សេចក្តីប្រកាសចេញដោយលោក Patrick Juneau ជាអ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងដែលបានតែងតាំងពីតុលាការថ្មី

ថ្ងៃទី2 ខែឧសភា ឆ្នាំ2012

នៅថ្ងៃនេះ កិច្ចព្រមព្រៀងទូទាត់សំណងទៅលើការខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចនៅក្នុងឧប្បទ្ទវហេតុតំបន់ទឹកជ្រៅ Deepwater Horizon ត្រូវបានផ្តល់ការអនុម័តបឋមប្រកបដោយភាពថ្លៃថ្នូរពីសំណាក់លោក Carl Barbier នៃតុលាការប្រចាំស្រុកភាគខាងកើតរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក។ ដីការអាចមាននៅក្នុងសារព័ន្ធរបស់វាដោយចុចនៅទីនេះ




លោក Patrick Juneau
អ្នកគ្រប់គ្រងពាក្យបណ្តឹងនៃកម្មវិធីដោះស្រាយសំណងដែលបានគ្រប់គ្រង
New Orleans, LA

សូមស្វាគមន៏សម្រាប់ចូលមកទស្សនាគេហទំព័ររបស់ស្ថាប័នសម្រ
បសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ

នៅថ្ងៃទី8 ខែមីនា ឆ្នាំ2012 តុលាការប្រចាំបណ្តាស្រុកភាគខាងកើតនៃសហរដ្ឋអាមេរិក នៃរដ្ឋ Louisiana បានចេញដីការកែប្រែលើកដំបូង ស្តីពីការបង្កើតដំណើរការផ្លាស់ប្តូរដើម្បីដោះស្រាយ (“ដីការ”) ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៏រវាងក្រុមហ៊ុន BP Exploration and Production, Inc. និងក្រុមហ៊ុន BP America Production Company (ហៅថា “BP”) និងក្រុមមេធាវីបណ្តោះអាសន្ន (ហៅថា“ភាគី”) ដើម្បីដោះស្រាយបណ្តឹងផ្លូវច្បាប់មួយចំនួនដែលកើតឡើងដោយសារការធ្លាយប្រេងនៅតំបន់ទឹកជ្រៅ( “ការធ្លាយប្រេង”)។ ដឺការបានតែងតាំងអ្នកតំណាងផ្នែករដ្ឋាបាល និង អ្នកសម្របសម្រួលការផ្លាស់ប្តូរ ដើម្បីពិនិត្យលើដំណើរការ ផ្លាស់ប្តូរនេះ។ ដីការតុលាការដែលបានបង្កើតដំណើរការផ្លាស់ប្តូរ និងបានតែងតាំងអ្នកសម្របសម្រួលផ្លាស់ប្តូរដើម្បីសម្របសម្រួល និងមើលការវាយតំលៃ និងការទូរទាត់សំណងនៃការរង់ចាំបណ្តឹងស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរ
ជាប់ឈូងសមុទ្រ (“GCCF”) រហូតដល់ពេលមួយ ដែលកម្មវិធីពាក្យបណ្តឹងទាមទារសំណងដែលគ្រប់គ្រ
ប់ដោយតុលាការចាប់ផ្តើមអនុលោមតាមច្បាប់នៃការដោះស្រាយដូចបានសំណូមពរ។ ដីការតុលាការក៍បានតែងតាំងអ្នកគ្រប់គ្រងពាក្យបណ្តឹង Patrick Juneau ដែលជាអ្នកនឹងត្រួត ពិនិត្យ មើលអ្នកសម្របសម្រួលផ្លាស់ប្តូរ និងដំណើរការផ្លាស់ប្តូរ ក៍ដូចជាកម្មវិធីពាក្យបណ្តឹងទាមទារសំណង ដែលគ្រប់គ្រងដោយតុលាការ នៅពេលចាប់ផ្តើម នៅពេលមានអនុម័តពីតុលាការ។ (ដើម្បីពិនិត្យមើលដីការរបស់តុលាការកែប្រែដំបូងស្តីពីការបង្កើតដំណើរការផ្លាស់ប្តូរនៅថ្ងៃទី8 ខែមីនា ឆ្នាំ2012 សូមចុចនៅ, ទីនេះ។)

