សំណួរដែលតែងតែជួបប្រទះ






ផ្នែកទី 1 - ព័ត៌មានទូទៅអំពីស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ


1. តើស្ថាប័នសម្របសម្រួលពាក្យបណ្តឹង សម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រគឺជាអ្វី?

ក្រោយឧប្បទ្ទវេហតុនៃការធ្លាយប្រេងនៅតំបន់ទឹកជ្រៅនាថ្ងៃទី20 ខែមេសា ឆ្នាំ2010 (“ការធ្លាយប្រេង”) ក្រុមហ៊ុនប្រេងប៊ីភី BP ត្រូវបានជ្រើសតាំងដោយស្ថាប័នឆ្មាំសមុទ្រសហរដ្ឋអាមេរិកជា “ដៃគូទទួលបន្ទុក” ដោយអនុលោមទៅតាមច្បាប់បំពុលរបស់ប្រេងនៃឆ្នាំ 1990 (“OPA”)។ អនុលោមទៅតាមច្បាប់ OPA ក្រុមហ៊ុនប្រេង BP ជាដៃគូទទួលបន្ទុកត្រូវបានទាមទាមអោយបង្កើតបែបបទក្នុងការទូទាត់ប្រាក់សំណង ឬទូទាត់ចំណាយទៅលើពាក្យបណ្តឹងសម្រាប់ពាក្យបណ្តឹងសម្រាបើការខូចខាត និងតម្លៃចំណាយដែលបានកើតឡើងដោយសារការធ្លាយប្រេង។ ក្រុមហ៊ុនប្រេងប៊ីភី BP បាបបង្កើតបែបបទ ប៉ុន្តែក្រោយៗមក នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2010 សេតវិមានបានចេញផ្សាយសារព័ត៌មានដែលផ្តល់ដំណឹងថា (1) ក្រុមហ៊ុនប្រេងប៊ីភី BP នឹងផ្លាស់ប្តូរការសម្របសម្រួលពាក្យបណ្តឹងរបស់ខ្លួនទៅជាការសម្របសម្រួលពាក្យបណ្តឹងថ្មី និងផ្សេងគ្នាមួយទៀត ដែលឥឡូវត្រូវបានគេហៅឈ្មោះថាស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ (“GCCF”) និង (2) ក្រុមហ៊ុនប្រេងប៊ីភី BP នឹងបង្កើតមូលនិធិចំនួន 20 កោដលានដុល្លារ
ដើម្បីបំពេញតម្រូវការនៃដំណើរការពាក្យបណ្តឹងទាមទារសំណងរបស់ខ្លួនដោយអនុលោមតាមច្បាប់ OPA។ លោក Kenneth R. Feinberg ត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងដៃគូទីបី នៃស្ថាប័ន GCCF។

នៅថ្ងៃទី8 ខែមីនា ឆ្នាំ2012 តុលាការប្រចាំបណ្តាស្រុកភាគខាងកើតនៃស
ហរដ្ឋអាមេរិក នៃរដ្ឋ Louisiana បានចេញដីការកែប្រែលើកដំបូង ស្តីពីការបង្កើតដំណើ
រការផ្លាស់ប្តូរដើម្បីដោះស្រាយ (“ដីការ”) ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៏រវាង
ក្រុមហ៊ុន BP Exploration and Production, Inc. និងក្រុមហ៊ុន BP America Production Company (ហៅថា “BP”) និងក្រុមមេធាវីបណ្តោះអាសន្ន (ហៅថា“ភាគី”) ដើម្បីដោះស្រាយបណ្តឹងផ្លូវច្បាប់មួយចំនួនដែលកើតឡើងដោយសារការធ្លាយប្រេងនៅតំបន់ទឹកជ្រៅ( “ការធ្លាយប្រេង”)។
ដឺការបានតែងតាំងអ្នកតំណាងផ្នែករដ្ឋាបាល និង អ្នកសម្របសម្រួលការផ្លាស់ប្តូរ ដើម្បីពិនិត្យលើដំណើរការ ផ្លាស់ប្តូរនេះ។ ដីការតែងតាំងមន្រ្តីគ្រប់គ្រងពាក្យបណ្តឹងទាមទារសំ
ណង និងអ្នកសម្របសម្រួលផ្លាស់ប្តូរដើម្បីត្រួតពិនិត្យដំណើរការផ្លាស់ប្តូរផ្លាស់ប្តូរ។ ដំណើរការផ្លាស់ប្តូរនេ
ះ នៅបន្តដំណើរការពាក្យបណ្តឹងទាមទារ ដែលបានទទួលពីលើកមុន ដោយស្ថាប័ន GCCF ហើយ នឹងទទួលពាក្យបណ្តឹងទាមទារថ្មីរហូតពេល ដែលកម្មវិធីនៃការតវ៉ាទាមទារគ្រប់គ្
រងដោយតុលាការថ្មី ត្រូវបានបង្កើតឡើង។{ut} នៅក្នុងដំណើរការផ្លាស់ប្តូរ ពាក្យបណ្តឹងទាមទារសំណងត្រូវ
បានត្រួតពិនិត្យក្រោមគោលការណ៏ច្ប
ាប់របស់ស្ថាប័ន GCCF ដូចបានកែប្រែតាមរយះដីការតុលាការ។ អ្នកសម្របសម្រួលការ​ផ្លាស់ប្តូរ​នឹង៖: (a) វាយតម្លៃការទាមទារដែលបានពន្យាជាមួយនឹង GCCF នៅថ្ងៃទី8 ខែមីនា ឆ្នាំ2012 និង (b) វាយតម្លៃពាក្យបណ្តឹងទាមទារដែលបានដាក់មុនកម្មវិធីពាក្យ
បណ្តឹងដែលមានការផ្តល់ប្រឹក្សាពីតុលាការ ដោយយល់ព្រមពីភាគីក្រុមហ៊ុនដែ
លត្រូវបានបើចំហរ (ដោយរួមបញ្ចូលទាំង «បណ្តឹងទាមទារនៃការផ្លាស់ប្តូរ»។

ស្ថាប័ន GCCF មិនមែនជាក្រុមហ៊ុនច្បាប់ទេ។គ្មាននណារម្នាក់ធ្វើការនៅក្នុងស្ថាប័ន GCCF អាចផ្តល់អោយលោកអ្នកនូវដំបូន្មានផ្នែកច្បាប់ជាលក្ខណ:ឯកជនបានទេ ឬផ្តល់ជាយោបល់ដល់លោកអ្នកពាក់ព័ន្ធទៅនឹងការទូទាត់ពាក្យបណ្តឹងទាមទារសំណងណាមួយឡើយ ដែលក្នុងនោះរួមមាន ថាតើត្រូវដាក់ពាក្យបណ្តឹងទាមទារសំណងទៅស្ថាប័ន GCCF ឬទាមទារយកតែសំណងមានតម្លៃដែលលោកអ្នកមាន។ គ្មាននណារម្នាក់ធ្វើការនៅក្នុងស្ថាប័ន GCCF អាចតំណាងអោយលោកអ្នកបានឡើយ។ លោកអ្នកមានសិទ្ធិទទួលពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោកអ្នក មុននឹងទទួលយកការទូទាត់ដោះស្រាយសំណងពីស្ថាប័ន GCCF ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។ ប្រសិនបើលោកអ្នកចង់ពិគ្រោះជាមួយមេធាវី លោកអ្នកគួរតែពិគ្រោះវា។ ប្រសិនបើលោកអ្នកចង់ពិគ្រោះជាមួយគណ:មេធាវី ហើយលោកអ្នកមិនអាចធ្វើវាបាន - ជំនួយផ្នែកច្បាប់ឥតគិតថ្លៃសម្រាប់ដំណើរការពាក្យបណ្តឹងចុងក្រោយ ឬបណ្តោះអាសន្ននៃស្ថាប័ន GCCF តាមរយះបណ្តាញអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិលដែលគ្មានផលចំណេញនៅក្នុងរដ្ឋ Alabama Florida Louisiana Mississippi និង Texas។ កម្មវិធីសេវាកម្មផ្នែកច្បាប់ឥតគិតថ្លៃដែលកំពុងគ្រប់គ្រងដោយមជ្ឈមណ្ឌលយុត្តធម៌ Mississippi គឺត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនប្រេងប៊ីភី ដែលមូលនិធិរបស់ពួកគេសម្រាបឮគោលបំណងនេះនឹងត្រូវបានប្រេងប៊ីភី BP ផ្តល់ជូន។ សូមមើលផ្នែកទីពីរនៅខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃនឹងមិនផ្តល់ជូនជាជំនួយចំពោះវិវាទ ឬបណ្តឹងដែលបានប្តឹងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិនៃស្ថាប័នឆ្នាំសមុទ្រ។

2. ខ្ញុំបានដាក់ពាក្យបណ្តឹងទាមទារសំណងទៅក្រុមហ៊ុនប្រេងប៊ីភី និង/ឬ ស្ថាប័ន GCCF។ តើខ្ញុំគួរតែធ្វើអ្វី?

ប្រសិនបើស្ថាប័ន GCCF បានពិនិត្យមើលទម្រង់ឈប់ទាមទារដែលបានចេញដោយលោកអ្នកមុនម៉ោង 11:59 ល្ងាច EST នៅថ្ងៃទី 26 ខែ ឆ្នាំ2012 នោះពាក្យបណ្តឹងរបស់អ្នកនឹងត្រូវបានទូទាត់ដូចចែងនៅក្នុងទម្រង់ឈប់ទាមទារសំណង។

ប្រសិនបើលោកអ្នកបានទទួលការផ្តល់ជូនការទូទាត់ពីស្ថាប័ន GCCF លើកលែងតែការផ្តល
់ជូនរបស់អ្នកបានផុតកំណត់ លោកអ្នកនៅតែទទួលយកវាដដែល។ ការទទទួលយក
ចំនួនទឹកប្រាក់ដែលបានផ្តល់ជូនការទូទាត់សំណងចុងក្រោយនឹង
អនុញ្ញាតអោយលោកអ្នកទទួលបានការទូទាត់ 60% នៃចំនួនទឹកប្រាក់ដែ
លបានផ្តល់ជូនការទូទាត់សំណងចុងក្រោយ (តិចជាង ការដកយកថ្លៃឈ្នួលព
ិគ្រោះយោបល់ MDL និងថ្លៃឈ្នួលផ្សេងទៀត 6% ប្រសិនបើមាន)។ ប្រសិនបើមានពាក្យបណ្តឹងទាមទារសំណ
ងដែលកំពុងរង់ចាំជាមួយស្ថាប័ន GCCF ហើយមិនទាន់បានទទួលការជូនដ
ំណឹងអំពីពាក្យបណ្តឹងរបស់អ្នក ស្ថាប័ន GCCF នឹងបន្តដំណើរការពាក្យបណ្តឹងរបស់អ្នករហូតដល់មា
នកម្មវិធីដែលគ្រប់គ្រងដោយតុលាការថ្មីដែលត្រូវបានបង្កើតឡើង និងធ្វើប្រតិបត្តិការ។ ពាក្យបណ្តឹងទាមទារសំណងមូយចំនួនដែលមិនទាន់ប
ានបញ្ចប់នឹងត្រូវបានបញ្ជូនទៅកម្មវិធីដែលគ្រប់គ្រងដោយតុលាការថ្មី
ហើយនឹងដាក់ដំណើរការនៅក្រោមការណែនាំដោះស្រ
ាយថ្មីមួយដែលអនុម័តដោយតុលាការ ប្រសិនបើលោកអ្នកចង់ចូលរួមនៅក្នុងកម្មវិធីថ្មីនេះ។

ប្រសិនបើលោកអ្នកបានដាក់ពាក្យបណ្តឹងទាមទារសំណងទៅក្រុមហ៊ុនប្រេងប៊ីភី BP កាលពីលើកមុន រាល់ព័ត៌មានដែលលោកអ្នកបានដាក់បញ្ចូលមកជាមួយពាក្យបណ្តឹងទៅអោយក្រុមហ៊ុនប្រេងប៊ីភី BP ក៍ដូចជាឯកសារ ដែលលោកអ្នកបានដាក់មកនេះ ត្រូវបានបញ្ជូនទៅអោយស្ថាប័ន GCCF។ បច្ចុប្បន្នភាព ទោះជាស្ថាប័ន GCCF បានទទួលឯកសារ និងព័ត៌មានដែលលោកអ្នកបានផ្ញើមកក្រុមហ៊ុនប្រេងប៊ីភី BP ក៍ដោយ លោកអ្នកត្រូវបំពេញនូវទម្រង់ពាក្យបណ្តឹងរបស់ស្ថាប័ន GCCF ដើមស្នើសុំការទូទាត់ណាមួយពីស្ថាប័ន GCCF ប្រសិនបើលោកអ្នកមិនបានស្នើសុំពីមុនមក។ លោកអ្នកនឹងត្រូវបានគេកំនត់អោយនូវលេខអត្តសញ្ញាណអ្នកទាមទារនៃស្ថាប័ន GCCFថ្មីមួយ។

3. តើខ្ញុំនៅតែអាចដាក់ពាក្យបណ្តឹងទៅស្ថាប័ន GCCF បានឬ?

បាទ/ចាស។ ក្នុងដំណើរការផ្លាស់ប្តូរស្ថាប័ន GCCF នឹងនៅតែកំពុងទទួលយកពាក្យបណ្តឹងថ្មីរហូតដល់កម្មវិធីគ្រប់គ្រងដោយតុលាការត្រូវបានបង្កើតឡើង និងធ្វើប្រតិបត្តិការណ៏។ បណ្តឹងថ្មីៗដែលបានដាក់មកនឹងត្រូវបានពិនិត្យនិងវាយតម្លៃតាមលំដាប់ដែលបានទទួល។

4. ភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់ខ្ញុំទេ។ តើមានសេវាកម្មបកប្រែភាសាដែរទេ?

លោកកអ្នកអាចទូរស័ព្ទមកលេខឥតគិតថ្លៃ(1-800-916-4893) និងសាកសួរព័ត៌មានសម្រាប់ជាជំនួយក្នុងភាសាដ៏ទៃទៀត។ ក្រៅពីនេះ អ្នកបកប្រែភាសានៅខាងក្រោមនេះគឺមានវត្តមាននៅតាមទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាំងនេះ:

  1. សម្រាប់ភាសាអេស្ប៉ាញ:

    Biloxi, MS
    Clearwater, FL
    Cut Off, LA
    Grand Isle, LA
    Gretna/Belle Chasse, LA
    Gulf Shores, AL
    Houma, LA
    Lafitte, LA
    Mobile, AL
    New Orleans East, LA
    Panama City Beach, FL
  2. សម្រាប់ភាសាវៀតណាម:

    Biloxi, MS
    Cut Off, LA
    Gretna/Belle Chasse, LA
    Houma, LA
    Lafitte, LA
    Mobile, AL
    New Orleans East, LA
  3. សម្រាប់ភាសាខ្មែរ:

    Gretna, LA

5. អ្នកណាជាបុគ្គលិកទាំងអស់ដែលធ្វើការនៅឯទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាមទារសំណង?

បុគ្គលិកទាំងអស់នៅឯទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាមទារសំណងរួមមានអ្នកតំណាងអាជីព និងអ្នកតំណាងសហគមន៏ផ្សេងទៀត។ បុគ្គលិកទាំងអស់ផ្សេង
ទាំងអស់នៅឯទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាមទារសំណងគឺជាអ្នកចុះកិច្ចសន្យារង។ ក្រុមហ៊ុនប្រេងប៊ីភី BP ផ្តល់មូលនិធិសម្រាប់ចំណាយទៅលើការគ្រប់គ្រងស្ថាប័ន GCCF ដែលរួមមានការទូទាត់សងសម្រាប់អ្នកចុះកិច្ចសន្យារងជាមួយស្ថាប័ន GCCF។

6. តើខ្ញុំគួរតែធ្វើអ្វី ប្រសិនបើខ្ញុំមានព័ត៌មានអំពីពាក្យបណ្តឹងដែលមានសក្តានុពលក្នុងការក្លែងបន្លំ?

លោកអ្នកគួរតែទូរស័ព្ទមកនាយកដ្ឋាននៃមជ្ឈមណ្ឌលតុលាការជាតិតា
មរយះលេខទូរស័ព្ទទាន់ហេតុការណ៏ស្តីពីការក្លែងបន្លំក្នុងគ្រោះមហន្តរាយ: 877-623-3423.

7. តើខ្ញុំគួរតែធ្វើអ្វី ប្រសិនបើខ្ញុំផ្លាស់ទីលំនៅ?

