទូទាត់ដែលពួកគេមានគឺគ្មានអស់សុពលភាព និងទុកជាមោឃះ។ អ្នកទាមទារសំណងមានសិទ្ធិទទួលបានការពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោក ឬលោកស្រី មុននឹងទទួលយកការទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។

C. ការទទូលយកការទូទាត់សំណងចុងក្រោយ

ការសុខចិត្តរបស់អ្នកទាមទារសំណងទៅលើការទូទាត់សំណងចុងក្រោយគឺជាការស្មគ្រចិត្ត។ អ្នកទាមទារសំណងដែលទទួលយកការទូទាត់សំណងចុងក្រោយត្រូវតែចុះហត្ថលេខាទៅលើភស្តុតាង
បង្ហាញនោះ។ ច្បាប់ចម្លងនៃភស្តុតាងបង្ហាញសំខាន់ៗត្រូវបានភ្ជាប់មកដូចនៅក្នុងថេប A. ភស្តុតាងបង្ហាញនឹងបោះបង់ចោលនូវសិទ្ធិទាំងឡាយណាដែលអ្នកទាមទារសំណងអាចមានការប្រ
ឆាំងទៅនឹងក្រុមហ៊ុនប្រេងប៊ីភី BP និងដៃគូទទួលរ៉ាប់រងសក្តានុពលផ្សេងទៀតដើម្បីអះអាងទៅលើពាក្យបណ្តឹងទាមទារសំណងបន្ថែម ដើម្បីដាក់បណ្តឹងទៅសកម្មភាពស្របច្បាប់ជាបុគ្គល ដើម្បីចូលរួមក្នុងសកម្មភាពស្របច្បាប់ដែលរួមផ្សំជាមួយការធ្លាយប្រេង ឬដើម្បីផ្ញើពាក្យបណ្តឹងណាមួយសម្រាប់ទាមទារការទួទាត់តាមរយះមជ្ឈមណ្ឌលមូលនិធិនៃភ
ាពកង្វក់ជាតិ។ ទោះជាយ៉ាងណាក្តី លើកលែងកន្លែងដែលអ្នកទាមទារសំណងទទួលយកការទូទាត់សំណងចុងក្រោយសម្រាប់ការទទួលមរណ:ភាព ឬរងរបួសខាងរាងកាយ ភស្តុតាងបង្ហាញនឹងមិនបោះបង់សិទ្ធិណាមួយរបស់អ្នកទាមទារសំណងដោយការគោរពទៅតាមព
ាក្យបណ្តឹងទាមទារសំណងសម្រាប់ការទទួលមរណ:ភាព ឬរងរបួសខាងរាងកាយ។ ប្រសិនបើអ្នកទាមទារសំណងជ្រើសយកការយល់ព្រមទូទាត់ប្រាក់សំណងចុងក្រោយសម្រាប់ការទទួលមរណ:ភាព ឬរងរបួសខាងរាងកាយ អ្នកទាមទារសំណងនឹងផ្ញើភស្តុតាងបង្ហាញពីការលះបង់សិទ្ធិរបស់អ្នកទាមទារសំណងជាក់លាក់ដ
ោយការគោរពទៅតាមពាក្យបណ្តឹងទាមទារសំណងសម្រាប់ការទទួលមរណ:ភាព ឬរងរបួសខាងរាងកាយត្រលប់ទៅអោយស្ថាប័ន GCCF ។ អ្នកទាមទារសំណងមានសិទ្ធិទទួលបានការពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោក ឬលោកស្រី មុននឹងទទួលយកការទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។