ប្រសិនបើនៅពេលថ្មីៗនេះ លោកអ្នកមានបណ្តឹងដែលកំពុងរង់ចាំជាមួយនឹងស្ថាប័ន GCCF វានឹងត្រូវបានគេត្រួតពិនិត្យមើលបន្តនៅក្រោមគោលការណ៍របស់ស្ថាប័ន GCCF ដែលមានស្រាប់ជាមួយនឹងការកែប្រែខ្លះៗដូចដែលបានចេញដីការដោយតុលាការ។ អាស្រ័យហេតុនេះ ការទូទាត់សំណងនឹងបន្តចេញអោយនៅក្នុងកំឡុងពេលដំណើរការផ្លាស់ប្តូរជាមួយការកែប្រែណាមួយ។ លោកអ្នកក៏អាចបន្តផ្ញើពាក្យបណ្តឹងទាមទារសំណងថ្មីទៅស្ថាប័ន GCCF ដើម្បីធ្វើការវាយតំលៃផងដែរ។ សូមប្រាកដថាដើម្បីពីនិត្យមើលស្ថានភាពពាក្យបណ្តឹងរបស់លោកអ្នកជាញឹកញាប់ ព្រោះ ព័ត៌មានអាប់ដេតនឹងត្រូវបានអនុវត្តនៅលើទំព័រស្ថានភាពបណ្តឹងទាមទារសំណងរបស់លោកអ្នក។

ដើម្បីពិនិត្យមើលសំនួរដែលតែងតែសួរជាញឹកញាប់ សូមចុចនៅទីនេះ។ ប្រសិនបើលោកអ្នកមានចំងល់បន្ថែម ខ្សែរទូរស័ព្ទជំនួយឥតគិតថ្លៃ មានដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៏ ហើយអ្នកទទួលទូរស័ព្ធនឹងធ្វើការចាប់ពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 11:00 ល្ងាច។ (ម៉ោងប្រទេសខាងកើត) ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ (ម៉ោងប្រទេសខាងកើត) នៅថ្ងៃសៅរិ៍។ ទូរស័ព្ទ: ទូរស័ព្ទឥតគិតថ្លៃ៖ 1-800-916-4893។ សម្រាប់អ្នកមានបញ្ហាសោតវិញ្ញាណ (TTY) សូមទូរស័ព្ទមកលេខ: 1-866-682-1758។

សេចក្តីជូនដំណឹង:
ការពន្យាកាលបរិច្ឆេទផុតកំណត់រហូតដល់ថ្ងៃទី11 ខែមិថុនា ឆ្នាំ2012 ដើម្បីទទួលយកការផ្តល់ជូនការទូទាត់សំណងឆាប់រហ័ស

ថ្ងៃទី2 ខែឧសភា ឆ្នាំ2012

នៅថ្ងៃទី2 ខែឧសភា ឆ្នាំ2012 តុលាការស្រុកភាគខាងកើតរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក(‘ដីការ’) បានចេញដីការពន្យាកាលបរិច្ឆេទផុតកំណត់សម្រាប់អ្នកទាមទារសំណងដែលមានសិទ្ធិទទួលបានការ ទូទាត់ឆាប់រហ័សពីថ្ងៃទី7 ខែឧសភា ឆ្នាំ2012 រហូតដល់ថ្ងៃទី11 ខែមិថុនា ឆ្នាំ2012។ ដើម្បីពិនិត្យមើលច្បាប់ចម្លងដីការតុលាការសូមចុចនៅទីនេះ