ប្រសិនបើលោកអ្នកផ្លាស់ទីលំនៅ លោកអ្នកគួរតែទំនាក់ទំនងមកយើងខ្ញុំអោយបានឆាប់ដូចដែរអាចធ្វើទៅបានដើម្បីធានាថា លោកអ្នកទទួលបានរាល់ការទំនាក់ទំនង និង/ឬការទូទាត់ទៅលើអ្វីដែលលោកអ្នកមានសិទ្ធទទួលបាន។ លោកអ្នកត្រូវបំពេញទម្រង់ស្នើសុំផ្លាស់ប្តូរអាសយដ្ឋាននៃស្ថាប័ន GCCF ដែលអាចទាញយកដោយចុចនៅទីនេះ។ ដូចមានចែងនៅក្នុងទម្រង់ស្នើសុំផ្លាស់ប្តូរអាសយដ្ឋាន លោកអ្នកក៍ត្រូវតែផ្តល់ភស្តុតាងនៃការផ្លាស់ប្តូរអាសយដ្ឋានរបស់លោកអ្នកផងដែរដើម្បីអោយស្ថាប័ន GCCF ដាក់សំណើសុំរបស់លោកអ្នកអោយមានដំណើរ។ មធ្យោបាយរហ័សបំផុតដើម្បីទំនាក់ទំនងមកពួ
កយើងគឺតាមរយះការផ្ញើសំណើសុំផ្លាស់ប្តូរអាសយដ្ឋានរបស់លោកអ្នកមកinfo@gccf-claims.com។ លោកអ្នកក៍អាចទូរសារសំណើសុំរបស់លោកអ្នកតាមរយះលេខ 1-866-682-1772 ឬផ្ញើសំណើសុំរបស់លោកអ្នកមកកាន់:

GULF COAST CLAIMS FACILITY
P.O. BOX 9658
Dublin, OH 43017-4958

(ត្រលប់ទៅខាងលើ)



ផ្នែកទី 2 - ការតំណាងនៃគណ:មេធាវី


8. តើខ្ញុំត្រូវការជួលមេធាវីដើម្បីជួយខ្ញុំក្នុងការដាក់ពាក្យបណ្តឹងរបស់ខ្ញុំដែរឬទេ?

លោកអ្នកមិនចាំបាច់ជួលមេធាវីដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងមកស្ថាប័ន GCCF ទេ។ លោកអ្នកមានសិទ្ធិត្រូវបានមេធាវីតំណាងអោយជម្រើសរបស់អ្នក និងដើម្បីពិគ្រោះយោបល់ជាមួយមេធាវីមុនពេលទទួលយកការដោះស្រាយ ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។ ប្រសិនបើលោកអ្នកត្រូវបានតំណាងដោយមេធាវី ស្ថាប័ន GCCF និងទាក់ទងមកមេធាវីរបស់ ក្រៅពីទំនាក់ទំនងដោយផ្ទាល់មកលោកអ្នក។ ស្ថាប័ន GCCF ក៍ផ្តល់លទ្ធភាពទទួលយកជំនួយផ្នែកច្បាប់ឥតគិតថ្លៃ ដែលឯករាជ្យនៃដំណើរការពាក្យបណ្តឹង។

9. ខ្ញុំចង់បានមេធាវីម្នាក់តំណាងអោយរូបខ្ញុំនៅសម្រាប់ដំណើរការដាក់ពាក្យបណ្តឹងមកស្ថាប័ន GCCF ប៉ុន្តែខ្ញុំមិនអាចលៃលកបាន។ តើមានការផ្តល់សេវាកម្មស្របច្បាប់ដោយឥតគិតថ្លៃណាមួយដែរឬទេ?

បាទ/ចាស។ ជំនួយផ្នែកច្បាប់ឥតគិតថ្លៃសម្រាប់ដំណើរការពាក្យបណ្តឹងចុងក្រោយ ឬបណ្តោះអាសន្ននៃស្ថាប័ន GCCF តាមរយះបណ្តាញអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិលដែលគ្មានផលចំណេញនៅក្នុងរដ្ឋ Alabama Florida Louisiana Mississippi និង Texas។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃកំពុងត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលយុត្តិធម៌ Mississippi ដែលជាស្ថាប័នច្បាប់សាធារណ:មិនមានផលចំណេញមួយ។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃនឹងមិនផ្តល់ជូនជាជំនួយចំពោះវិវាទ ឬបណ្តឹងដែលបានប្តឹងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិនៃស្ថាប័នឆ្នាំសមុទ្រ។

ប្រសិនបើលោកអ្នកចង់ស្នើសុំជំនួយផ្នែកច្បាប់ឥតគិតថ្លៃ លោកអ្នកគួរតែទាក់ទងមកស្ថាប័នសេវាកម្មផ្នែកច្បាប់នៅក្នុងរដ្ឋរបស់លោកអ្នក។

ព័ត៌មានទំនាក់ទំនងសម្រាប់រដ្ឋនីមួយៗគឺ:

Alabama      866-456-4995, សារព័ត៌មានទី 6
សេវាកម្មដែលផ្តល់ជូនដោយ សេវាកម្មផ្នែកនៃរដ្ឋ Alabama

Florida      855-299-1337
សេវាកម្មផ្នែកនៃរដ្ឋ North Florida និង មជ្ឈមណ្ឌលរដ្ឋ Florida នៃតុលាការយុត្តិធម៌

Louisiana    504-355-0970 ប្រសិនបើកលោកអ្នក លោកអ្នកនៅឯ Orleans ឬ Jefferson Parish។ នៅក្រៅពីតំបន់ទាំងនោះ សូមទូរស័ព្ទមកលេខ 800-310-7029។ ឬ ផ្ញើអ៊ីមែលឈ្មោះរបស់លោកអ្នក លេខទូរស័ព្ទ និងការពណ៌នាសង្ខេបនៃការស្នើសុំជំនួយ ដែលលោកអ្នកកំពុងស្វែងរក: oil.spill.info@laciviljustice.org
សេវាកម្មបានផ្តល់ជូនដោយ មជ្ឈមណ្ឌលយុត្តធម៌ស៊ីវិល Louisiana វិទ្យាស្ថានតុលាការ Louisiana , ស្ថាប័នឆ្មាំតំបន់ឈូងសមុទ្រចល័ត គម្រោងសេវាកម្ម ឥតគិតថ្លៃ New Orleans និងសេវាកម្មផ្នែកច្បាប់ Louisiana ភាគខាងត្បូង

Mississippi      888-725-5423
សេវាកម្មបានផ្តល់ជូនដោយ មជ្ឈមណ្ឌលយុត្តធម៌ Mississippi , មជ្ឈមណ្ឌលសេវាកម្មផ្នែកច្បាប់ Mississippi និង គម្រោងមេធាវីស្ម័គចិត្ត Mississippi

Texas      800-733-8394
សេវាកម្មបានផ្តល់ជូនដោយ ជំនួយផ្នែកច្បាប់សំខាន់តែមួយគត់

លោកអ្នកអាចស្នើសុំជំនួយផ្នែកច្បាប់ឥតគិតថ្លៃដោយផ្ញើអ៊ីមែលទៅអាសយដ្ឋានLegalAssistance@GCCF-Claims.comឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1-800-916-4893 និងសាកសួរទៅក្រុមផ្តល់សេវាកម្មផ្នែកច្បាប់ដោយឥតគិតថ្លៃ។

10. អ្នកណាគឺជាមជ្ឈមណ្ឌលយុត្តធម៌ Mississippi?

ជាមជ្ឈមណ្ឌលយុត្តធម៌ Mississippi គឺជាស្ថាប័នមិនមានប្រាក់ចំណេញ មានភាពម៉ឺងម៉ាត់ខាងផ្នែកច្បាប់ស
ាធារណ:ដែលប្តេជ្ញាធ្វើអោយចម្រើនទៅមុខនូវយុត្តិធម៌ខាងសេដ្ឋកិច្ច និងជា
តិសាសន៏។ បានគាំទ្រ និងជ្រើសរើស
បុគ្គលិកដោយគណ:មេធាវី អ្នកស្ម័គ្រចិត្ត និងអ្នកដឹកនាំសហគមន៏ មជ្ឈមណ្ឌលអភិវឌ្ឍន៏ និង
ស្វែងរកយុទ្ធសាស្រ្តដើម្បីប្រឆាំងទៅនឹងការរើសអើង និងភាពក្រីក្រនៅទូទាំងរដ្ឋ។ ដើម្បីផ្
តល់ជំនួយក្នុងការដាក់ពាក្យបណ្តឹង មជ្ឈមណ្ឌលចុះកិច្ចសន្យាជាមួ
យអង្គការសេវាកម្មផ្នែកច្បាប់មិនមានប្រាក់ចំណេញចំនួនដប់មួយផ្សេង
ទៀតនៅក្នុងរដ្ឋចំនួនប្រាំនៅតាមតំបន់ឈូងសមុទ្រ។

11. តើសេវាកម្មផ្នែកច្បាប់ដោយឥតគិតថ្លៃពីមជ្ឈមណ្ឌលតុលាការនៃរដ្ឋ Mississippi កំពុងផ្តល់ជូនដូចម្តេច?

មូលនិធិសម្រាប់កម្មវិធីនេះបានមកពីក្រុមប្រេងប៊ីភី BP។ ទោះជាយ៉ាងណាក៍ដោយ មជ្ឈមណ្ឌ
លយុត្តធម៌ Mississippi និងអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិលមិនមានប្រាក់ចំណេញផ្សេងទៀតដែលកំពុងផ្តល់ជំនួយសេវាកម្មឥតគិតថ្លៃគ្មានទំនាក់ទំនងណ
ាផ្សេងទៀតជាមួយនឹងក្រុមហ៊ុនប្រេងប៊ីភី BP ស្ថាប័ន GCCF។ មូលនិធិគ្មានឥទ្ធិពលទៅល
ើដំបូន្មានដែលមេធាវីនៅតាមអង្គការសេវកម្មផ្នែកច្បាប់ណាមួយបានផ្តល់ជូនទៅអ្នកទាមទា
រសំណងទេ។ ទាំងស្ថាប័ន GCCF និងក្រុមហ៊ុនប្រេងប៊ីភី BP នឹងមិនជ្រៀតជ្រៀកទៅលើការសម្រេ
ចចិត្តរបស់គណ:មេធាវីដែលផ្តល់សេវាកម្មផ្នែកច្បាប់ណាមួយជាលក្ខណ:អាជីព និងឯករាជ្យ។

12. ខ្ញុំត្រូវបានតំណាងដោយមេធាវីម្នាកើ ហើយខ្ញុំចង់ដាក់ពាក្យបណ្តឹងទាមទារសំណង។ តើខ្ញុំគួរតែធ្វើអ្វី?

ពេលថ្មីៗនេះ ប្រសិនបើលោកអ្នកត្រូវបានតំណាងដោយមេធាវីម្នាក់ក្នុងការតភ្ជាប់ពាក្យបណ្តឹងណាមួយ ដែលលោកអ្នកជឿថា លោកអ្នកអាចប្តឹងទៅក្រុមហ៊ុនប្រេងប៊ីភី BP លោកអ្នកមិនគួរដាក់ពាក្យបណ្តឹង ទេ រហូតដល់ពេលលោកអ្នកបានប្រគល់ការសម្រេចចិត្តក្នុងការដាក់ពាក្យបណ្តឹង និងចម្លើយទៅនឹងសំណួររបស់វារបស់លោកអ្នកទៅអោយមេធាវីរបស់លោកអ្នក។ នៅពេលនោះ ប្រសិនបើលោកអ្នកជ្រើសយកដើម្បីដាក់ពាក្យបណ្តឹង លោកអ្នកគូរតែអោយមេធាវីរបស់លោកអ្នកដាក់ពាក្យបណ្តឹងជំនួសវិញ។ ទម្រង់ពាក្យបណ្តឹងតម្រូវអោយមានព័ត៌មានទំនាក់ទំនងសម្រាប់មេធាវី។ បន្ទាប់ពីទទួលបានព័ត៌មានទំនាក់ទំនងទាំងនេះ យើងនឹងឆ្លើយតបដោយផ្ទាល់ទៅគាត់ ឬអ្នកនាង។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 3 - ការបិទកម្មវិធីទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់


13. តើខ្ញុំនៅតែអាចស្នើសុំការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ឬ?

លេខ ពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 ដល់ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2010 អ្នកទាមទារសំណងអាចផ្ញើពាក្យបណ្តឹងទៅស្ថាប័ន GCCF សម្រាប់ការការទូទាត់ប្រ
ាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ដ
ើម្បីទទួលបានការបន្ធូរបន្ថយជាបន្ទាន់ទៅលើការខូចខាតដែលបណ្តាលមកពីការធ្លាយ។ កាលផុតកំណត់ក្នុងការដាក
់ពាក្យបណ្តឹងសម្រាប់ការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់បាន
ផុតនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ 2010។ វាយឺតពេលណាស់ទ
ៅហើយសម្រាប់ការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ នាពេល
ឥឡូវនេះ។ បច្ចុប្បន្ននេះ អ្នកទាមទារសំណងដែលទទួលរងការខាតបង់ ឬរងគ្រោះដោយសារការធ្លាយប្រេងអាចដាក់
ពាក្យបណ្តឹងសុំការទូទាត់ប្រាក់សំណងចុងក្រោយ ឬប្រាក់សំណងបណ្តោះអាសន្ន។

14. ប្រសិនបើខ្ញុំបានស្នើសុំការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ក្រោយកាលកំណត់នាថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2010 តើបានដែរឬទេ?

ពាក្យបណ្តឹងទាំងនេះគឺមានការយឺតយ៉ាវ និងនឹងមិនអាចត្រូវបានដាក់អោយដំណើរការបានឡើយ។ ប្រសិនបើលោកអ្នកចង់ស្វែងរកអត្ថប្រយោជន៏ណាមួយពីស្ថាប័ន GCCF នាពេលបច្ចុប្បន្ននេះ លោកអ្នកត្រូវតែស្នើសុំការទូទាត់សំណងចុងក្រោយ ឬបណ្តោះអាសន្នដោយមានការពិនិត្យពេញលេញ។

15. តើប្រភេទនៃការទូទាត់សំណងអ្វីខ្លះដែលអាចមាននៅពេលឥឡូវនេះ?

អ្នកទាមទារសំណងដែលត្រូវបានទូទាត់នូវប្រាក់សំណងជាមុនសម្រាប់តម្រូវការប
ន្ទាន់មានជម្រើសក្នុងការទទូលយកការទូទាត់ឆាប់រហ័សពីស្ថាប័ន GCCF ដែលមានចំនួន $5,000 សម្រាប់អ្នកទាមទារសំណងជាបុគ្គល និង $25,000សម្រាប់អ្នកទាមទារសំណងអាជីវកម្មដោយមិនចាំបាច់ដាក់ឯកសារបន្ថែមណាមួយឡើយ ឬក៍ស្ថិតនៅក្រោមការពិនិត្យមើលពាក្យបណ្តឹងទាមទារបន្ថែម។ អ្នកប្តឹងដែលមានមានលក្ខណសម្បត្តិគ្រប់គ្រានត្រូវជ្រើសរើសការបង់ប្រាក់ភ្លាមៗមុនថ្ងៃទី11 ខែមិថុនា ឆ្នាំ2012។

អ្នកទាមទារសំណងដែលទទួលរងការបាត់បង់ ឬគ្រោះថ្នាក់ដោយសារការធ្លាយប្រេងអាចដាក់ពាក្យស្នើសុំសម្រាប់:

  1. ប្រសិនបើមានសិទ្ធិទទួល ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ ត្រូវបានទួទាត់សងសម្រាប់រាល់ការបាត់បង់នាពេលកន្លងមក និងការខាតបង់នាពេលអនាគតដោសារការធ្លាយប្រេង។
  2. ពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្ន សម្រាប់ការខាតបង់ទាំងឡាយណាដែលមានកាលពីពេលកន្លងមកដោយសារតែការធ្លាយប្រេង។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 4 - ព័ត៌មានស្តីពីពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយឆាប់រហ័ស



16. តើពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយឆាប់រហ័សគឺជាអ្វី?

ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយឆាប់រហ័សគឺជាឱកាស
សម្រាប់អ្នកទាមទារសំណងដែលត្រូវបានទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់
(ក្រៅពីការបាត់ធនធានសម្រាប់ចិញ្ចឹមជីវិត ឬអនុលាមតាមដីការតុលាការចេញនៅថ្ងៃ8 ខែមីនា ឆ្នាំ 2012)
ដោយស្ថាប័ន GCCF ដើម្បីចុះហត្ថលេខាឈប់ទាមទារប្តឹង និងត្រូវបានទូទាត់សងក្នុងរយះពេល 14 ថ្ងៃជាមួយនឹង
ទឹកប្រាក់ចំនួន$5,000 ប្រសិនបើអ្នកទាមទារសំណងបុគ្គល ឬ ចំនួន $25,000 ប្រសិនបើអ្នកទាមទារសំណងអាជីវកម្មដោ
យមិនចាំបាច់ដាក់ឯកសារបន្ថែមណាមួយឡើយ ឬក៍ស្ថិតនៅក្រោម
ការពិនិត្យមើលពាក្យបណ្តឹងទាមទារបន្ថែម។

ក្រៅពីនេះ ទោះជាមិនដែលទទួលបានការទូទាត់ប្រាក់សំណងជាមុនសម្រាប់ការបន្ទាន់ក៍ដោយ អ្នកទាមទារសំណងដែលបានស្វែងករកសិទ្ធិទទួលបានការទូទាត់ប្រាក់សំណងបណ្តោះអាសន្ននឹងជាមានឱកាសទទួលយកការទូទាត់ប្រាក់សំណងឆាប់រហ័ស។

17. តើនរណាមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការទទួលសំណងតាមរយៈការបង់ប្រាក់ឆាប់រហ័ស?

អ្នកប្តឹងទាមទារដែលធ្លាប់ទទួលបានការបង់ប្រាក់ ចំពោះការបង់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ ពីស្ថាប័ន GCCF សម្រាប់ប្រភេទនៃពាក្យបណ្តឹងទាមទារណាមួយ (ក្រៅអំពីប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់ ឬ ទាក់ទងនឹងដីការតុលាការចុះថ្ងៃទី8 ខែមិនា ឆ្នាំ2012 ពីរបួសរាងកាយ ឬមរណៈភាព) ឬ បុគ្គលដែលបានទទួល ការបង់ប្រាក់សំណងទាក់ទងនឹងការបាត់បង់អចលនទ្រព្យពី National Catastrophe Adjusters Group អាចទទួលបានការបង់ប្រាក់សំណងតាមរយៈការបង់ប្រាក់ឆាប់រហ័ស។ បន្ថែមពីនេះ អ្នកប្តឹងទាមទារដែលត្រូវបានបង់ប្រាក់សំណងបណ្តោះអាសន្ន ចំពោះពាក្យបណ្តឹងទាមទារសម្រាប់ការបាត់បងប្រាក់ចំណូល ឬប្រាក់ចំណេញ ក៏នឹងមានឧិកាសដើម្បីទទួលបានការបង់ប្រាក់សំណងតាមរយៈការបង់ប្រាក់ឆាប់រហ័ស។ អ្នកប្តឹងទាមទារដែលទទួលបានការបង់ប្រាក់សំណងបណ្តោះអាសន្ន ចំពោះពាក្យបណ្តឹងទាមទារសម្រាប់ការបាត់បង់ប្រាក់ចំណូល ឬប្រាក់ចំណេញពីស្តាប័ន GCCF ក្នុងកំឡុងពេលផ្លាស់ប្តូរនេះ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកការបង់ប្រាក់សំណងតាមរយៈការបង់ប្រាក់ឆាប់រហ័សនៅថ្ងៃផុតកំណត់ត្រឹមថ្ងៃទី ឬ មុនថ្ងៃទី11 ខែកក្តដា ឆ្នាំ2012។ ប៉ុន្តែ អ្នកប្តឹងទាមទារដែលជ្រើសរើសទទួលយកការផ្តល់ប្រាក់សំណងចុងក្រោយ ដែលធ្វើឡើងក្នុងរយៈពេលនៃដំណើរការផ្លាស់ប្តូរនេះ និងទទួលបានការបង់ប្រាក់សំណង 60%នៃការផ្តល់ប្រាក់សំណងចុងក្រោយរបស់ពួកគេ មិនអាចទទួលបានការបង់ប្រាក់សំណងតាមរយៈការបង់ប្រាក់ឆាប់រហ័សឡើយ។

18. តើវាដូចម្តេចដែរ ប្រសិនបើខ្ញុំទទួលបានការទូទាត់ប្រាក់សំណងដោយក្រុមហ៊ុនប្រេងប៊ីភី BP ក៍ប៉ុន្តែមិនបានទទួលការទូទាត់ប្រាក់សំណងដោយស្ថាប័ន GCCF?

លោកអ្នកគ្មានសិទ្ធិទទួលបានការទូទាត់ប្រាក់សំណងឆាប់រហ័សទេ។ លោកអ្នកអាចទទួលបានការទូទាត់ប្រាក់សំណងឆាប់រហ័ស លុះត្រាតែលោកអ្នកត្រូវបានការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់តាមរយះស្ថាប័ន GCCFឬការទូទាត់ប្រាក់សំណងបណ្តោះអាសន្នតាមរយះស្ថាប័ន GCCF។

19. តើខ្ញុំអាចដាក់ទម្រង់ពាក្យបណ្តឹងចុងក្រោយទាមទារការទូទាត់សំណងឆាប់រហ័សរបស់គ្នាគារ?

ប្រសិនបើលោកអ្នកមានសិទ្ធិទទួលបានការទូទាត់សំណងឆាប់រហ័ស ស្ថាប័ន GCCF ត្រូវតែទទួលបានទម្រង់ពាក្យបណ្តឹងចុងក្រោយទាមទារការទូទាត់សំណងឆាប់រហ័សរបស់អ្នក និងទម្រង់ឈប់ទាមទារសំណង និងកិច្ចព្រមព្រៀងមិនប្តឹងតវ៉ានៅ និងមុនថ្ងៃទី11 ខែមិថុនា ឆ្នាំ2012។

20. តើខ្ញុំស្នើសុំការទូទាត់ប្រាក់សំណងឆាប់រហ័សដូចម្តេចដែរ?

លោកអ្នកត្រូវតែបំពេញ ចុះហត្ថលេខានៅលើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណង ឆាប់រហ័ស និងផ្ញើទៅកាន់ស្ថាប័ន GCCF។ លោកអ្នកក៏ត្រូវតែចុះហត្ថលេខាឈប់ទាមទារ និងកិច្ចព្រមព្រៀងឈប់ប្តឹងតវ៉ា។ លោកអ្នកមិនគួរជ្រើសយកដំណើរការនៃពាក្យបណ្តឹងទាមទារសំណងចុងក្រោយឆាប់រហ័ស លើកលែងតែលោកអ្នកនឹងមានឆន្ទះទទួលយកការទូទាត់សំណងដែលបានកែតម្រូវមានចំនួនទឹកប្រាក់ $5,000 សម្រាប់បុគ្គល និង$25,000 សម្រាប់អាជីវកម្ម ហើយចុះហត្ថលេខឈប់ទាមទារការទូទាត់ប្រាក់សំណងទាំងស្រុង។

21. តើខ្ញុំទទួលទម្រង់ពាក្យបណ្តឹងទូទាត់ប្រាក់សំណងឆាប់រហ័សបានដូចម្តេច?

If you have been paid an Emergency Advance Payment and/or an Interim Payment by the GCCF, you may download the Quick Payment Final Claim Form and the Release and Covenant Not to Sue from the GCCF website or you may also go to a Claims Site Office and have the Quick Payment Final Claim Form and the Release and Covenant Not to Sue printed for you.

ផ្សេងពីនេះ លោកអ្នកអាចហៅទូរស័ព្ទមកស្ថាប័ន GCCF តាមរយះលេខឥតគិតថ្លៃ1-800-916-4893 ឬអ៊ីមែលមកយើងតាមរយះអាសយដ្ឋាន info@gccf-claims.com ដើម្បីសាកសួរពីកញ្ចប់សេវាដែលត្រូវផ្ញើទៅអោយលោកអ្នក។

ចាប់តំាងពីការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់របស់លោកអ្នកបានធ្វើឡើងរហូតមកដល់ពេលនេះ ប្រសិនបើអាសយដ្ឋានរបស់លោកអ្នកបានផ្លាស់ប្តូរ សូមប្រាកដថាស្ថាប័ន GCCF បានផ្ញើសំបុត្រអោយលោកអ្នកបានត្រឹមត្រូវតាមអាសយដ្ឋានបច្ចុប្បន្ននេះ។ សម្រាប់ការការអាប់ដែតអាសយដ្ឋានរបស់អ្នក សូមមើលផ្នែក 1 -ព័ត៌មានទូទៅអំពីស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ សំណួរតែងសាកសួរជាញឹកញាប់ ខាងលើ។

22. តើខ្ញុំត្រូវតែផ្ញើឯកសារបន្ថែមណាមួយទាក់ទងទៅនឹងការខូចខាតរបស់ខ្ញុំដែល
ត្រូវបានទទួលការទូទាត់ប្រាក់សំណងឆាប់រហ័សដែរឬទេ?

ទេ។ កិច្ចការដែលលោកអ្នកត្រូវធ្វើគឺផ្ញើទម្រង់ពាក្យបណ្តឹងទូទាត់ប្រាក់សំណងឆាប់រហ័ស និងទម្រង់នៃការឈប់ទាមទារ និងកិច្ចព្រព្រៀងឈប់ប្តឹងតវ៉ាដែលបានចុះហត្ថលេខា។ លោកអ្នកមិនត្រូវផ្ញើឯកសារបន្ថែមណាមួយទាក់ទងទៅនឹងការបាត់បង់ ឬខូចខាតឡើយ។

23. តើខ្ញុំត្រូវចុះហត្ថលេខានៅលើទម្រង់នៃការឈប់ទាមទារដែលត្រូវបានចំណាយទៅលើការទូទាត់ប្រាក់សំណងឆាប់រហ័សដែរឬទេ?

បាទ/ចាស។ ពាក្យបណ្តឹងចុងក្រោយទាមទារសំណងឆាប់រហ័ស ដែលអ្នកបានចុះហ
ត្ថលេខាឈប់ទារ។ ដោយការទទួលយកការផ្តល់ជូនការទូទាត់សំណងឆាប់រហ័ស លោកអ្នកនឹង
ឈប់ទាមទារសំណង និងបោះបង់ពាក្យបណ្តឹងទាមទារសំណងជារៀងរហូត (លើកលែងតែពាក្យ
បណ្តឹងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណភាព)។ លោកអ្នកនឹងមិនអាចតាមរកពាក្យបណ្តឹងណាមួយ (លើកលែងតែពា
ក្យបណ្តឹងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណភាព) ក្នុងកម្មវិធីដោះស្រាយពាក្យបណ្តឹងដែលគ្រប់គ្រងដោយតុលាការ ឬស្ថាប័ន GCCF ឬ Transocean, Halliburton ឬភាគីផ្សេងទៀត ឬ MDL ឬដំណើរការពាក្យបណ្តឹងផ្សេងទៀត ឬរឿងក្តីវិវាទ។ អ្នកក៍នឹងអាចលះបង់សិទ្ធិរបស់អ្នកដើម្បីដាក់ពាក្យបណ្តឹងទៅមជ្ឈមណ្ឌលមូលនិធិកង្វក់នៃជាតិ
("NPFC") ការិយាល័យឆ្មាំសមុទ្រដែលទទួលបន្ទុកក្នុងការវាយតំលៃ និងអនុម័តពាក្យបណ្តឹង OPA ពាក្យបណ្តឹងនីមួយៗត្រូវបានកំពុងដោះស្រាយយ៉ាងពេលលេញដោយការទទួលយកការផ្តល់នេះ។

ទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ
័សផ្ទុកទៅដោយព័ត៌មានសំខាន់ៗដើម្បីពីគ្រោះមុននឹងចុះហត្ថលេខាទៅលើ
ទម្រង់ឈប់ទាមទារ និងកិច្ចព្រមព្រៀងឈប់ប្តឹងតវ៉ា។ លោកអ្នកមានសិទ្ធិពិគ្រោះយោបល់ជាមួយគ
ណ:មេធាវីពីជម្រើសរបស់លោកអ្នកមុនពេលទទួលយកការដោះស្រាយទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់នេះ។

24. តើអ្នកណាជាអ្នកចុះហត្ថាលេខានៅលើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស និងទម្រង់ឈប់ទាមទារសំណង។

អ្នកទាមទារសំណងបុគ្គលត្រូវតែចុះហត្ថលេខាផ្ទាល់ខ្លួននៅលើទម្រង់
ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស និងទម្រង់ឈប់ទាមទារ និងកិច្ចព្រម
ព្រៀងឈប់ប្តឹងតវ៉ា។ ប្រសិនបើអ្នកទាមទារសំណងបុគ្គលបានរៀបការ ប្តីប្រពន្ធរបស់អ្នកទាមទារសំណងក៍ត្រូវចុះហត្ថលេខាឈប់ទាមទារ និងកិច្ចព្រមព្រៀងឈប់ប្តឹងតវ៉ា។ ប្រសិបបើអ្នកទាមទារបុគ្គលបានទទួលមរណ:ភាព គឺជាអនិតិជនដែលស្ថិតនៅក្រោមច្បាប់នៃរដ្ឋ ឬការកាត់ក្តី ពីកន្លែងដែលអ្នកទាមទាររស់នៅ ឬមិនមែនជាការស្របច្បាប់ក្នុងការចុះហត្ថលេខា អ្នកតំណាងស្របច្បាប់ដែលបានទទួលការអនុញ្ញតអោយអ្នកទាមទារសំណងត្រូវតែចុះហត្ថលេខា។ អ្នកតំណាងនោះក៍ត្រូវតែផ្ញើច្បាប់ចម្លងនៃឯកសារដែលចេញដោយតុលាការ ឬស្ថាប័នរដ្ឋផ្សេងទៀតដែលតែងតាំងតំណាងអោយដើរតួជំនួសអោយអ្នកទាមទារសំណង ឬក៍ត្រូវតែចុះហត្ថលេខាសេចក្តីថ្លែងការពិតដែលតម្រូវអោយមានដោយស្ថប័ន GCCF ដើម្បីបង្ហាញពីការអនុញ្ញាតិអោយដើរតួតំណាង។ សូមពិគ្រោះផ្នែក VII នៃឯកសារតម្រូវការរបស់ស្ថាប័នសម្របសម្រួលពាក្យបណ្ត
ឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រសម្រាប់អ្វីដែលទាមទារអោយបង្ហាញជាអ្នកដើរតួតំណាង។

មន្រ្តីដែលបានតែងតាំង ឬអ្នកតំណាងផ្សេងទៀតអោយអ្នកទាមទារសំណងអាជីវកម្មត្រូវចុះហត្ថលេខាដោយផ្ទាល់នៅលើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស និងទម្រង់ឈប់ទាមទារ និងកិច្ចព្រមព្រៀងឈប់ប្តឹងតវ៉ា។ ប្រសិនបើអាជីកម្មគឺជាម្ចាស់ទ្រព្យតែម្នាក់គត់ ដែលជាកម្មសិទ្ធរបស់បុគ្គលដែលបានរៀបការ ឬប្រសិនបើ អាជីកម្មមានកម្មសិទ្ធិរួមគ្នារបស់ប្តីប្រពន្ធដែលបានរៀបការ ប្តីប្រពន្ធរបស់បុគ្គលក៍ត្រូវតែចុះហត្ថលេខានៅលើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស និងទម្រង់ឈប់ទាមទារ និងកិច្ចព្រមព្រៀងឈប់ប្តឹងតវ៉ា។

25. ខ្ញុំចង់ដាក់បណ្តឹងផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ការខូចខាត។ ដើម្បីអោយប្រពន្ធប្តី ទទួលបានការទូទាត់ទៅលើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស ខ្ញុំត្រូវតែចុះហត្ថលេខានោះលើទម្រង់ឈប់ទាមទារ។ តើខ្ញុំនឹងបោះបង់សិទ្ធិរបស់ខ្ញុំក្នុងការដាក់ពាក្យបណ្តឹងសម្រាប់ការខូចខាតផ្ទាល់ខ្លួនដាច់ដោយឡែកឬ?

ទេ. ការចុះហត្ថលេខានៅលើទម្រង់ឈប់ទាមទារសំណងអនុវត្តចំពោះពាក្យបណ្តឹងប្តីប្រពន្ធ (ឬពាក្យបណ្តឹងអាជីវកម្មដែលជាកម្មសិទ្ធិរបស់ប្តីប្រពន្ធរបស់លោកអ្នក ឬអាជីវកម្មរួមគ្នាដែលជាកម្មសិទ្ធិរបស់លោកអ្នក និងប្តីប្រពន្ធរបស់លោកអ្នក) មិនមែនជាពាក្យបណ្តឹងដាច់ដោយឡែកដែលលោកអ្នកត្រូវតែមាន។

26. តើខ្ញុំអាចប្តូរអ្វីមួយនៅក្នុងទម្រង់ឈប់ទាមទារសំណងបានដែរឬទេ?