D. ការច្រានចោលនូវការសម្រេចចិត្តទៅលើការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន ឬចុងក្រោយ

អ្នកទាមទារសំណងអាចជ្រើសយកការច្រានចោលនូវការសម្រេចចិត្តទៅលើការទូទាត
់ប្រាក់សំណងបណ្តោះអាសន្ន ឬចុងក្រោយ និង - ដូចដែលបានអនុលោមទៅតាមច្បាប់ជាធរមាន ឬក៍បង្ហាញពាក្យបណ្តឹងទាមទារសំណងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិ ឬក៍អនុវត្តតាមសាលដីការតុលាការ ដែលក្នុងនោះរួមមានទាំងក្តីវិវាទនៅតាមស្រុកជាច្រើនដែលបានព្យួរទុកមុនពេលតុលាការស្រុកនៃសហរដ
ឋអាមេរិកនៃបណ្តាស្រុកភាគខាងកើតរដ្ឋ Louisiana ដែលមានសិទ្ធិទទួល ការធ្លាយប្រេងនៅក្នុងឧប្បទ្ទវហេតុនៅ “Deepwater Horizon” ក្នុងតំបន់ឈូងសមុទ្រ Mexico កាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ 2010 MDL No. 2179។ ក្តីវិវាទនៅតាមស្រុកជាច្រើនត្រូវបានដាក់បញ្ចូលគ្នាជាក្រុមទៅតាមរឿងក្តីនៃច្បាប់សហព័ន្ធដែលកំ
ពុងកើតមានក្រៅពីការធ្លាយ។ ពាក្យបណ្តឹងទាមទារសំណងសម្រាប់មរណ:ភាព ឬការរងរបួសខាងរាងកាយមិនជាពាក្យបណ្តឹងទាមទារសំណងដែលអនុលោមទៅតាមច្បាប់ OPA ហេតុដូច្នេះហើយពាក្យបណ្តឹងនេះគឺមិនអាចត្រូវបានផ្ញើទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិទេ។

E. ការបដិសេធនូវពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្ន ឬចុងក្រោយ

ប្រសិនបើពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្នត្រូវបានបដិសេធ ឬប្រសិនបើស្ថាប័ន GCCF មិនបានដំណើរការពាក្យបណ្តឹងទាមទារសំណងក្នុងរយះពេល 90 ថ្ងៃនៃកាលបរិច្ឆេទដែលពាក្យបណ្តឹងត្រូវបានបង្ហាញទៅក្រុមហ៊ុនប្រេងប៊ីភី BP ឬស្ថាប័ន GCCF ដោយអនុលោមតាមច្បាប់ OPA ទេ, អ្នកទាមទារសំណងអាច - ដូចដែលបានអនុលោមទៅតាមច្បាប់ជាធរមាន ឬក៍បង្ហាញពាក្យបណ្តឹងទាមទារសំណងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិ ឬក៍អនុវត្តតាមសាលដីការតុលាការ ដែលក្នុងនោះរួមមានទាំងក្តីវិវាទនៅតាមស្រុកជាច្រើនដែលបានព្យួរទុកមុនពេលតុលាការស្រុកនៃសហរដ
្ឋអាមេរិកនៃបណ្តាស្រុកភាគខាងកើតរដ្ឋ Louisiana ដែលមានសិទ្ធិទទួល ការធ្លាយប្រេងនៅក្នុងឧប្បទ្ទវហេតុនៅ “Deepwater Horizon” ក្នុងតំបន់ឈូងសមុទ្រ Mexico កាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ 2010 MDL No. 2179។ ក្តីវិវាទនៅតាមស្រុកជាច្រើនត្រូវបានដាក់បញ្ចូលគ្នាជាក្រុមទៅតាមរឿងក្តីនៃច្បាប់សហព័ន្ធដែលកំ
ពុងកើតមានក្រៅពីការធ្លាយ។ ពាក្យបណ្តឹងទាមទារសំណងសម្រាប់មរណ:ភាព ឬការរងរបួសខាងរាងកាយមិនជាពាក្យបណ្តឹងទាមទារសំណងដែលអនុលោមទៅតាមច្បាប់ OPA ហេតុដូច្នេះហើយពាក្យបណ្តឹងនេះគឺមិនអាចត្រូវបានផ្ញើទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិទេ។

F. ការទូទាត់សំណងសម្រាប់ពាក្យបណ្តឹងចុងក្រោយ

ក្នុងរយះពេលដប់បួន (14) ថ្ងៃនៃការទទួលយកទម្រង់ឈប់ទាមទារសំណង ដែលមានចុះហត្ថលេខា ស្ថាប័ន GCCF នឹងចេញការទូទាត់ទៅអោយអ្នកទាមទារសំណង។

G. ការទូទាត់សងនូវប្រភពបន្ថែម

ចំនួននៃការទូទាត់សងនោះនឹងត្រូវបានកាត់បន្ថយទៅតាមការទូទាត់សងនូវប្រភពបន្ថែម ដែលអ្នកទាមទារសំណងបានទទួលដោយសារតែការធ្លាយប្រេងដែលការទូទាត់សងនូវប្រភពបន្ថ
ែមទាំងនោះនឹងធ្វើឡើងជាដដែលៗដោយស្ថាប័ន GCCF។2