ដោយការទទួលយកការផ្តល់ជូនការទូទាត់សំណងឆាប់រហ័ស លោកអ្នកនឹងឈប់ទាមទារសំណង និងបោះបង់ពាក្យបណ្តឹងទាមទារសំណងជារៀងរហូត (លើកលែងតែពាក្យបណ្តឹងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណភាព)។ លោកអ្នកនឹងមិនអាចតាមរកពាក្យបណ្តឹងណាមួយ (លើកលែងតែពាក្យបណ្តឹងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណភាព) ក្នុងកម្មវិធីដោះស្រាយពាក្យបណ្តឹងដែលគ្រប់គ្រងដោយតុលាការ ឬស្ថាប័ន GCCF ឬ Transocean, Halliburton ឬភាគីផ្សេងទៀត ឬ MDL ឬដំណើរការពាក្យបណ្តឹងផ្សេងទៀត ឬរឿងក្តីវិវាទ។ អ្នកក៍នឹងអាចលះបង់សិទ្ធិរបស់អ្នកដើម្បីដាក់ពាក្យបណ្តឹងទៅមជ្ឈមណ្ឌលមូលនិធិកង្វក់នៃជាតិ ("NPFC") ការិយាល័យឆ្មាំសមុទ្រដែលទទួលបន្ទុកក្នុងការវាយតំលៃ និងអនុម័តពាក្យបណ្តឹង OPA
ពាក្យបណ្តឹងនីមួយៗត្រូវបានកំពុងដោះស្រាយយ៉ាងពេលលេញដោយការទទួលយកការផ្តល់នេះ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធពាក្យបណ្តឹងចុងក្រោយទាមទារការទូទាត់សំណងឆាប់រហ័ស សូមមើលផ្នែក 4 នៃសំនួរដែលតែងសូរជាញឹកញាប់ ដោយចុចទីនេះ



ទិន្នន័យស្ថិតិនៃដំណើរការផ្លាស់ប្តូរ

នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2012 ទឹកប្រាក់ចំនួន $313 លាន ត្រូវបានទូទាត់រួចរាល់ក្នុងកំឡុងពេលដំណើរការផ្លាស់ប្តូរ។ សម្រាប់ព័ត៌មានទិន្នន័យពីដំណើរការ សូមចុចនៅទីនេះ



ការផ្ទៀងផ្ទាត់ការទូទាត់សំណង និងការសម្រេចចិត្តផ្សារភ្ជាប់ជាមួយការធ្វើសាវនកម្ម DOJ នៃស្ថាប័ន GCCF
ថ្ងៃទី20 ខែមេសា ឆ្នាំ2012

ស្ថាប័ន GCCF បានកំពុងធ្វើការជាមួយនឹងក្រុមហ៊ុនគណនយ្យទាក់ទងទៅនឹងក
ារងារវាយតម្លៃកិច្ចប្រតិបត្តិការណ៏របស់ស្ថាន GCCF ដូចបានដឹកនាំដោយនាយក
ដ្ឋានតុលាការ។ ជាផ្នែកមួយនៃការវាយតម្លៃ ស្ថាប័ន GCCF បានត្រួតពិនិត្យមើលក្រុមពាក្យបណ្តឹងទាមទារសំ
ណងឡើងវិញដើម្បីធានាក្រុមពាក្យបណ្តឹងទាំងនោះត្រូវបានដា
ក់អោយដំណើរការពេញលេញស្របទៅតាមគោលការណ៏ច្បាប់ដែលបាM
នចាត់តាំងក្នុងការទូទាត់សំណង និងការគណនាចំនួនទឹកប្រាក់ដែលត្រូវទូទាត់។ តាមរយះលទ្ធផលនៃការត្រួតពិនិត្យទាំងនេះ ស្ថាប័ន GCCF បានសម្រេចចិត្តថា អ្នកទាមទារសំណងសរុបចំនួន7,292 ដែលបានទទួលការទូទាត់កាលពីលើកមុន ឬអ្នកដែលមិនបានទទួលបានការទូទាត់សងកាលពីមុនមកទ
ល់ពេលបច្ចុប្បន្នតាមរយះការការទូទាត់បន្ថែមផង ឬការផ្តល់ជូនការទូទាត់សំនងចុងក្រោយផងគឺមិនត្រូវបានទូទាត់អោយដូចកាលលើកមុនទៀតទេ។

ស្ថាប័ន GCCF បានចាប់ផ្តើមចេញលិខិតទូទាត់សំណង និងសេចក្តីសម្រេចទាំងនេះទៅអោយអ្នកទាមទារសំណងដែលទទួលផលប៉ះពាល់នៅថ្ងៃទី4 ខែមេសា ឆ្នាំ2012។ ប្រសិនបើលោកអ្នកជាអ្នកទាមទារសំណងម្នាក់ក្នុងចំណោមអ្នកទាមទារសំណងដែលបានទទួលការទូទាត់ ឬលិខិតសម្រេចផ្តល់ជូនការទូទាត់ អញ្ចឹងលោកអ្នកគួរតែបានទទួលការទូទាត់នោះរួចរាល់ហើយ។