ទេ. ប្រសិនបើលោកអ្នកគូសយក ឬឆូតអ្វីមួយនៅក្នុងទម្រង់ឈប់ទាមទារសំណង និងកិច្ចព្រមព្រៀងមិនប្តឹងតវ៉ា ឬលោកអ្នកបន្ថែមភាសាណាមួយទៅលើពាក្យបណ្តឹង ស្ថាប័ន GCCF មិនអាចទទួលយក និងមិនអាចចំណាយការទូទាត់សំណងចុងក្រោយមកអោយលោកអ្នកបានទេ។

27. តើវានឹងមានរយះពេលប៉ុន្មានសម្រាប់រូបខ្ញុំទទួលបានការទូទាត់ឆាប់រហ័ស?

ស្ថាប័ន GCCF និថផ្ញើប្រាក់សំណងរបស់លោកអ្នកក្នុងរយះពេល 14 ថ្ងៃបន្ទាប់ពីស្ថាប័ន GCCF ទទួលបានពាក្យបណ្តឹងទាមទារការទូទាត់សំណងឆាប់រហ័សដែលបំពេញបានត្រឹមត្រូវ និងបានចុះហត្ថលេខានៅលើទម្រង់ឈប់ទាមទារ និងកិច្ចពៀងឈប់ប្តឹងតវ៉ា។

28. តើរយះពេលប៉ុន្មានដែលខ្ញុំត្រូវតែដាក់ពាក្យបណ្តឹងសម្រាប់ការទូទាត់ឆាប់រហ័ស?

ប្រសិនបើទទួលការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ ឬប្រាក់សំណងបណ្តោះអាសន្ន លោកអ្នកអាចផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្រោយទូទាត់ឆាប់រហ័សនៅ ឬមុនថ្ងៃទី11 ខែមិថុនាឆ្នាំ2012។

29. តើវានឹងមានកាត់យកពីការទូទាត់សំណងឆាប់រហ័សមុនពេលប្រាក់សំណងត្រូវបានផ្ញើចេញទៅដែរឬទេ?

ការទូទាត់សំណងឆាប់រហ័សបុគ្គលដែលមានចំនួន $5,000 ឬការទូទាត់សំណងឆាប់រហ័សអាជីវកម្មដែលមានចំនួន $25,000 របស់លោកអ្នកនឹងមិនត្រូវបានកាត់យកសម្រាប់ការទូទាត់ជាមុនទៅអោយលោកអ្នកដោយក្រុមហ៊ុនប្រេងប៊ីភី BP ស្ថាប័ន GCCF ឬដោយចំនួនទឹកប្រាក់ណាមួយដែលលោកអ្នកបានទទួលពីការទូទាត់សងបន្ថែមនៃការបាត់បង់ការងារធ្វើ ឬធានារ៉ាប់រង ឬកម្នវិធីផ្សេងទៀត។ ការកាត់យកតែមួយគត់ដែលនឹងកើតមកពីការទូទាត់ប្រាក់សំណងឆាប់រហ័ស នឹងជាការរឹបយកទ្រព្យដែលបានអនុញ្ញាតស្របច្បាប់ របស់ចាំបាច់ ឬឯកសារភ្ជាប់មកជាមួយប្រឆាំងទៅនឹងលោកអ្នក ដែលស្ថាប័ន GCCFបានទទួល។

កាលពីថ្ងៃទី18 ខែមករា ឆ្នាំ 2012 តុលាការស្រុកនៃសហរដ្ឋអាមេរិកសម្រាប់ស្រុកភាគខាងកើតនៃរដ្ឋ Louisiana តុលាការសហព័ន្ធដែលមើលខុសត្រូវនីតិវិធីបណ្តឹងពិសេសរបស់រដ្ឋសហព័ន្ធ MDL 2179 នៃក្រុមបង្រួមចូលគ្នានៃបណ្ដឹងសហព័ន្ធដែលបណ្តាលមកពីការកំពប់ប្រេង បានចេញដីកាបង្គាប់ដែលទាមទារឱ្យស្ថាប័ន GCCF កាត់យក 6% ពីការទូទាត់សំណងបណ្តោះអាសន្ន ការទូទាត់សំណងចុងក្រោយ និងការទូទាត់សំណងឆាប់រហ័សទាំងអស់ពីដើមបណ្តឹងដែលមានបណ្តឹងរួម ឬបណ្តឹងរួមរយៈពេលខ្លីនៅក្នុង MDL ពាក្យបណ្តឹងឆ្លងមហាសមុទ្រដែលមាននៅក្នុងការកម្រិតនៃដំណើរទទួលខុសត្រូវសម្រាប់ MDL (“អ្នកប្ដឹងទាមទារក្នុងការកម្រិត”) ឬដើមបណ្ដឹងតុលាការប្រចាំរដ្ឋដែលតំណាងដោយស្មារក្តី ជាអ្នកបានចូលរួមក្នុងដំណើររកឃើញ MDL (ដីការតុលាការថ្ងៃទី ខែមីនា ឆ្នាំ2012)។ ប្រសិនបើលោកអ្នកជាដើមចោទ អ្នកទាមទារសំនងក្នុងរឿងក្តី ឬដើមចោទតុលាការប្រចាំរដ្ឋដែលតំណាងក្រុមពីគ្រោះយោបល់ជាមួយការចូលប្រើក្នុងដំណើរការស្វែងរក MDL នោះការទូទាត់សំណងឆាប់រហ័សនឹងត្រូវបានដកយក 6% មកវិញ។

30. តើការទូទាត់ប្រាក់សំណងឆាប់រហ័សនឹងត្រូវបានផ្ញើទៅកន្លែងណា?

ស្ថាប័ន GCCF និងផ្ញើការទូទាត់ប្រាក់សំណងឆាប់រហ័សដោយផ្ញើមូលប្បទានប័ត្រ អោយមកលោកអ្នក។ លោកអ្នកនឹងបង្ហាញនៅក្នុងទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័ស ពីទីតាំងដែលមូលប្បទានប័ត្ររបស់លោកអ្នកនឹងត្រូវបានផ្ញើចេញទៅ។ ប្រសិនបើលោកអ្នកបានតំណាងដោយមេធាវី ការទូទាត់សំណងរបស់លោកអ្នកនឹងត្រូវបានណែនាំទៅមេធាវីៅរបស់អ្នក។

(ត្រលប់ទៅខាងលើ)



ផ្នែក 5 - ព័ត៌មានស្តីពីពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ


31. ប្រសិនបើខ្ញុំគ្មានសិទ្ធិស្របច្បាប់សម្រាប់ការទូទាត់ប្រាក់សំណងឆាប់រហ័ស ឬសម
្រេចមិនជ្រើសយកជម្រើសនៃការទូទាត់ប្រាក់សំណងឆាប់រហ័ស តើប្រភេទនៃការទូទាត់បែបណាដែលខ្ញុំអាចស
្វែងរកពីស្ថាប័ន GCCF ពេលឥឡូវនេះ?

អ្នកទាមទារសំណងដែលជាអ្នកទទួលរងការបាត់បង់ ឬរង
របួសដែលកើតឡើងដោយការធ្លាយប្រេង អាចដាក់ពាក្យសុំទៅស្ថាប័ន GCCF សម្រាប់:

  1. ប្រសិនបើមានសិទ្ធិទទួល ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ ត្រូវបានទួទាត់សងសម្រាប់រាល់ការបាត់បង់នាពេលកន្លងមក និងការខាតបង់នាពេលអនាគតដោសារការធ្លាយប្រេង។
  2. ពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្ន ប្រសិនបើសម្រាប់ការខាតបង់ទាំងឡាយណាដែលមានកាលពីពេលកន្លងមកដោយសារតែការធ្លាយប្រេង។ កំឡុងពេលដំណើរការផ្លាស់ប្តូត ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ននឹងពុំមានការផ្តល់ជូនការទូទាត់សំណងចុងក្រោយដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃពាក្យបណ្តឹងទេ។

32. តើពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញគឺជាអ្វី?

ប្រសិនបើលោកអ្នកមិនជ្រើសយក ឬគ្មានសិទ្ធិទទួលបានជម្រើសនៃពាក្យបណ្តឹងច
ុងក្រោយក្នុងការទូទាត់សំណងឆាប់រហ័ស លោកអ្នកអាចជ្រើសយកការដាក់ ពាក្យបណ្តឹងទាមទារស
ំណងចុងក្រោយដោយមានការពិនិត្យពេញលេញដើម្បីទទួលបា
នការទូទាត់សរុបម្តងសម្រាប់រាល់ការខូចខាត ឬបាត់បង់ដែលមាននៅក្នុងឯកសារ ទាំងពេលកន្លងមក និងពេលអនាគត ដែលបណ្តាលមកពីការធ្លាយប្រេង។

33. តើអ្នកណាអាចដាក់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញនេះបាន?

អ្នកទាមទារសំណងណាដែលបានទទួលរងការបាត់បង់ ឬរងគ្រោះដែលបណ្តាលមកពីការធ្លាយប្រេងអាចដាក់ពាក្យបណ្តឹងទាមទារសំណងចុង
ក្រោយដោយមានការពិនិត្យពេញលេញ ត្រូវបានទូទាត់សង ប្រសិនបើមានសិទ្ធិទទួល សម្រាប់រាល់ការបាត់បង់ដែលបណ្តាលមកពីការធ្លាយប្រេង នាពេលកន្ល
ងមក និងពេលអនាគត។ លោកអ្នកនៅតែអាចផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ ប្រសិនបើ:
(a) លោកអ្នកបានទទួលការទូទាត់ពីក្រុមហ៊ុនប៊ីភី BP ឬស្ថាប័ន GCCF ទៅលើពាក្យបណ្តឹងទាមទារការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់
(b) លោកអ្នកបានផ្ញើពាក្យបណ្តឹងទាមទារការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ដែលត្រូវបានបដិសេធចោល (ក្រៅពីនេះ ការមិនរាប់បញ្ចូលរដ្ឋាភិបាល បណ្តឹងទាមទារការសងបំណុលពីការដឹកប្រេង ឬបណ្តឹងសម្រាប់ការខូចខាតទ្រព្យសម្បត្តិដែលកើតឡើងក្នុងកំឡុងពេលមានកម្មវិធីផ្តល់ឱកាសក្នុងការកៀប្រេង) ឬ
(c) លោកអ្នកមិនទាន់បានបង្ហាញភស្តុតាងនៃបណ្តឹងទៅក្រុមហ៊ុនប៊ីភី BP ឬស្ថាប័ន GCCF។

34. តើប្រភេទនៃពាក្យបណ្តឹងទាមទារសំណងអ្វី ដែលខ្ញុំអាចដាក់ភ្ជាប់ទៅពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញបាន?

ប្រសិនបើលោកអ្នកបានទទួលរងការខូចខាត ឬរងរបួសដោយសារការធ្លាយ និងមានសិទ្ធិទទួលដាក់ពាក្យ បណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ លោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញសម្រាប់ប្រភេទដូចគ្នានៃពា
ក្យបណ្តឹងដែលអ្នកទាមទារសំណងអាចស្វែងរកបានការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់: តម្លៃចំនាយក្នុងការសម្អាត និងជម្រះចេញ ការខូចខាតទ្រព្យសម្បត្តិបុគ្គល ឬអចលនទ្រព្យ ការខ
ាតបង់ប្រាក់ចំណូលដែលរកបាន ឬប្រាក់ចំណេញ ការបាត់បង់ធនធានធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងការចិញ្ចឹមជីវិត ឬការរងរបួសរាងកាយ ឬមរណ:ភាព។

ដីការតុលាការចេញថ្ងៃទី8 ខែមីនា ឆ្នាំ2012 បានចែងថាពាក្
យបណ្តឹងសម្រាប់ការរងរបួសរាងកាយ ឬមរណភាពគឺគ្មានសិទ្ធិទទួលបានការទូទាត់សំណងកំឡុងពេលដំណើរការផ្លាស់ប្តូរនេះទេ។ លោកអ្នកនឹងត្រូវរង់ចាំកម្មវិធីពាក្យបណ្តឹងដែលគ្រប់គ្រងដោ
យតុលាការដើម្បីចាប់ផ្តើមដាក់មកដូចជាពាក្យបណ្តឹងទាមទារសំណង។

35. តើខ្ញុំដាក់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញដូចម្តេច?

លោកអ្នកត្រូវតែបំពេញ ចុះហត្ថលេខា និងផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្
រោយដោយមានការពិនិត្យពេញលេញត្រលប់ទៅស្ថាប័ន GCCF វិញ ដោយភ្ជាប់ជាមួយឯកសារដើម្បីគាំទ្រពាក្យបណ្តឹងរបស់លោកអ្នកប្រសិនបើលោកអ្នកមិនទា
ន់បានផ្ញើឯកសារទាំងនោះកាលពីលើកមុន។ លោកអ្នកអាចទាញយកទម្រង់ពាក្យ
បណ្តឹងទាមទារសំណងពីគេហទំព័រស្ថាប័ន GCCF ឬលោកអ្នកក៍អាចទៅទីតាំងការិយាល័យទទួលពាក្យបណ្តឹង និងបោះពុម្ពទម្រង់ពាក្យបណ្តឹងទាមទារសំណងចុក្រោយសម្រាប់ខ្លួនឯង

ផ្សេងពីនេះ លោកអ្នកក៍អាចហៅទូរស័ព្ទមកស្ថាប័ន GCCF តាមរយះលេខឥតគិតថ្លៃ 1-800-916-4893 ឬអ៊ីមែលមកinfo@gccf-claims.com ដើម្បីសួររកក្រដាសកញ្ចប់ពាក្យបណ្តឹងទាមទារសំណងដែលត្រូវបានផ្ញើមកអោយលោកអ្នក។

36. តើខ្ញុំដាក់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញដូចម្តេច?

លោកអ្នកត្រូវតែបំពេញ ចុះហត្ថលេខា និងផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញត្រលប់ទៅស្ថាប័ន GCCF វិញ ដោយភ្ជាប់ជាមួយឯកសារដើម្បីគាំទ្រពាក្យបណ្តឹងរបស់លោកអ្នកប្រសិនបើលោកអ្នកមិនទា
ន់បានផ្ញើឯកសារទាំងនោះកាលពីលើកមុន។ លោកអ្នកអាចទាញយកទម្រង់ពាក្យ
បណ្តឹងទាមទារសំណងពីគេហទំព័រស្ថាប័ន GCCF ឬលោកអ្នកក៍អាចចូលទៅកាន់ទីតាំងការិយាល័យទទួលពាក្យបណ្តឹង

ផ្សេងពីនេះ លោកអ្នកក៍អាចហៅទូរស័ព្ទមកស្ថាប័ន GCCF តាមរយះលេខឥតគិតថ្លៃ 1-800-916-4893 ឬអ៊ីមែលមកinfo@gccf-claims.com ដើម្បីសួររកក្រដាសកញ្ចប់ពាក្យបណ្តឹងទាមទារសំណងដែលត្រូវបានផ្ញើមកអោយលោកអ្នក។

37. តើប្រភេទនៃការខាត់បង់ណា ដែលនឹងត្រូវបានទូទាត់សងចំពោះពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ?

ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញនឹងរាប់បញ្ចូលនូ
ការបាត់បង់ ឬរងរបូសកាលពីពេលកន្លងមកដែលបានកើតឡើងចំពោះលោកអ្នក ដោយសារតែការធ្លាយប្រេង និងការបាត់បង់ឬរងរបួសពេលអនាគតកាលដែលលោ
កអ្នកអាចជួបប្រទះ ក្នុងករណីដែលវាជាលទ្ធលនៃការធ្លាយប្រេង។ ការវាយតម្លៃ និងការកំណត់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមាន
ការពិនិត្យពេញលេញនឹងរួមបញ្ចូលការពិនិត្យមើលការគណនានៃការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវការជាបន្ទាន់កាលពីល
ើកមុន។ ប្រសិនបើសមស្រប ស្ថាប័ន GCCF និងកែតម្រូវការគណនា និងដាក់បញ្ចូលការកំណត់ទូទាត់
សងបន្ថែមដែលជាផ្នែកមួយការផ្តល់ជូនការទូទាត់ប្រាក់សំណងចុងក្រោយ។

ដីការតុលាការចេញថ្ងៃទី8 ខែមីនា ឆ្នាំ2012 បានចែងថាពាក្យបណ្តឹងទាមទារសំណងសម្រាប់ការរងរបួសរាងកាយ ឬមរណភាពគឺគ្មានសិទ្ធិទទួលបានការទូទាត់សំណងក្នុងកំឡុងពេលដំណើរការផ្លាស់ប្តូរ។ លោកអ្នកនឹងត្រូវរង់ចាំកម្មវិធីពាក្យបណ្តឹងទាមទារសំណងដែលគ្រប់គ្រងដោយតុលាការថ្មីដើម្បីចាប់ផ្តើមដាក់ពាក្យបណ្តឹងទាមទារសំណង។

38. តើខ្ញុំត្រូវតែផ្ញើឯកសារដែលត្រូវតែទូទាត់សងទៅលើពាក្យបណ្តឹ
ងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ?