  1. ការទូទាត់សំណងដែលទុកសម្រាប់ជាការទូទាត់សងនូវប្រភពបន្ថែម
    • ការទូទាត់សងនូវប្រភពបន្ថែមរួមមាន ការទូទាត់ធានារ៉ាប់រងដែលក្នុងមានការទូទាត់ធានារ៉ាប់រងខាងសុខភាព និងការទូទាត់ចំណាយដោយសហព័ន្ធ រដ្ឋ ឬរដ្ឋាភិបាលមូលដ្ឋានដែលជាប់ទាក់ទងទៅនឹងការធ្លាយប្រេង រួមមានអត្ថប្រយោជន៏ពេលគ្មានការងារធ្វើ ក៍ប៉ុន្តែមិនមានការដាក់កំណត់ឡើយ។
  2. ការទូទាត់សំណងដែលមិនបានទុកសម្រាប់ជាការទូទាត់សងនូវប្រភពបន្ថែម
    • អំណោយមនុស្សធម៌ និងគុណតម្លៃសេវាកម្ម ឬអំណោយសប្បុរសធម៌ ដូចជាការផ្តល់ទីកន្លែងស្នាក់នៅជាបន្ទាន់បណ្តោះអាសន្ន ម្ហូបអាហារ ឬសំលៀកបំពាក់ដែលចែកចាយទៅអោយអ្នកទាមទារសំណង។

VI. បែបបទប្តឹងរដ្ឋប្បវេណី

A. គ្មានការលះបង់សិទ្ធិ

ប្តឹងរដ្ឋប្បវេណីដោយអ្នកទាមទារសំណង ឬក្រុមហ៊ុនប្រេងប៊ីភី BP ចំពោះការសម្រេចជ្រើសយកការទូទាត់សំណងចុងក្រោយដោយអនុវត្តទៅតាមផ្នែកនេះដ
ោយស្ម័គ្រចិត្ត។ ការប្តឹងរដ្ឋប្បវេណីទាំងនេះនឹងមិនបោះបង់សិទ្ធិណាមួយដែលអ្នកទាមទារសំណងមា
នដោយអនុលោមទៅតាមច្បាប់ OPA ឬច្បាប់ដែលបានដាក់អោយអនុវត្តផ្សេងទៀត។

B. សិទ្ធិសុំប្តឹងរដ្ឋប្បវេណីដែលបានអនុលោមចំពោះពិធីការនេះ

  1. អ្នកទាមទារសំនងអាចសុំពីការអំពាវនាវការសម្រេចជ្រើសយកពាក្យបណ្តឹងទាមទារសំណងចុ
    ងក្រោយពីស្ថាប័ន GCCF ប្រសិនបើចំនួនប្រាក់សរុប (រួមមានការទូទាត់សំណងបណ្តោះអាសន្ន ឬចុងក្រោយសម្រាប់តម្រូវការបន្ទាន់ដែលធ្វើឡើងក្រុមហ៊ុនប្រេងប៊ីភី BP ឬស្ថាប័ន GCCF) គឺមិនលើសពីចំនួន $250,000។ ក្រុមហ៊ុនប្រេងប៊ីភី BP អាចសុំការអំពាវនាវពីការសម្រេចជ្រើសយកពាក្យបណ្តឹងទាមទារសំណងចុងក្រោយពីស្ថាប័ន GCCF ប្រសិនបើចំនួនប្រាក់សរុប (រួមមានការទូទាត់សំណងបណ្តោះអាសន្ន ឬចុងក្រោយសម្រាប់តម្រូវការបន្ទាន់ដែលធ្វើឡើងក្រុមហ៊ុនប្រេងប៊ីភី BP ឬស្ថាប័ន GCCF) គឺមិនលើសពីចំនួន $500,000។
  2. ប្រសិនបើអ្នកទាមទារសំណងក៍ដោយ ឬក្រុមហ៊ុនប្រេងប៊ីភី BP ក៍ដោយ អះអាងថាពាក្យបណ្តឹងទាមទារសំណងចុងក្រោយ: a) លើកឡើងករណីចំណាប់អារម្មណ៏លើកដំបូងដែលចែងក្នុងច្បាប់ OPA ឬ b) ការសម្រេចជ្រើសយករបស់ស្ថាប័ន GCCF គឺមិនបានស៊ីគ្នាជាមួយនឹងភាពស្របច្បាប់ និងធ្លាប់មានពីមុនមកដូចដែលបានចែងនៅក្នុងច្បាប់ OPA និងអះអាងថាពាក្យបណ្តឹងទាមទារសំណងចុងក្រោយគឺវាហាក់ដូចជាការតំណាងអោយ
    ប្រភេទពាក្យបណ្តឹងដែលមានទំហំធំជាង នឹងត្រូវបានពិចារណាដោយស្ថាប័ន GCCF នៅពេលនោះសិទ្ធិក្នុងការអំពាវនាវអាចត្រូវបានផ្តល់ជូនដោយអ្នកគ្រប់គ្រ
    ងពាក្យបណ្តឹងទាមទារសំណងដោយមានការប្រុងប្រយ័ត្ន។