បាទ/ចាស។ ត្រវបានចាត់ទុកជាការទូទាត់ទៅលើពាក្យបណ្តឹងទាមទារសំណងចុងក្រោយ
ដោយមានការពិនិត្យពេញលេញ លោកអ្នកត្រូវផ្ញើឯកសារដែលបង្ហាញជាភស្តុតាងពីការបាត់
បង់ ឬរងរបួស ដែលលោកអ្នកប្តឹងថា លោកអ្នកបានទទួលរងដោយសា
រតែការធ្លាយប្រេង។ ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញតម្រួវអៅ
យបំពេញការបង្ហាញភស្តុតាង និងឯកសារនៃការខូចខាតដែលមានកាលពីពេលកន្លងមក។ លោកអ្នកអាចជ្រើសយកដើម្បីផ្តល់ឯកសារដែលគាំទ្រចំនួនប
្រាក់ដែលបានដាក់ប្តឹងទៅលើការខូចខាតពេលអនាគតដែលវាបណ្តាលមកពីកា
រធ្លាយប្រេង ក្នុងនោះរួមមានឯកសារដែលបង្ហាញពីមធ្យាបាយដែលការខ
ូចខាតនាពេលអនាគតត្រូវបានគណនា កំឡុងពេលដែលប្រាក់សំណងលើការខូតខាតទាំងនោះត្រូវបានប្តឹងទាមទារ ហើយការរាយការណ៏ជំនាញ ឬការវិភាគផ្សេងទៀត ដែលការគណនាទាំងនោះត្រូវបានយកជាគោល។ ស្ថាប័ន GCCF នឹងធ្វើការវិភាគពេញលេញពីអ្វីដែលមានស្រាប់ និងឯកសារដែលបានផ្ញើ
មកថ្មីៗដើម្បីគណនា និងកំណត់ ហើយធ្វើការទូទាត់លើការខូចខាតនាពេលកន្លង និងអនាគត។ ស្ថាប័ន GCCF នឹងអាស្រ័យទៅលើឯកសារដែលលោកអ្នកផ្ញើ និងការវិភាគ ហើយឯកសារដែលបានផ្តល់មកស្ថាប័ន GCCF ដោយអ្នកជំនាញដែលបា
នជ្រើសដោយស្ថាប័ន GCCF ដើម្បីកំណត់ការខូតខាត ប្រសិនបើមាន។ សូមមើលបញ្ជីតម្រូវការឯកសាររបស់ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់
តំបន់ឆ្នេរជាប់ឈូងសមុទ្រសម្រាប់ព័ត៌មានលំអិតពីឯកសារដែលទាមទារសម្រាប់ប្រភ
េទបណ្តឹងនីមួយៗដែលបានបង្ហាញភស្តុតាងអោយពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការព
ិនិត្យពេញលេញ។ ប្រសិនបើ លោកអ្នកបានផ្ញើឯកសារទៅស្ថាប័ន GCCF កាលពីលើកមុន លោកអ្នកមិនត្រូវផ្ញើឯកសា
រទាំងនោះម្តងទៀតទេ ប៉ុន្តែលោកអ្នកត្រូវតែប្រាកដថាលោកអ្នកបានផ្ញើនូវរាល់តម្រូវការដែលទាមទារដោយស្ថាប័
នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ។

39. ប្រសិនបើពាក្យបណ្តឹងរបស់ខ្ញុំបាត់ឯកសារណាមួយដែលចាំបាច់ក្នុងការបង្ហាញគាំទ្រពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ តើវាមានអ្វីកើតឡើង?

ស្ថាប័ន GCCF នឹងធ្វើការវិភាគពេញលេញពីអ្វីដែលមានស្រាប់ និងឯកសារដែលបានផ្ញើមកថ្មីៗដើម្បីគណនា និងកំណត់ ហើយធ្វើការទូទាត់លើការខូចខាតនាពេលកន្លង និងអនាគត។ ប្រសិនបើស្ថាប័ន GCCF គ្មានឯកសារដែលផ្តល់ដោយលោកអ្នកចាំបាច់ត្រូវតែអាចធ្វើការវាយតម្លៃពាក្យបណ្តឹងរបស់លោកអ្នក ស្ថាប័ន GCCFនឹងផ្ញើលោកអ្នកនូវសេចក្តីជូនដំណឹងពេញលេញមួយដែលប្រាប់លោកអ្នកពីអ្វីដែលបានបាត់ និងបានផ្តល់ជូនក្នុងកំឡុងពេលផ្ញើឯកសារទាំងនោះ។

40. តើការខូចខាតនាពេលអនាគតនឹងត្រូវកំណត់ដួចម្តេចទៅលើពាក្យ
បណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ?

អ្នកទាមទារសំណងដែលផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានកា
រពិនិត្យពេញលេញអាចផ្ញើឯកសារដែលគាំទ្រចំនួនទឹកប្រាក់ដែលបានប្តឹងពិការខូចខាតនាពេលអនាគតដោយសារការធ្លាយប្រេង ដែលក្នុងនោះឯកសារបន្ថែមដែលបង្ហាញមធ្យាបាយដែលការខូចខាតនាពេលអនាគតត្រូវបានគណនា កំឡុ
ងពេលដែលប្រាក់សំណងលើការខូតខាតទាំងនោះត្រូវបានប្តឹងទាមទារ ហើយការរាយការណ៏ជំនាញ ឬការវិភាគផ្សេងទៀត ដែលការគណនាទាំងនោះត្រូវបានយកជាគោល។ ស្ថាប័ន GCCF នឹងអាស្រ័យទៅលើឯកសារដែលលោកអ្នកផ្ញើ និង
វិភាគ ហើយឯកសារដែលបានផ្តល់មកស្ថាប័ន GCCFដោយអ្នកជំនាញដែលបានជ្រើសដោយស្ថាប័ន GCCF ដើម្បីកំណត់ការខូតខាត ប្រសិនបើមា
ន គឺការទូទាត់សងទៅលោកអ្នកជាការខូចខាតពេលអនាគតសម្រាប់ការបាត់បង់ ឬរងរបួសដោយសារការធ្លាយប្រេង។

41. ព័ត៌មានពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញប្រកាសថាពាក្យបណ
្តឹងរួមមានពាក្យបណ្តឹងសម្រាប់ការខូចខាតនាពេលអនាគត។ តើនៅយូរប៉ុន្មានទៀត ដែលខ្ញុំអាចដាក់បណ្តឹងលើកាខូចខាត?

ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញរួមមានការខូចខាតពេលអនាគតទាំងអ
ស់របស់លោកអ្នក ប្រសិនបើមាន។ ប្រសិនបើលោកអ្នកមានឯកសារណាមួយ ឬព័ត៌មានទាក់ទងទៅនឹងការខូចខាតពេលអនាគត ដែលលោកអ្នកអាចកើតឡើងដោយសារតែ
ការធ្លាយប្រេង លោកអ្នកគួរតែបូកបញ្ចូលឯកសារទាំងអស់នេះ និងព័ត៌មាន។

42. តើការកាត់យកចេញណាមួយនឹងត្រូវបានកើតឡើងសម្រាប់ពាក្យបណ្តឹងទ
ាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញរបស់ខ្ញុំ។

បាទ/ចាស។ ចំនួនទឹកប្រាក់ខាងក្រោមនឹងត្រូវបានកាត់ចេញពីការទូទា
ត់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញរបស់លោកអ្នក។

  1. ការទូទាត់ណាមួយទៅអោយលោកអ្នកកាលពីលើកមុនដោយក្រុមហ៊ុនប្រេងប៊ីភី BP ឆ្មាំឆ្នេរសមុទ្រ ឬស្ថាប័ន GCCF សម្រាប់ការបាត់បង់ដោយសារការធ្លាយប្រេង។
  2. ប្រសិនបើលោកអ្នកបានដាក់បណ្តឹងសម្រាប់ការខាតបង់ប្រាក់ចំណូលដែលរកបានជាបុគ្គល ចំនួនទឹកប្រាក់ណាមួយដែលលោកអ្នកបានទទួលពីប្រាក់សំណងបន្ថែមនៃការគ្មានការងារធ្វើ ចាត់ទុកជាការ ចំណាយ ឬអត្ថប្រយោជន៏ផ្សេងៗចាប់តាំងពីមានការធ្លាយប្រេង។
  3. ចំពោះពាក្យបណ្តឹងទាមទារសំណងសម្រាប់ការខាតបង់ប្រាក់ចំណូល
    ណាមួយមកពីអ្នកទាមទារសំណងបុគ្គល ឬអាជីវកម្ម ចំនួនទឹកប្រាក់ដែលលោកអ្នកបានទទួលពីការធានារ៉ាប់រង ឬកម្មវិធីផ្សេងទៀត ចាប់តាំងពីពេលធ្លាយប្រេងជាការជំនួសប្រាក់ចំណូល។
  4. ការទូទាត់ប្រាក់សំណងបានមកពីការធានារ៉ាប់រងសម្រាប់ការបាត់បង់ ឬការរងរបួសដែលលោកអ្នកស្វែងរកអត្ថប្រយោជន៏ពីការចំណាយទៅលើការសម្អាត និងការជម្រះចេញ ការខួចខាតទ្រព្យសម្បត្តិ ឬអចលនទ្រព្យ ការបាត់បង់ធនធានធម្មជាតិសម្រាប់ការចិញ្ចឹមជីវិត ឬរងរបួសរាងកាយ ឬមរណភាព។
  5. ចំនួនទឹកប្រាក់ចាំបាច់សម្រាប់ចំណាយលើទ្រព្យរឹបអូសយកណាមួយ របស់របរចាំបាច់ ឬឯកសារភ្ជាប់ផ្សេងៗដែលប្រឆាំងលោកអ្នក ដែលស្ថាប័ន GCCFបានទទួល។
  6. ដូចបានស្នើសុំដោយដីការតុលាការចេញថ្ងៃទី18 ខែមករា ឆ្នាំ2012 ប្រសិនបើលោកអ្នកជាដើមចោទក្នុងរឿងក្តី ឬជាអ្នកចូលរូមក្នុងរយះពេលខ្លីនៅក្នុង MDL អ្នកទាមទារសំណងនៅក្នុងរឿងក្តី ឬចុងចោទតុលាការរដ្ឋតំណាងដោយក្រុមប្រឹក្សាដែលចូលទៅដំណើរការស្វែងរក MDL ស្ថាប័ន GCCF នឹងដកយក 6% នៃការទូទាត់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ។
  7. ដូចបានស្នើសុំដោយដីការតុលាការចេញថ្ងៃទី18 ខែមករា ឆ្នាំ2012 អ្នកទាមទារសំណងដែល
    ទទួលបានការអនុម័តលើពាក្យបណ្តឹងទាមទារសំណងអាចជ្រើសរើសដើម្បីទទួលបានការផ្តល់ជូនការ
    ទូទាត់សំណងចុងក្រោយដែលមិនទាន់ផុតកំណត់ ហើយនឹងទទួលបាន 60% នៃការផ្តល់ជូនការទូទាត់របស់ពួកគេនៅពេលនេះ។ អ្នកទាមទារស
    ំណងដែលជ្រើសរើសដើម្បីទទួលយកការផ្តល់ជូនការទូទាត់សំណងចុងក្រោយត្រូវតែផ្ញើទម្រង់ជ្រើសរើស
    ការទូទាត់សំណងចុងក្រោយត្រលប់មកវិញ។

ទោះជាយ៉ាងណាក្តី ចំនួនទឹកប្រាក់ដែលលោកអ្នកបានទទួលពីមនុស្សធម៌ នឹងមិនត្រូវបានកាត់ចេញពីបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញទេ។

43. ប្រសិនបើខ្ញុំមានសិទ្ធិទទួលបាន តើខ្ញុំនឹងទទួលបានការផ្តល់ជូនទៅលើពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញដូចម្តេច?

ការផ្តល់ជូនការទូទាត់ប្រាក់សំណងចុងក្រោយនឹងជាការផ្តល់ជូនចំនួនសរុបទៅលើការខូចខាតនាពេលកន្លងមក និងពេលអនាគត ដោយផ្អែកតាមឯកសារជាក់លាក់ដែលបានទទួល និងការវិភាគរបស់អ្នកជំនាញទៅលើការខូចខាត។ លោកអ្នកនឹងមានឱកាសក្នុងការពិភាក្សាទៅលើការផ្តល់ជូនការទូទាត់ប្រាក់សំណងចុងក្រោយជាមួយសមាជិកនៃក្រុមវាយតម្លៃជាន់ខ្ពស់នៃស្ថាប័ន GCCF និង/ឬសមាជិកក្រុមគណនយ្យ។ ការផ្តល់ជូននូវការទូទាត់ប្រាក់សំណងចុងក្រោយនឹងមានសុពលភាពរយះពេល 90 ថ្ងៃ។ ប្រសិនបើលោកអ្នកមិនទាន់បានទទួលការផ្តល់ជូននូវការទូទាត់ប្រាក់សំណងចុងក្រោយក្នុងរយះពេល 90-ថ្ងៃទេ ស្ថាប័ន GCCF នឹងវាយតម្លៃម្តងទៀតឯកសារបន្ថែមក្រោយៗ ឬសំណើសុំការទូទាត់ប្រាក់សំណងចុងក្រោយដែលលោកអ្នកអាចធ្វើអោយមានឆ្លុះបញ្ចាំងនូវព័ត៌មានបន្ថែម និងមិនពិតប្រាកដប្រជា ដែលវាទាក់ទងទៅនឹងការខូចខាត។

44. តើខ្ញុំត្រូវតែចុះហត្ថលេខាលើទម្រង់ឈប់ទាមទារសំណងដែលត្រូវបានចំណាយទៅលើបណ្តឹងទ
ាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញដែឬទេ?

ទេ ស្ថាប័ន GCCF នឹងទូទាត់សំណង 60% នៃការផ្តល់ជូនការទូទាត់ដោយគ្មានទាមទារការប្រតិបត្តិនៃទម្រ
ង់ឈប់ទាមទារសំណង។ ដើម្បីទទួលបានផ្នែកមួយនៃការផ្តល់ជូនការទូទាត់សំណងចុងក្រោយនេះ លោកអ្នកត្រូវតែបំពេញទម្រង់ជ្រើសរើសការទូទាត់សំណងចុងក្រោយដែលទទូលយកការផ្តល់ជូនការទូទាត់សំណងច
ុងក្រោយ និងផ្ញើត្រលប់មកស្ថាប័ន GCCF។ ប្រសិនបើលោកអ្នកមិនចង់ទទួលយកការផ្តល់ជូនការទូទាត់សំណងចុងក្រោយ លោកអ្នកអាចបំពេញទម្រង់ជ្រើសរើសការទូទាត់សំណងចងក្រោយដែលបដិសេធការផ្តល់ការទូទាត់សំណងចុងក្រ
ោយ ឬទុកអោយម្រង់ផ្តល់ជូនការទូទាត់សំណងចុងក្រោយផុតកំណត់។

ប្រសិនបើលោកអ្នកជាសមាជិកនៃថ្នាក់ដំណោះស្រាយដែលបានស្នើរឡើង នោះលោកអ្នកមានសិទ្ធិទទួលសំណ
ងពីកម្មវិធីនៃការតវ៉ាទាមទារគ្រប់គ្រងដោយតុលាការ៖ ចំនួននៅសល់ 40%នៃការផ្តល់ឲ្យរបស់ GCCF ឬចំនួនទឹកប្រាក់សំណងថ្នាក់ដំណោះស្រាយដោយដកចេញនូវចំនួនដែលបានបង់ជូនពីមុនមកដោយដំណើរការក
ារផ្លាស់ប្តូរ ជាស្នូរទៅនឹងកិច្ចសន្យាឈប់ទាមទារសំណង។ ប៉ុន្តែ ប្រសិនបើបន្ទាប់ពីបានទទួលសំណង 60% ហើយ នោះគេចាត់ទុកថាលោកអ្នកពុំមែនជាសមាជិកនៃសំណងថ្នាក់ដំណោះស្រាយទេ ឬចាត់ទុកថាលោកអ្នកបានដកខ្ល
ួនចេញពីសំណងថ្នាក់ដំណោះស្រាយហើយ ដូច្នេះលោកអ្នកអាចជ្រើសទទួលសំណងដែលនៅសល់40% នៃការផ្តល់ឲ្យរបស់ GCCF ដែលតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាឈប់ទាមទារសំណងនោះ។

45. តើត្រូវការរយះពេលប៉ុន្មានសម្រាប់រូបខ្ញុំទទួលបានពាក្យបណ្តឹងទាមទារ
ការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ?

ស្ថាប័ន GCCF នឹងវាយតម្លៃ និងកំណត់អោយបានពេញលេញទៅលើពាក្យបណ្តឹងទាមទា
រការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញក្នុងរយះពេល 90ថ្ងៃ បន្ទាប់ពីការទទួលបណ្តឹងបង្ហាញជាភស្តុតាង។ លោកអ្នកនឹងត្រូវផ្តល់សេចក្តីជូនដំណឹងពីចំនួននៃការផ្តល់ជូននូវការទូទាត់ប្រាក់សំណងចុងក
្រោយ ឬឯកសារខ្វះខាតណាមួយ ដែលចាំបាច់សម្រាប់ការវាយតម្លៃពាក្យបណ្តឹងក្នុងរយះពេល 90ថ្ងៃ។។

46. តើខ្ញុំត្រូវដាក់ពាក្យបណ្តឹងទាមទារការទូទាត់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ នៅក្នុង រយះពេលប៉ុន្មានដែរ?

លោកអ្នកអាចផ្ញើពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយដ
ោយមានការពិនិត្យមើលពេញលេញនៅពេលណាក៍បាន អោយតែបានមុនពេលចាប់ផ្តើមកម្មវិធីពាក្យ
បណ្តឹងទាមទារសំណងដែលគ្រប់គ្រងដោយតុលាការ (លុះត្រាតែលោកអ្នកបានផ្ញើ និងទទួលការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវ
ការបន្ទាន់ ឬការការទូទាត់ប្រាក់សំណងបណ្តោះអាសន្នកាលពីពេលកន្លងមក)។ លោកអ្នកអា
ចទទួលយកការទូទាត់ប្រាក់សំណងចុងក្រោយតែមួយគត់។

47. តើការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការពិនិត្យមើលពេញ
លេញរបស់ខ្ញុំនឹងត្រូវបានផ្ញើទៅកន្លែងណា?

ស្ថាប័ន GCCF និងផ្ញើការទូទាត់ប្រាក់សំណងចុងក្រោយដោយផ្ញើមូលប្បទានប័ត្រ អោយមកលោកអ្នក។ លោកអ្នកនឹងបង្ហាញទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការ ពិនិត្យមើលពេញលេញពីទីតាំងដែលមូលប្បទានប័ត្ររបស់លោកអ្នកនឹងត្រូវបានផ្ញើចេញទៅ។

48. អ្វីដែលខ្ញុំអាចធ្វើបាន ប្រសិនបើខ្ញុំមិនយល់ស្របចំពោះសេចក្តីសម្រេចរបស់ស្ថាប័ន GCCF ចំពោះពាក្យបណ្តឹងរបស់ខ្ញុំ?

ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយនឹងសេចក្តីសម្រេចរបស់ស្ថាប័ន GCCF ឬប្រសិនបើស្ថាប័ន GCCFមិនមានចំណាត់ការក្នុងរយះពេល 90 ថ្ងៃនៃកាលបរិចេ្ឆទរបស់ពាក្យបណ្តឹងត្រូវបានបង្ហាញដោយអនុលោមតាម OPA ទៅក្រុមហ៊ុនប្រេងប៊ីភី BP ឬទៅស្ថាប័ន GCCF លោកអ្នកមានសិទ្ធិដាក់ពាក្យប្តឹងទៅមជ្ឈមណ្ឌលមូលនិធិសម្រាប់ការបំពុលជាតិ (“NPFC")ការិយាល័យត្រួតពិនិត្យតំបន់ឈូងសមុទ្រដែលទទួលខុសត្រូវសម្រាប់ការវាយតំលៃ និងការអនុម័តបណ្តឹងទាមទារ OPAឬជម្រើសណាមួយអ្នកអាចប្រើប្រាស់សិទ្ធិផ្នែកផ្លូវច្បាប់ដែលអ្នកមាន។ ព័ត៌មានទូទៅពីបែបបទក្នុងការដាក់ពាក្យបណ្តឹងទាមទារសំណងជាមួយនឹង NPFC អាចនឹងទទួលបានពីNational Pollution Funds Center, NPFC MS 7100, U.S. Coast Guard, 4200 Wilson Blvd., Suite 1000, Arlington, VA 20598-7100, (800) 280-7118, ឬពីវែបសាយរបស់ NPFC www.uscg.mil/npfc/claims

(ត្រលប់ទៅខាងលើ)



ផ្នែកទី 6 – ព័ត៌មានស្តីពីពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន


49. តើពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នគឺជាអ្វី?

ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណ
ងបណ្តោះអាសន្នគឺជាពាក្យបណ្តឹងទាមទារសម្រាប់ការខូចខាតនាពេ
លកន្លងមកដោយសារការធ្លាយប្រេង។

50. តើខ្ញុំត្រូវដាក់ពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្នដូចម្តេចដែរ?

លោកអ្នកត្រូវបំពេញ ចុះហត្ថលេខា និងផ្ញើទម្រង់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយបណ្តោះអាសន្នត្រលប់ទៅស្ថាប័ន GCCF ដោយភ្ជាប់ជាមួយឯកសារដើម្បីគាំទ្រពាក្យបណ្តឹងរបស់លោកអ្នក ប្រសិនបើកាលពីលើកមុន លោកអ្នកមិនទាន់បានផ្ញើឯកសារទាំងនោះ។ លោកអ្នកអាចទាញយកទម្រង់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្នពីគេហទំព័រស្ថានប័ន GCCF ឬលោកអ្នកក៍អាចទៅទីតាំងការិយាល័យទទួលពាក្យបណ្តឹង ហើយបោះពុម្ពទម្រង់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្នសម្រាប់ខ្លួន។

ផ្សេងពីនេះ លោកអ្នកអាចទូរស័ព្ទមកស្ថាប័ន GCCF តាមរយះលេខឥតគិតថ្លៃ 1-800-916-4893 ឬអ៊ីមែលមកយើងតាមរយះinfo@gccf-claims.comដើម្បីស្នើសុំកញ្ចប់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្នដែលត្រូវផ្ញើជូនលោកអ្នក។

51. ខ្ញុំបានផ្ញើពាក្យបណ្តឹងទាមទារសំណងចុងក្រោយរួចហើយ។ តើខ្ញុំអាចផ្ញើពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្នបានដែរឬទេ?

ប្រសិនបើលោកអ្នកបានផ្ញើទម្រង់ពាក្យបណ្តឹង រួចហើយទៅស្ថាប័ន GCCF ដែលលោកអ្នកបានអះអាងទៅលើពាក្យបណ្តឹងទាមទារសំណងចុងក្រោយ និងឥឡូវចង់ប្តូរហើយ ស្វែងរកការទូទាត់ប្រាក់សំណងបណ្តោះអាសន្នជំនួសវិញ លោកអ្នកត្រូវតែផ្ញើពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នទៅស្ថាប័ន GCCF និងគូសយកប្រអប់សមស្របនៅលើទំព័រនៃទម្រង់ពាក្យបណ្តឹងដែលថ្លែងថាលោកអ្នកបានដាក់ទម្រង់ពាក្យ បណ្តឹងចុងក្រោយ និងឥឡូវនេះចង់ដាក់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នវិញ។ លោកអ្នកមិនអាចស្វែងរក ឬទទួលបានការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន លុះត្រាតែលោកអ្នកបានផ្ញើទម្រង់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នពីស្ថាប័ន GCCF។

52. ប្រភេទពាក្យបណ្តឹងបែបណា ដែលខ្ញុំអាចរៀបចំសម្រាប់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន។

ប្រសិនបើលោកអ្នកបានទទួលរងការខូចខាត ឬរងរបួសដោយសារតែការធ្លាយប្រេង និងមានសិទ្ធិក្នុងក
ារដាក់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ លោកអ្នកអាច
ដាក់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នដែលមានប្រភេទដូចគ្នាទៅនឹ
ងពាក្តបណ្តឹងដែលអ្នកទាមទារសំណងអាចស្វែងរកបានការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្
រូវការបន្ទាន់: តម្លៃចំនាយក្នុងការសម្អាត និងជម្រះចេញ ការខូចខាតទ្រ
ព្យសម្បត្តិបុគ្គល ឬអចលនទ្រព្យ ការខាតបង់ប្រាក់ចំណូ
លដែលរកបាន ឬប្រាក់ចំណេញ ការបាត់បង់ធនធានធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងការចិញ្ចឹមជីវិត។

ដីការតុលាការចេញថ្ងៃទី8 ខែមីនា ឆ្នាំ2012 បានចែងថាពាក្យបណ្តឹងសម្រាប់ការរងរបួសរាងកាយ ឬមរណភាពគឺគ្មានសិទ្ធិទទួលបានការទូទាត់សំណងកំឡុងពេលដំណើរការផ្លាស់ប្តូរនេះទេ។ លោកអ្នកនឹងត្រូវរង់ចាំកម្មវិធីពាក្យបណ្តឹងទាមទារសំណងដែលគ្រប់គ្រងដោយតុលាការថ្មីដើម្បីចាប់ផ្តើមដាក់ពាក្យបណ្តឹងទាមទារសំណង។

53. តើប្រភេទនៃការបាត់បង់អ្វីនឹងត្រូវបានចំណាយទៅអោយពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន?

ប្រាក់សំណងបណ្តោះអាសន្ននឹងទូទាត់តែទៅលើការខាតបង់ដោយស
ារការធ្លាយប្រេងប៉ុណ្ណោះ។ ប្រាក់សំណងបណ្តោះអាសន្ននឹងមិនបានចំណាយទៅលើការសងលើកទឹកចិត្
តសម្រាប់ការខាតបង់ ឬការខូចខាតនាពេលអនាគតឡើយ។ សម្រាប់ការខាតបង់ ឬខូចខាតដែលត្រូវបានវាយតម្លៃ និងត្រូវបានចំណាយ លោកអ្នកត្
រូវតែផ្ញើពាក្យបណ្តឹងទាមទារសំណងបណ្តោះចុងក្រោយដោយមានការពិនិត្យពេញលេញ។
ប្រសិនបើលោកអ្នកបានដាក់ពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន លោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារសំណងបណ្តោះចុងក្រោ
យដោយមានការពិនិត្យពេញលេញនៅពេលក្រោយៗទៀត។ ប្រសិនបើសមស្រប ស្ថាប័ន GCCF
នឹងកែតម្រូវការគណនាការទូទាត់ប្រាក់សំណងជាមុនសម្រាប់តម្រូវ
ការបន្ទាន់ដែលបានចំណាយសងកាលពីលើមុន និងរាប់បញ្ចូលទាំងការទូទាត់សងបន្ថែមដែលជាផ្នែកមួយ
នៃការទូទាត់សំណងបណ្តោះអាសន្ន។

54. តើកំឡុងពេលណាដែលមានការបានរ៉ាប់រងលើពាក្យបណ្តឹងទាមទារសំណងបណ្តោះអាសន្ន?

ការវាយតម្លៃពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងបណ្តោះអាសន្នទៅលើកា
រពិនិត្យមើលនៃការខាតបង់ដែលបានធ្វើការព្យាករណ៏ក្នុងកឡុងពេល ដែលចាប់ផ្តើមជាមួយនឹងការធ្លាយប្រេង និងបញ្ចប់ទៅវិញនៅចុងខែដែលលោកអ្នកបានផ្តល់ទិន្នន័យពិតប្រ
ាកដក្នុងពេលថ្មីៗនេះ (“កំឡុងពេលព្យាករណ៏ការខូចខាត”)។

55. តើខ្ញុំត្រូវតែដាក់ឯកសារដែលត្រូវបានចំណាយក្នុងការទូទាត់ប្រាក់សំណងបណ្តោះអាសន្នដែរឬទេ?

បាទ/ចាស។ លោកអ្នកត្រូវតែផ្តល់ឯកសារគាំទ្រដើម្បីបង្ហាញថារាល់ការបាត
់បង់នាពេលកន្លងមក និងការខូចខាតដែលស្របទៅនិងលទ្ធផលនៃការធ្លាយប្រេង។ តម្រូវការឯកសាររបស់ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ ដែលភ្ជាប់ជាមួយទម្រង់ពាក្យបណ្តឹងសំគាល់អោយឯកសារគាំទ្រដែលទាមទារសម្រាប់ប្រភេទពាក្យបណ្តឹងនីមួយៗ។ ប្រសិនបើលោកអ្
នកបានដាក់ពាក្យបណ្តឹងមានភ្ជាប់ជាមួយនឹងឯកសារគាំទ្រមកកាលពីលើកមុន លោកអ្នកមិនចាំបាច់ផ្ញើវាមកម្តងទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកត្រូវតែបន្ថែម និងកែតម្រូវឯកសារដែលមានស្រាប់ក
ាលពីលើលអោយល្អឡើងដើម្បីដាក់ប្តឹងទៅស្ថាប័ន GCCF ដើម្បីដាក់បញ្ចូលទៅក្នុងកំឡុងពេលប៉ាន់ស្មានពីការខាតបង់ដែលបានស្នើសុំ។ ប្រសិនបើលោកអ្នកមិនទាន់បានដា
ក់ពាក្យបណ្តឹងមកកាលពីលើកមុនទេ លោកអ្នកត្រូវតែផ្តល់ជូននូវឯកសារ និងភស្តុតាងដើម្បីគាំទ្រពាក្យបណ្តឹងរបស់លោកអ្នកសម្រាប់ការខូចខាត និងបាត់បង់។ ប្រសិនបើលោកអ្នកមានសិទ
្ធិគ្រប់គ្រាន់ ការទូទាត់ប្រាក់សំណងបណ្តោះអាសន្នរបស់លោកអ្នកនឹងរួមមានតែការទូទាត់សម្រាប់ការខាតបាត់បង់មានក្នុងឯកសារ ដែលលោកអ្នកបានផ្ញើមកធ្វើជាភស្តុតាងប៉ុណ្ណោះ។ ឧទាហរណ៏ ប្រសិនបើលោកអ្នកបានដាក់ពាក្យបណ្តឹងសម្រាប់ការខ
ាតបង់ប្រាក់ចំណូលដែឡរកបាន ឬប្រាក់ចំណេញ និងមិនបានផ្ញើបញ្ជីកត់ត្រាដើម្បីបង្ហាញពីប្រាក់ចំណូលក្នុងកំឡុងពេលនៃសប្តាហ៏នីមួយៗ ឬក្នុងកំឡុងពេលតាំងពី
មានការធ្លាយប្រេង លោកអ្នកនឹងត្រូវបានទូទាត់សងទៅលើការខូចខាតសម្រាប់កំឡុងពេលនោះទេ។

56. ប្រសិនបើពាក្យបណ្តឹងរបស់ខ្ញុំកំពុងបាត់ឯកសារដែល
ចាំបាច់សម្រាប់ធ្វើជាភស្តុតាងអោយពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្ន។

ប្រសិនបើលោកអ្នកមានកំហុសក្នុងការដា
ក់ឯកសារដែលតម្រូវអោយមានដើម្បីធ្វើជាភស្ត
ុតាងសម្រាប់ការខាតបង់ និងរងរបូស លោកអ្នកនឹងមិនត្រូវបានសងសម្រាប់ការបខាតបង់នៅក្នុងការទូទាត់ សំណងបណ្តោះអាសន្ននេះ ឬការផ្តល់ជូនការទូទាត់ចុងក្រោយ។ ជំនួស ការបាត់បង់របស់លោកអ្នកនឹងត្រូវបានបញ្ចប់ដោយឯកឯងនៅលើមូលដ្ឋាននៃឯកសារ ដែលលោកអ្នកបានផ្ញើមកនៅពេលដែលមានការពិនិត្យរបស់លោកអ្នក។

57. តើការកាត់បន្ថយប្រាក់សំណងណាមួយនឹងត្រូវបានកើតឡើងចំពោះក
ារទូទាត់ប្រាក់សំណងបណ្តោះអាសន្នដែរឬទេ?