C. ការកំណត់ពេលពេលវេលាដាក់ពាក្យប្តឹងរដ្ឋប្បវេណី

ការប្តឹងរដ្ឋប្បវេណីអនុលោមទៅតាមផ្នែកនេះត្រូវតែត្រូវបានធ្វើឡើងក្នុងរយះពេលដប់បួន (14) ថ្ងៃនៃសេចក្តីជូនដំណឹងពីការសម្រេចជ្រើសយកពាក្យបណ្តឹងទាមទារសំណងចុងក្រោយរបស់ស្ថាប័ន GCCF។

D. ការជ្រើសយកសាលក្រមបណ្តឹងរដ្ឋប្បវេណី

  1. នកគ្រប់គ្រងពាក្យបណ្តឹងនឹងជ្រើសយកសមាជិកឆ្នើមម្នាក់ខាងផ្នែកច្បាប់ (ឧ. ចៅក្រមប្រចាំសហព័ន្ធ ឬប្រចាំរដ្ឋដែលបានចូលនិវត្តន៏ មន្ត្រីបណ្ឌិតសភាផ្នែកច្បាប់ដែលទទួលបានការគោរព អ្នកសម្របសម្រួលជម្លោះ ឬអាជ្ញាកណ្តាលអាជីព) ដែលជាអ្នកនឹងដឹកនាំសមាជិកឆ្នើមខាងផ្នែកច្បាប់ក្នុងសហគមន៏អ្នកច្បាប់ (ឧ. ចៅក្រមប្រចាំសហព័ន្ធ ឬប្រចាំរដ្ឋដែលបានចូលនិវត្តន៏ មន្ត្រីបណ្ឌិតសភាផ្នែកច្បាប់ដែលទទួលបានការគោរព អ្នកសម្របសម្រួលជម្លោះ ឬអាជ្ញាកណ្តាលអាជីព) ដើម្បីបម្រើអោយការវិនិច្ឆ័យអំពាវនាវនៃស្ថាប័ន GCCF។
  2. នៅពេលការប្តឹងរដ្ឋប្បវេណីត្រូវបានទទួលស្គាល់ អ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងនឹងកំណត់យកការពាក្យបណ្តឹងរដ្ឋប្បវេណីដាក
    ់ជូនទៅកម្មការសាលក្រមរដ្ឋប្បវេណីនៃស្ថាប័ន GCCF ដែលបានអនុម័តចំនួនបីលើកសម្រាប់ធ្វើការសម្រេច។

E. ការដាក់ពាក្យបណ្តឹងទាមទារសំណង

សម្រាប់ពាក្យបណ្តឹងទាមទារសំណងណាមួយដែលត្រូវបានប្តឹងរដ្ឋប្បវេណីដោយអ្នកទាមទារសំណង អ្នកទាមទារសំណងនឹងយល់ព្រមការនូវការបង្ហាញពីការដាក់ពាក្យបណ្តឹងទាមទារសំណងទៅក្រុមហ
៊ុនប្រេងប៊ីភី BP និងគណ:កម្មការសាលក្រមរដ្ឋប្បវេណីដែលបានកំណត់។ សម្រាប់ពាក្យបណ្តឹងទាមទារសំណងដែលត្រូវបានអំពាវនាវដោយក្រុមប្រេងប៊ីភី BP អ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងនឹងបង្ហាញតែព័ត៌មានទាំងនេះពីការដាក់ពាក្យបណ
្តឹងទាមទារសំណង នៅពេលវាមានការចាំបាច់សម្រាប់ក្រុមហ៊ុនប្រេងប៊ីភី BP ក្នុងការវាយតម្លៃការសម្រេច ហើយការសម្រេចដោយគណ:កម្មការសាលក្រមរដ្ឋប្បវេណី។

F. ការកំណត់ពេលពេលវេលានៃការសម្រេចទៅលើការអំពាវនាវ

គណ:កម្មការសាលក្រមរដ្ឋប្បវេណីនឹងសម្រេចទៅលើការប្តឹងរប្បវេណីក្នុងរយះពេលដប់បួន (14) ថ្ងៃបន្ទាប់ពីទទួលបានការដាក់ពាក្យបណ្តឹងទាមទារសំណង។

G. ច្បាប់ដែលអនុវត្តចំពោះការអំពាវនាវក្នុងការគ្រប់គ្រង

ការប្តឹងរដ្ឋប្បវេណីរបស់ពាក្យបណ្តឹងដែលបានអះអាងដោយអនុលោមទៅតាមច្បាប់ នឹងត្រូវណែនាំដោយច្បាប់ OPA។ ការប្តឹងរដ្ឋប្បវេណីនៃពាក្យបណ្តឹងដែលមិនបានអនុលោមទៅតាមច្បាប់ OPA (ការរងរបួសខាងរាងកាយ ឬមរណ:ភាព) នឹងត្រូវបានអនុវត្តដោយច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ។

H. កំឡុងពេលទូទាត់សំណង

កាលណាការសាលក្រមរដ្ឋប្បវេណីបានប្រកាស អ្នកទាមទារសំណងមិនអាចដាក់ពាក្យបណ្តឹងទៅនឹងមូលនិធីបំណុលនៃការធ្លាយប្រេង ឬដាក់ពាក្យបណ្តឹងទៅតុលាការ រហូតដល់ការអំពាវនាវអនុលោមទៅតាមផ្នែកនេះគឺជាការសម្រេចផង ឬជាដកចេញផង។

I. ផលប៉ះពាល់នៃការសម្រេចការអំពាវនាវ

ការសម្រេចណាមួយរបស់គណ:កម្មការសាលក្រមរដ្ឋប្បវេណីនឹងត្រូវបានគិតទុកថាជាចុងក្រោយចំពោះក្រុមហ៊ុនប៊ីភី BP ប៉ុណ្ណោះ។ ប្រសិនបើអ្នកទាមទារសំណងមិនយល់ព្រមជាមួយនឹងការសម្រេចរបស់ គណ:កម្មការសាលក្រមរដ្ឋប្បវេណី អ្នកទាមទារសំណងអាចច្រានចោលការសម្រេចជ្រើសរើសរបស់ស្ថាប័ន GCCF និងស្វែងរកពាក្យបណ្តឹងនៅឯតុលាការ ឬមិនបានដូច្នោះទេ គឺត្រូវតែស្របទៅតាមច្បាប់ OPA។


VII. របាយការណ៏

ស្ថាប័ន GCCF នឹងផ្តល់ជូនរបាយការណ៏នៃព័ត៌មានអត្តសញ្ញាណមិនមែនជាលក្ខណះជាបុគ្គលទៅអោយ
មន្រ្តីរដ្ឋាភិបាលសហព័ន្ធ មូលដ្ឋាន រដ្ឋ និងក្រុមហ៊ុនប្រេងប៊ីភី BP ដើម្បីអនុញ្ញតអោយមានការវាយតម្លៃពីដំណើរការពាក្យបណ្តឹងទាមទារសំណង។ ស្ថាប័ន GCCF នឹងផ្ញើរបាយការណ៏នៃព័ត៌មានអត្តសញ្ញាណមិនមែនជាលក្ខណះជាបុគ្គលដែលទាក់ទងទៅនឹ
ងពាក្យបណ្តឹងដែលបានធ្វើឡើង និងការសម្រេចជ្រើសយកទៅតាមកាលកំណត់ទៅអោយដៃគូរពាក់ព័ន្ធ រួមមានក្រុមហ៊ុនប្រេងប៊ីភី BP។