បាទ/ចាស។ ការកាត់យកប្រាក់សំណងដូចគ្នានេះដែលបានអនុវត្តចំពោះពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ ចំពោះពាក្យបណ្តឹងទូទាត់សំណងបណ្តោះអាសន្ន:

  1. ការទូទាត់ជាមុនសម្រាប់លោកអ្នកដោយក្រុមហ៊ុនប្រេងប៊ីភី BP ស្ថាប័ន GCCF ឬឆ្មាំសមុទ្រនឹងត្រូវបានកាត់យកពីការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន។
  2. ប្រសិនបើលោកអ្នកដាក់ពាក្យបណ្តឹងសម្រាប់ការខាតបង់ប្រាក់ចំណូលបុគ្គល ចំនួនប្រាក់ណាមួយដែ
    លលោកអ្នកបានទទួលពីការទូទាត់សំណងនៃអ្នកគ្មានការងារធ្វើ ដែលចាត់ទុកជាការចំណាយ ឬអត្ថប្រយោជន៏នៃការងារធ្វើផ្សេងទៀតតាំងពីមានការធ្លាយប្រេង នឹងត្រ
    ូវបានគិតជាប្រាក់ចំណូលទៅអោយលោកអ្នកតំាងពីការធ្លាយប្រេង ហើយនឹងមិនបន្ថយការសម្រ
    េចការទូទាត់សំណងសម្រាប់ការខាតបង់ប្រាក់ចំណូលដែលរកបានកាលពីពេលកន្លងមក។
  3. ចំពោះពាក្យបណ្តឹងទាមទារសំណងសម្រាប់ការខាតបង់ប្រាក
    ់ចំណូលណាមួយមកពីអ្នកទាមទារសំណងបុគ្គល ឬអាជីវកម្ម ចំនួន
    ទឹកប្រាក់ដែលលោកអ្នកបានទទួលពីការធានារ៉ាប់រង ឬកម្មវិធីផ្សេងទៀត ចាប់តាំងពីពេលធ្លាយប្រេងជាការជំនួ
    សប្រាក់ចំណូល នឹងត្រូវបានកាត់យកពីការទូទាត់ប្រាក់សំណងបណ្តោះអាសន្ន។
  4. ការទូទាត់ប្រាក់សំណងបានមកពីការធានារ៉ាប់រងសម្រាប់ការបាត់បង់ ឬការរងរបួសដែលលោកអ្នកស្វែងរកអត្ថប្រយោជន៏ពីការចំណាយទៅលើការសម្អាត និងការជម្រះចេញ ការខួចខាតទ្រព្យសម្បត្តិ ឬអចលនទ្រព្យ ការបាត់បង់ធនធានធម្មជាតិសម្រាប់ការចិញ្ចឹមជីវិត ឬរងរបួសរាងកាយ ឬមរណភាពនឹងត្រូវបានកាត់យកពីការទួទាត់ប្រាក់សំណងបណ្តោះអាសន្ន។
  5. ចំនួនទឹកប្រាក់ចាំបាច់សម្រាប់ចំណាយលើទ្រព្យរឹបអូសយកណាមួយ របស់របរចាំបាច់ ឬឯកសារភ្ជាប់ផ្សេងៗដែលប្រឆាំងលោកអ្នក ដែលស្ថាប័ន GCCFបានទទួល។
  6. ដូចបានស្នើសុំដោយដីការតុលាការចេញថ្ងៃទី18 ខែមករា ឆ្នាំ2012 ប្រសិនបើលោកអ្នកជាដើមចោទក្នុងរឿងក្តី ឬជាអ្នកចូលរូមក្នុងរយះពេលខ្លីនៅក្នុង MDL អ្នកទាមទារសំណងនៅក្នុងរឿងក្តី ឬចុងចោទតុលាការរដ្ឋតំណាងដោយក្រុមប្រឹក្សាដែលចូលទៅដំណើរការស្វែងរក MDL ស្ថាប័ន GCCF នឹងដកយក 6% នៃការទូទាត់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ។

ទោះជាយ៉ាងណាក្តី ចំនួនទឹកប្រាក់ដែលលោកអ្នកបានទទួលពីមនុស្សធ
ម៌នឹងមិនត្រូវបានកាត់យកពីពីការទួទាត់ប្រាក់សំណងបណ្តោះអាសន្នទេ។

58. តើខ្ញុំត្រូវតែចុះហត្ថលេខាដើម្បីឈប់ទាមទារអោយមានការទូទាត់ប្រាក់សំណងបណ្តោះអាសន្នមែនឬ?

ទេ. ដើម្បីទទួលបានការទូទាត់សំណងបណ្តោះ អ្នកទាមទារសំណងនឹងមិនតម្រូវអោយធ្វើការបោះបង់ ឬលះបង់សិទ្ធិណាមួយដើម្បីពោលអះអាងទៅលើពាក្យបណ្តឹងបន្ថែមទៀត ដើម្បីប្តឹងទាមទារនូវសកម្មភាពស្របច្បាប់សម្រាប់បុគ្គល ឬដើម្បីចូលរួមនៅក្នុងសកម្មភាពស្របច្បាប់ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការធ្លាយប្រេងឡើយ។

59. តើវានឹងមានរយះពេលប៉ុន្មានសម្រាប់រូបខ្ញុំដើម្បីទទួលបានការទូទាត់សំណងបណ្តោះអាសន្ន?

ក្នុងរយះពេល 90 ថ្ងៃនៃការទទួលបានពាក្យបណ្តឹងដែលមានភស្តុតាងសម្រាប់ក
ារទូទាត់សំណងបណ្តោះអាសន្ន ស្ថាប័ន GCCF នឹងធ្វើការវាយតម្លៃ និងពិនិត្យឯកសារដែលបានផ្ញើមក។ ស្ថាប័ន GCCF នឹងផ្ញើសេចក្តីជូនដំណឹ
ងស្តីពីសិទ្ធិទទួលបាន និងការគណនាចំនួនទឹកប្រាក់សម្រាប់ទូទាត់សំណងចំ
ពោះពាក្យបណ្តឹងទាមទារការទូទាត់សំណងបណ្តោះអាសន្នទៅអោយលោកអ្នក។

60. ប្រសិនបើខ្ញុំមានសិទ្ធិគ្រប់គ្រាន់សម្រាប់ការទូទាត់សំណងបណ្តោះអាសន្ន តើខ្ញុំអាចសម្រេចត្រូវបានទូទាត់សងទៅលើប្រាក់សំណងឆាប់រហ័សបានដែរឬទេ?

បាទ/ចាស។ លោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័សនៅពេលណាក៍បាន បន្ទាប់ពីលោកអ្នកបានទទួលសិទ្ធិស្របច្បាប់ ឬត្រូវបានទូទាត់សងទោះលើប្រាក់សំណងបណ្តោះអាសន្ន។ ប្រសិនបើមានសិទ្ធិ ស្ថាប័ន GCCF ត្រូវតែទទួលយកទម្រង់ពាក្យបណ្តឹងចុងក្រោយឆាប់រហ័សរបស់លោកអ្នកនៅ មុនថ្ងៃ7 ខែឧសភា 2012។

61. ប្រសិនបើខ្ញុំមានសិទ្ធិគ្រប់គ្រាន់សម្រាប់ការទូទាត់សំណងបណ្តោះអាសន្ន តើខ្ញុំអាចសម្រេចត្រូវបានទូទាត់សងទៅលើប្រាក់សំណងឆាប់រហ័សបានដែរឬទេ?

បាទ/ចាស។ លោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារការទូទាត់ប្រាក់សំណងឆាប់រហ័សនៅពេលណាក៍បាន បន្ទាប់ពីលោកអ្នកបានទទួលសិទ្ធិស្របច្បាប់ ឬត្រូវបានទូទាត់សងទោះលើប្រាក់សំណងបណ្តោះអាសន្ន។ ប្រសិនបើមានសិទ្ធិស្របច្បាប់ ស្ថាប័ន GCCF ត្រូវតែទទួលយកទម្រង់ពាក្យបណ្តឹងចុងក្រោយទាមទារសំណងឆាប់រហ័សរបស់លោកអ្នក និងអនុវត្តកិច្ចព្រមព្រៀងមិនប្តឹងតវ៉ាមុន ឬនៅថ្ងៃ11 ខែមិថុនា 2012។

62. ប្រសិនបើខ្ញុំមានសិទ្ធិគ្រប់គ្រាន់សម្រាប់ការទូទាត់សំណងបណ្តោះអា
សន្ន តើខ្ញុំនឹងទទួលបានការផ្តល់ជូនការទូទាត់ប្រាក់សំណងចុងក្រោយដែរឬទេ?

ទេ អ្នកទាមទារសំណងបណ្តោះអាសន្នបានរកឃើញសិទ្ធិស្របច្បាប់សម្រាប
់ការទូទាត់សំណងនឹងទទួលបានតែការទូទាត់សំណងបណ្តោះអាសន្នតែប៉ុណ្ណោះ។ នឹងគ
្មានការផ្តល់ជូនការទូទាត់សំណងចុងក្រោយទេ។ ការផ្តល់ជូនការទូទាត់សំណងចុងក្រោយនឹងត្រូវបានចេញតែស
ម្រាប់ពាក្យបណ្តឹងទាមទារសំណងចុងក្រោយដោយមានការពិនិត្យពេញលេញ។

63. តើរយះពេលប៉ុន្មានដែលខ្ញុំត្រូវតែដាក់ពាក្យបណ្តឹងទាមទារ ការទូទាត់សំណងបណ្តោះអាសន្ន?

លោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារសំណងបណ
្តោះអាសន្ននៅពេលណាក៍បានមុនការចាប់ផ្តើមស្ថាប័នសម្របសម្រួលពាក្យបណ្តឹងដែលគ្រប់គ្រងដោយតុលាការ។

64. តើការទូទាត់ប្រាក់សំណងបណ្តោះអាសន្ននឹងត្រូវផ្ញើទៅទីណា?

ស្ថាប័ន GCCF នឹងផ្ញើការទូទាត់ប្រាក់សំណងបណ្តោះអាសន្នដោយផ្ញើមូលប្បទានប័ត្រ អោយមកលោកអ្នក។ លោកអ្នកនឹងបង្ហាញនៅក្នុងទម្រង់ពាក្យបណ្តឹងទាមទារប្រាក់សំណងបណ្តោះអាសន្ន ពីទីតាំងដែលមូលប្បទានប័ត្ររបស់លោកអ្នកនឹងត្រូវបានផ្ញើចេញទៅ។ ប្រសិនបើលោកអ្នកបានតំណាងដោយមេធាវី ការទូទាត់សំណងរបស់លោកអ្នកនឹងត្រូវបានបញ្ជូនទៅអោយមេធាវីរបស់អ្នក។

65. តើការទូទាត់ប្រាក់សំណងបណ្តោះអាសន្ននឹងត្រូវផ្ញើទៅទីណា?

ស្ថាប័ន GCCF នឹងផ្ញើការទូទាត់ប្រាក់សំណងបណ្តោះអាសន្នដោយផ្ញើមូលប្បទានប័ត្រ អោយមកលោកអ្នក។ លោកអ្នកនឹងបង្ហាញនៅក្នុងទម្រង់ពាក្យបណ្តឹងទាមទារប្រាក់សំណងបណ្តោះអាសន្ន ពីទីតាំងដែលមូលប្បទានប័ត្ររបស់លោកអ្នកនឹងត្រូវបានផ្ញើចេញទៅ។ ប្រសិនបើលោកអ្នកបានតំណាងដោយមេធាវី ការទូទាត់សំណងបណ្តោះអាសន្នរបស់លោកអ្នកនឹងត្រូវបានបញ្ជូន​ទៅអោយមេធាវីរបស់អ្នក។

66. តើការទូទាត់សំណងបណ្តោះអាសន្ននឹងដាក់ដំណើរការ និងចេញអោយក្នុងកំឡុងពេលដំណើរការផ្លាស់ប្តូរ?

បាទ/ចាស។ អនុលោមតាមគោលការណ៏ស្ថាប័ន GCCF ការទូទាត់សំណងបណ្តោះអាសន្ននឹងបានដាក់ដំណើរ និងចេញអោយរហូតដល់កាលបរិច្ឆេទន
ៃកម្មវិធីពាក្យបណ្តឹងទាមទារសំណងដែលគ្
រប់គ្រងដោយតុលាករចាប់ផ្តើមដាក់ដំណើរការពាក្យបណ្តឹង។

67. តើអ្នកទទួលបានការទូទាត់បណ្តោះអាសន្នកំឡុងពេលដំណើរការផ្លាស់ប្តូរ បន្ទាប់ពីការដាក់កម្មវិធីពក្យបណ្តឹងទាមទារសំណងដែលគ្របគ្រងដោយតុលាការបានដែរទ?

បាទ/ចាស។ អ្នកទទួលការបង់ប្រាក់បឋមនៅក្នុងកំឡុងពេលដែលសមាជិកនៃការស្នើសុំដំណោះស្រាយ​នឹងមានសិទ្ធិដាក់ពាក្យបណ្តឹងទៅពាក្យប្តឹងនៅក្នុងកម្មវិធីពាក្យបណ្តឹងមានការប្រឹក្សាពីតុលាការ។ ការបង់ប្រាក់បឋមដែលបានធ្វើនៅក្នុងដំណើរការនៃការ​ផ្លាស់ប្តូរចំពោះអ្នកប្តឹង​នឹងកាត់បន្ថយ​ទឹកប្រាក់ដែលបង់ជាដំណោះស្រាយពីពាក្យប្តឹងនៅក្នុងកម្មវិធីពាក្យបណ្តឹងមានការប្រឹក្សាពីតុលាការ។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 7 - អ្នកណាដែលអាចដាក់ពាក្យបណ្តឹង


68. តើអ្នកណាជាអ្នកទាមទារសំណងមានសិទ្ធិស្របច្បាប់?

បុគ្គល ឬអាជីវកម្មដែលបានរងការខូចខាតដែលបណ្តាលមកពីការធ្លាយប្រេង គឺអាចផ្ញើពាក្យបណ្តឹងទៅស្ថាប័ន GCCF សម្រាប់ទាមទារប្រាក់សំណងទៅលើការសម្អាត និងជម្រះចេញ ការខូចខាតទ្រព្យសម្បត្តិបុគ្គល ឬអចលនទ្រព្យ ការខាតបង់ប្រាក់ចំណូលដែលរកបាន និងប្រាក់ចំណេញ ការបាត់បង់ធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិត ឬការរងរបួសរាងការ ឬមរណ:ភាព។ ស្ថិតក្រោមដីការតុលាការចេញថ្ងៃទី 8 ខែមីនា ឆ្នាំ2012 ពាក្យបណ្តឹងទាមទារសំណងសម្រាប់ការរងរបួស រាងកាយ ឬមរណភាពគឺគ្មានសិទ្ធិសមស្របច្បាប់ទទួលបានការទូទាត់ជូន។ កថាខណ្ឌនេះមិនត្រូវប្រតិបត្តិដើម្បីជៀសវាងកាត់បន្ថយ ឬធ្វើអោយបាត់បង់សិទ្ធិរបស់អ្នកទាមទារតាមផ្លូវច្បាប់។

69. តើខ្ញុំត្រូវរស់នៅក្នុងតំបន់ឈូងសមុទ្រដែរឬទេ ដើម្បីរៀបចំពាក្យបណ្តឹងទាមទារសំណង?

ទេ. លោកអ្នកមិនចាំបាច់រស់នៅក្នុងតំបន់ឈូងសមុទ្រដែរឬទេ ដើម្បីរៀបចំពាក្យបណ្តឹងទាមទារសំណងសម្រាប់តម្លៃ និងការខូចខាតដែលកើតឡើងបណ្តាលមកពីការសាយវាលរបស់ប្រេងនៃឧប្បទ្ទវហេតុធា្លយប្រេង។ ទោះជាយ៉ាងណាក៍ដោយ ស្ថាប័ន GCCF នឹងគ្រាន់តែចំណាយទៅលើការការខូចខាត ឬអន្តរាយដែលអាចកើតឡើងដោយសារការធ្លាយប្រេងប៉ុណ្ណោះ។

70. តើខ្ញុំត្រូវតែជាពលរដ្ឋនៃសហរដ្ឋអាមេរិក ឬត្រូវមានភស្តុតាងដែលបង្ហាញពីការស្នាក់នៅស្របច្បាប់មួយ ដែរឬទេ ដើម្បីមានសិទ្ធិទទួលបានប្រាក់សំណងពីស្ថាប័ន GCCF?

ទេ ដើម្បីមានសិទ្ធិទទួលបានប្រាក់សំណងដែលស្ថិតក្នុងប្រភេទសិទ្ធិទទួលបានពីស្ថាប័ន GCCF លោកអ្នកមិនចាំបាច់ជាពលរដ្ឋនៃសហរដ្ឋអាមេរិកទេ ឬក៍មិនចាំបាច់ផ្ញើភស្តុតាងដែលបង្ហាញពីការស្នាក់នៅស្របច្បាប់ណាមួយមកដែរ។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 8 - វិធីក្នុងការបំពេញពាក្យបណ្តឹងទាមទារការទូទាត់សំណងចុងក្រោយ ឬបណ្តោះអាសន្នដោយមានការពិនិត្យពេញលេញ


71. តើខ្ញុំទទួលបានទម្រង់ពាក្យបណ្តឹងទាមទារសំណង ដែលខ្ញុំត្រូវការដូចម្តេច?