VIII. កំឡុងពេលនៃការផ្ញើពាក្យបណ្តឹងទាមទារសំណង

ពាក្យបណ្តឹងសម្រាប់ការទូទាត់សំណងជាមុនពេលមានតម្រូវការបន្ទាន់នឹងមិនត្រូវបានទទួ
លយកក្រោយថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2010។ ពាក្យបណ្តឹងសម្រាប់ការទូទាត់សំណងបណ្តោះអាសន្ន ឬចុងក្រោយអាចផ្ញើមកស្ថាប័ន GCCF នៅថ្ងៃទី 23 ខែសីហា ឆ្នាំ2013។ បន្ទាប់ពីកាលបរិច្ឆេទនោះ ក្រុមហ៊ុនប្រេងប៊ីភី BP នឹងបន្តទទួលយកពាក្យបណ្តឹងដូចដែលច្បាប់ OPA បានអនុលោមតាមយោងតាមច្បាប់ OPA ករណីបណ្តឹងដាក់ទៅតុលាការដើម្បីទាញយកការខូចខាតមកវិញត្រូវតែត្រូវបានដាក់ក្នុងរយះកាល បី (3) ឆ្នាំបន្ទាប់ពីការបរិច្ឆេទដែលការរងរបួស និងការពាក់ព័ន្ធរបស់វាជាមួយការទូទាត់សំណងបានយកត្រលប់មកវិញ ដោយសមស្របជាមួយការប្រឹងប្រែងក្នុងការថែទាំសមស្របមួយ។ ការកំណត់ពេលវាលាមិនចាប់ផ្តើមដំណើរការប្រឆាំងនឹង: (1) អនិតិជនរហួតដល់់កាលបរិច្ឆេទដំបូងពេលឈានដល់អាយុ 18 ឆ្នាំ ឬកាលបរិច្ឆេទដែលអ្នកតំណាងស្របច្បាប់កំណត់ថាសមល្មមសម្រាប់អនិតិជន ឬ (2) បុគ្គលដែលគ្មានសមត្ថភាពរហូតដល់កាលបរិច្ឆេទដំបូងដែលភាពអសមត្ថភាពរបស់បុគ្គលអសមត្
ថភាពបានបញ្ចប់ ឬកាលបរិច្ឆេទដែលអ្នកតំណាងស្របច្បាប់កំណត់ថាសមល្មមសម្រាប់បុគ្គលអសមត្ថភាព។ អ្នកទាមទារសំណងគួរតែដឹងថាការកំណត់ពេលវេលាក្នុងការសម្រេចជ្រើសយកថាតើការបង្ហាញនូ
វពាក្យបណ្តឹងរបស់គេមកស្ថាប័ន GCCF ឬក្រុមហ៊ុនប៊ីភី BP។


IX. សិទ្ធិឯកជន

ព័ត៌មានដែលផ្ញើមកស្ថាប័ន GCCF ដោយអ្នកទាមទារសំណងនឹងត្រូវបានប្រើប្រាស់ និងដាក់បង្ហាញក្នុងគោលបំណង: (1) ការដាក់ដំណើរការពាក្យបណ្តឹងរបស់អ្នកទាមទារសំណងសម្រាប់ការទាមទារសំណង ហើយការសម្រេចផ្តល់អោយណាមួយដែលកើតមកពីពាក្យបណ្តឹងនោះ (2) គោលបំណងអាជីវកម្មស្របច្បាប់គួបផ្សំជាមួយការគ្រប់គ្រងពីស្ថាប័ន GCCF រួមមានការទប់ស្កាត់ការក្លែងបន្លំ និងការសម្រេចជ្រើសយកការទូទាត់សំណងប្រភពបន្ថែម និង/ឬ (3) ក្រៅពីនេះ គឺតម្រូវអោយស្របទៅតាមច្បាប់ គោលការណ៏ ឬដំណើរការវិនិច្ឆ័យ។


X. គ្រប់គ្រងគុណភាព និងបែបបទក្នុងការទប់ស្កាត់ និងស៊ើបរកការក្លែងបន្លំ

A. ពិនិត្យពាក្យបណ្តឹងទាមទារសំណង

ក្នុងគោលបំណងស៊ើបរក និងទប់ស្កាត់ការទូទាត់ចំពោះពាក្យបណ្តឹងទាមទារសំណងក្លែងបន្លំ និងសម្រាប់គោលបំណងក្នុងការទូទាត់សំណងទៅអោយអ្នកទាមទារសំណងអោយបានសមស្រប និងត្រឹមត្រូវ ស្ថាប័ន GCCF នឹងអនុវត្តបែបបទ:

  1. ផ្ទៀងផ្ទាត់ពាក្យបណ្តឹងទាមទារសំណង និងធ្វើអោយត្រឹមត្រូវ
  2. វិភាគការដាក់ពាក្យបណ្តឹងទាមទារសំណងដើម្បីស៊ើបរកភាពខុសប្រក្រតី ភាពដដែលៗ ភាពមិនសមហេតុសមផល
  3. ធានានូវការពិនិត្យគុណភាពនៃបែបបទក្នុងការពាក្យបណ្តឹងទាមទារសំណង។

B. ពិនិត្យគុណភាព

ស្ថាប័ន GCCF នឹងបង្កើតការត្រួតពិនិត្យគុណភាពទៅតាមកាលកំណត់ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវក្ន
ុងការផ្ញើពាក្យបណ្តឹង និងភាពត្រឹមត្រូវក្នុងការទួទាត់។

C. ពាក្យបណ្តឹងដែលមានការក្លែងបន្លំ និងមានកំហុស

អ្នកទាមទារសំណងនីមួយៗនឹងចុះហត្ថលេខានៅលើទម្រង់ពាក្យបណ្តឹងបណ្តោះអាសន្ន ឬចុងក្រោយនៅពេលមានពាក្យសុំ
នឹងការថ្លែងថាពួកគេទទួលស្គាល់ថាព័ត៌មានដែលផ្តល់ជូននៅក្នុងទម្រង់ពាក្យបណ្
តឹងទាមទារសំណងគឺពិតជាត្រឹមត្រូវ និងច្បាស់លាស់ ហើយពួកគេគួរយល់ថាការថ្លែងការណ៏ដែលមានកំហុស ឬពាក្យបណ្តឹងទាមទារសំណងដែលបានតភា្ជប់ទៅនឹងពាក្យសុំអាចនាំអោយមានការផាកពិន័យ ចាប់ពន្ធនាគារ និង/ឬការដាក់ទោសណាមួយពីសំណាក់ច្បាប់ជាធរមាន ហើយពាក្យបណ្តឹងណាដែលមានការសង្ស័យនឹងត្រូវបានបញ្ជូនទៅភា្នក់ងារប្រតិបត្តិច្បាប់មូលដ្ឋាន សហព័ន្ធ និងរដ្ឋដើម្បីធ្វើការស៊ើបអង្កេត និងកាត់ទោស។ ពាក្យបណ្តឹងទាមទារសំណងដែលបានដាក់ប្តឹងតាមរយះប្រព័ន្ធអ៊ីនធើណែតនឹងត្រូវបា
នតម្រូវអោយចុះហត្ថលេខាដែលហត្ថលេខានោះនឹងមានតម្លៃសមមូលទៅនឹងហ
ត្ថលេខាធម្មតារបស់អ្នកទាមទារសំណង។ ស្ថាប័ន GCCF នឹងពិគ្រោះរាល់វត្ថុតាងរបស់ពាក្យបណ្តឹងទាមទារសំណងដែលបានក្លែងបន្លំ និងមានកំហុសដើម្បីអនុវត្តអោយសមស្របទៅតាមច្បាប់ដែលបានអនុញ្ញាតដាក់អោយប្រតិបត្តិ។






1 សម្រាប់គោលបំណងរបស់ពិធីការ ពាក្យ “បុគ្គល” រួមមានតំណាងអនិតិជន ឬបុគ្គលអសមត្ថភាព។

2 ការទូទាត់សំណងប្រភពបន្ថែមនឹងត្រូវបានប្រើដើម្បីទប់ស្កាត់ការទូទាត់សំណងដដ
ែលៗទៅអោយអ្នកទាមទារសំណង។ ប្រសិនបើមានសិទ្ធិណាមួយ ក្នុងចំណោមសិទ្ធិផ្សេងទៀតដែលបានធ្វើការទូទាត់សំណងពីដំបូងទៅអោយអ្នកទាមទារ
សំណងនឹងត្រូវបានសម្រេចជ្រើសយកដោយអនុលោមទៅតាមច្បាប់ជាធរមាន។