លោកអ្នកអាចទទួលបាន ហើយអាចដាក់ទម្រង់ពាក្យបណ្តឹង និងឯកសារគាំទ្រតាមរយៈវិធីមួយក្នុងចំណោមវិធីនានាដូច​ខាងក្រោម៖

  1. តាមរយះការចូលទស្សនាគេហទំព័រ: លោកអ្នកអាចបំពេញទម្រង់ពាក្យបណ្តឹងនៅលើគេហទំព័រនេះដ
    ោយចុចទៅលើថេបដាក់ពាក្យបណ្តឹងតាមរយះប្រព័ន្ធអ៊ីធើណែតនៅផ្នែកខាងឆ្វេងនៃទំព័រដើម។ សេចក្តីណែនាំតាមប្រព័ន្ធអ៊ីនធើណែតននឹងបង្ហាញលោកអ្នកពីវិធីបំពេញទម្រង់ពាក្យបណ្តឹងអោយបានត្រ
    ឹមត្រូវ និងវិធីផ្ញើទម្រង់ និងឯកសារគាំទ្រតាមរយះប្រព័ន្ធអ៊ីនធើណែត។ លោកអ្នកក៍អាចទា
    ញយកទម្រង់ពាក្យបណ្តឹង ឬសំណើសុំ ដែលទម្រង់ពាក្យបណ្តឹងនោះត្រូវបានផ្ញើទៅអោយលោកអ្នកដោយចុចទៅលើថេប “ដាក់ទម្រង់ពាក្យបណ្តឹងចុងក្រោយ ឬបណ្តោះអាសន្នដោយមានការពិនិត្យពេញលេញ”
  2. តាមរយះការចូលទស្សនា ទីតាំងការិយាល័យទទួលពាក្យបណ្តឹងរបស់ស្ថាប័នGCCF: លោកអ្នកអាចបំពេញទម្រង់ពាក្យបណ្តឹងទាមទារសំណង និងផ្ញើឯកសារដោយផ្ទាល់ខ្លួនមកទីតាំងការិយាល័យទទួលពាក្យបណ្តឹងស្ថាប័ន GCCF ដែលជាកន្លែងអ្នកវាយតម្លៃពាក្យបណ្តឹងនឹងជួយលោកអ្នកបំពេញទម្រង់ទាំងនោះ។ លោកអ្នកអាចទទួលបានបញ្ជីឈ្មោះទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាមទារសំណងនៃស្ថាប័ន GCCF ដែលនៅក្បែរលោកអ្នក ដោយចុចនៅទីនេះ
  3. តាមរយះទូរស័ព្ទ: លោកអ្នកអាចទទួលបានទម្រង់ពាក្យបណ្តឹងទាមទារសំណងដោយការហៅទូរស័ព្ទមកស្ថាប័ន GCCF តាមរយះលេខឥតគិតថ្លៃ 1-800-916-4893។ សម្រាប់អ្នកមានបញ្ហាសោតវិញ្ញាណ (TTY): 1-866-682-1758។ ខ្សែរទូរស័ព្ទជំនួយឥតគិតថ្លៃនឹងអាចដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៏។ បុគ្គលិកទាំងអស់របស់ស្ថាប័នធ្វើការទទួលទូរស័ព្ទរបស់លោកអ្នកបានតាមរយះលេខនេះចាប់ពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 11:00 ល្ងាច។ (ម៉ោងប្រទេសខាងកើត) ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ (ម៉ោងប្រទេសខាងកើត) នៅថ្ងៃសៅរិ៍។

72. តើទម្រង់ពាក្យបណ្តឹងទាមទារសំណងមានអាចមានជាភាសាផ្សេងទៀតដែរឬទេ?

បាទ/ចាស។ ទម្រង់ពាក្យបណ្តឹងទាមទារសំណងអាចមានជាភាសាអេស្ប៉ាញ ភាសាវៀតណាម និងភាសាខ្មែរ។ ដើម្បីចូលទៅក្នុងទម្រង់ពាក្យបណ្តឹងទាមទារសំណង សូមទស្សនាគេហទំព័រwww.GulfCoastClaimsFacility.com។ សម្រាប់ជំនួយការបន្ថែម សូមហៅទូរស័ព្ទមកលេខឥតគិតថ្លៃ 1-800-916-4893។

73. តើខ្ញុំផ្ញើទម្រង់ពាក្យបណ្តឹងទាមទារសំណងពេលបញ្ចប់ការបំពេញ ទៅកន្លែងណា?

លោកអ្នកអាចផ្ញើទម្រង់ពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក និងឯកសារគាំទ្រតាមរយះមធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងនេះ:

  1. តាមរយះការផ្ញើសំបុត្រជាប្រចាំ:

    Gulf Coast Claims Facility
    P.O. Box 9658
    Dublin, OH 43017-4958
  2. តាមរយះការផ្ញើនៅពេលយប់ ការផ្ញើសំបុត្រដែលបានចុះឈ្មោះ ឬវិញ្ញាបនប័ត្រ:

    Gulf Coast Claims Facility
    5151 Blazer Pkwy.
    Suite A
    Dublin, OH 43017
  3. តាមរយះទូរសារ: លោកអ្នកអាចទូរសារទនូវម្រង់ពាក្យបណ្តឹងទាមទារសំណងដែលបំពេញរួច និង ឯកសារ ទៅអោយស្ថាប័ន GCCF តាមរយះលេខ
    1-866-682-1772។ ទោះជាយ៉ាងណាក្តី កិច្ចសន្យាឈប់ទាមទារសំណងដែលបានចុះហត្ថលេខាមិនអាចត្រួវបានផ្ញើតាមរយៈទូរសារទេ។ យើងត្រូវតែទទួលបានច្បាប់ដើមនៃកិច្ចសន្យាឈប់ទាមទារសំណងដែលបានចុះហត្ថលេខា។
  4. តាមរយះអ៊ីមែល: លោកអ្នកអាចស្កេនទម្រង់ពាក្យបណ្តឹងទាមទារសំណងដែលបំពេញរួច និងឯកសារ និងផ្ញើទម្រង់ឯកសារ PDF ទៅអោយស្ថាប័ន GCCF តាមរយះគេហទំព័រ info@gccf-claims.com។ ទោះជាយ៉ាងណាក្តី កិច្ចសន្យាឈប់ទាមទារសំណងដែលបានចុះហត្ថលេខាមិនអាចត្រួវបានផ្ញើតាមរយៈអ៊ីម៉ែលទេ។ យើងត្រូវតែទទួលបានច្បាប់ដើមនៃកិច្ចសន្យាឈប់ទាមទារសំណងដែលបានចុះហត្ថលេខា។

74. តើមានគិតថ្លៃឈ្នួលអ្វីទេក្នុងការបំពេញពាក្យបណ្តឹង?

ទេ. គ្មានបង់ថ្លៃឈ្នួលក្នុងការបំពេញពាក្យបណ្តឹងជាមួយស្ថាប័ន GCCF។

75. តើខ្ញុំអាចផ្ញើរួបថត និងវីដេអូដើម្បីគាំទហរដល់ពាក្យបណ្តឹងរបស់លោកអ្នកបានដែរឬទេ?

បាទ/ចាស។ លោកអ្នកអាចផ្ញើរួបថត និងវីដេអូដើម្បីគាំទហរដល់ពាក្យបណ្តឹងរបស់លោកអ្នក។

76. ប្រសិនបើខ្ញុំត្រូវការកន្លែងចំហបន្ថែមសម្រាប់សរសេរនៅលើទម្រង់ពាក្យបណ្តឹង តើវាដូចមេ្តចដែរ?

ប្រសិនបើលោកអ្នកត្រូវការកន្លែងចំហបន្ថែមសម្រាប់ផ្នែកមួយ ឬច្រើននៅក្នុងទម្រង់ពាក្យបណ្តឹង ថតចម្លងផ្នែកមួយៗមុនពេលបំពេញវា និងចម្លងអោយបានច្រើនច្បាប់ដូចដែលលោកអ្នកត្រូវការ។ លោកអ្នកត្រូវតែភ្ជាប់ច្បាប់ចម្លងទាំងនោះទៅនឹងទម្រង់ពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក។ រួមបញ្ចូលទាំងលេខសន្តិសុខសង្គមរបស់លោកអ្នក ឬលេខអត្តសញ្ញាណនយោជិកនៅលើទំព័រទាំងអស់ដែលលោកអ្នកផ្ញើមក។ ប្រសិនបើលោកអ្នកគ្មានលេខអត្តសញ្ញាណអ្នកទាមទារសំណងទេ រួមបញ្ចូលទាំងលេខសន្តិសុខសង្គមរបស់លោកអ្នក ឬលេខអត្តសញ្ញាណនយោជិកនៅលើទំព័រទាំងអស់ដែលលោកអ្នកផ្ញើមក។

77. តើខ្ញុំនឹងទទួលដំណឹងថា ស្ថាប័ន GCCF បានទទួលពាក្យបណ្តឹងរបស់ខ្ញុំ?

លោកអ្នកនឹងទទួលបានការបញ្ជាក់ពីស្ថាប័ន GCCF ថាការផ្ញើពាក្យបណ្តឹងរបស់លោកអ្នក និងប្រាប់លោកអ្នកនូវលេខអត្តសញ្ញាណអ្នកទាមទារសំណងដែលមានលេខ 7-ខ្ទង់ តែមួយគត់ដែលត្រួវបានប្រគល់មកលោកអ្នក។ ស្ថាប័ន GCCF នឹងបញ្ចូលដំណើរការនៃទម្រង់ពាក្យបណ្តឹងទាមទារសំណងដែលបានផ្ញើរមក ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រក្នុងការផ្ញើ ទៅក្នុងទិន្នន័យកណ្តាលរបស់ស្ថាប័ន។

78. តើខ្ញុំផ្ញើព័ត៌មានបន្ថែមសម្រាប់ពាក្យបណ្តឹងទាមទារសំណងដែលបានដាក់រូចហើយដូចម្តេច?

សូមប្រាកដថា លោកអ្នកបានផ្តល់លេខអត្តសញ្ញាណអ្នកទាមទារសំណងជាមួយនឹងព័ត៌មានបន្ថែមដែលលោកអ្នកបានផ្ញើ។ លោកអ្នកផ្ញើព័ត៌មានបន្ថែមតាមតាមវិធីដូចខាងក្រោម:

  1. តាមរយះការចូលទស្សនា ទីតាំងការិយាល័យទទួលពាក្យបណ្តឹងរបស់ស្ថាប័នGCCF: តាមរយះការចូលទស្សនា ទីតាំងការិយាល័យទទួលពាក្យបណ្តឹងស្ថាប័នGCCF: លោកអ្នកអាចផ្ញើព័ត៌មានបន្ថែមទៅអ្នកវាយតម្លៃពាក្យ បណ្តឹងទាមទារសំណងនៅតាមទីតាំងការិយាល័យទទួលពាក្យបណ្តឹងនៃស្ថាប័ន GCCF។ លោកអ្នកអាចទទួលបានបញ្ជីឈ្មោះទីតាំងការិយាល័យទទួលពាក្យបណ្តឹងទាមទារសំណងនៃស្ថាប័ន GCCF ដែលនៅក្បែរលោកអ្នក ដោយចុចនៅទីនេះ
  2. តាមរយះការផ្ញើសំបុត្រជាប្រចាំ: លោកអ្នកអាចផ្ញើព័ត៌មានបន្ថែមតាមរយះការផ្ញើសំបុត្រ U.S.ដូចខាងក្រោម:

    Gulf Coast Claims Facility
    P.O. Box 9658
    Dublin, OH 43017-4958
  3. តាមរយះការផ្ញើនៅពេលយប់ ការផ្ញើសំបុត្រដែលបានចុះឈ្មោះ ឬវិញ្ញាបនប័ត្រ: លោកអ្នកអាចផ្ញើព័ត៌មានបន្ថែមតាមរយះការផ្ញើសំបុត្រនៅពេលយប់ដោយមានការទទួលស្គាល់ ឬចុះឈ្មោះទៅអាសយដ្ឋានដូចខាងក្រោម:

    Gulf Coast Claims Facility
    5151 Blazer Pkwy.
    Suite A
    Dublin, OH 43017
  4. តាមរយះទូរសារ: លោកអ្នកអាចផ្ញើព័ត៌មានបន្ថែមតាមរយះលេខ1-866-682-1772។
  5. តាមរយះអ៊ីមែល: លោកអ្នកអាចផ្ញើព័ត៌មានបន្ថែមជាទម្រង់ឯកសារ PDF មកស្ថាប័ន GCCF info@gccf-claims.com

79. តើអ្នកណាម្នាក់អាចថ្លែងទៅស្ថាប័ន GCCF អំពីពាក្យបណ្តឹងរបស់ខ្ញុំ?

បាទ សូមធ្វើតាមដូចខាងក្រោម:

  1. ប្រសិនបើលោកអ្នកត្រូវបានតំណាងដោយមេធាវី។ ប្រសិនបើលោកអ្នកត្រូវបានតំណាងដោយមេធាវី ស្ថាប័ន GCCF និងទាក់ទងមកមេធាវីរបស់ ក្រៅពីទំនាក់ទំនងដោយផ្ទាល់មកលោកអ្នក។ លោកអ្នកគួរតែធ្វើអត្តសញ្ញាណមេធាវីរបស់លោកអ្នកនៅលើទម្រង់ពាក្យបណ្តឹង។
  2. ប្រសិនបើលោកអ្នកមានតំណាងស្របច្បាប់ដែលទទួលបានការអនុញ្ញាត។ តំណាងស្របច្បាប់ដែលទទួលបានការអនុញ្ញាតគឺជាបុគ្គលដែលទទួលបានការអនុញ្ញាត
    អោយដើរតួតំណាងអោយបុគ្គលដែលទទួលរងដោយសារកា
    រធ្លាយប្រេង ឬអ្នកដែលទទួលរងដោយសារការធ្លាយប្រេង ដែលមិនអាចធ្វើដោយខ្លួនគាត់បាន។ តំណាងស្របច្បាប់ដែលទទួ
    លបានការអនុញ្ញាតត្រូវតែផ្ញើច្បាប់ចម្លងនៃក្រដាសស្នាម ដែលបង្ហាញការអនុញ្ញាតអោយដើរតួតំណាងអោយបុគ
    ្គលដែលទទួលរងដោយសារការធ្លាយប្រេងមកស្ថាប័ន GCCF ដូចជាមេធាវី ឆ្មាំដែលទទួលនូវការកុម៉ង់ លិខិត
    តេស្តាម៉ង់ ឬលិខិតរដ្ឋបាលប្រចាំរដ្ឋ។

80. តើខ្ញុំអាចទារមកវិញនូវថ្លៃចំណាយ ដែលខ្ញុំបានចំណាយក្នុងការវាយតំលៃទៅលើការខូតខាតសម្រាប់ពាក្យបណ្តឹងទាមទារសំណងរបស់ខ្ញុំបានដែរឬទេ?

បាទ/ចាស។ លោកអ្នកអាចទារបានមកវិញនូវថ្លៃចំណាយសមរម្យណាមួយ ដែលលោកអ្នកបានចំណាយក្នុងការប៉ាន់ស្មានទៅលើការខូចខាតរបស់លោកអ្នកជាលក្ខណ:អាជីព។ នេះនឹងបូកបញ្ចូលនូវថ្លៃឈ្នួលសមរម្យ ដែលលោកអ្នកបានចំណាយទៅអោយគណនេយ្យករដើម្បីប៉ាន់ប្រមាណចំពោះការខូចខាតរបស់លោកអ្នក។

ស្ថាប័ន GCCF នឹងធ្វើការទូទាត់នូវតម្លៃសមរម្យណាមួយ ដែលបានទទួលរងដោ
យសារអ្នកទាមទារសំណងចំពោះការប៉ាន់ប្រមាណទៅលើការខូចខាតដែលបានដាក់ប្តឹងទាម
ទារនោះផងដែរ ចំពោះពាក្យបណ្តឹងទាមទារសំណងខ្លះ ដែលទទួលបាននូវការទូទាត់សំណងទៅលើការខូចខាតរួចហើយ។ សូមចុចនៅទីនេះដើម្បីពិនិត្យមើលគោលនយោបាយស្តីពីការរៀបចំពាក្យបណ្តឹងទាមទារសំណង និងថ្លៃឈ្នួលប៉ាន់ប្រមាណរបស់ស្ថាប័ន GCCF។

81. តើប្រាក់ឈ្នួលមេធាវីអាចតម្រូវអោយបង់ថ្លៃ ដែលបានកំនត់ដោយច្បាប់ ឬស្ថាប័ន GCCF ដែរឬទេ?

ប្រាក់ឈ្នួលមេធាវីមិនបានកំណត់ដោយស្ថាប័ន GCCF ទេ។ ប្រសិនបើលោកអ្នកចង់ដឹងថាតើមានការកំណត់ពីប្រាក់ឈ្នួលមេធាវីណាមួយនៅក្នុងការកាត់ក្តីរបស់លោកអ្នក ឬក៍អត់ សួមទំនាក់ទំនងសមាគមន៏មូលដ្ឋាន។

82. ខ្ញុំទទួលបានការអញ្ជើញជាបុគ្គលពីអ្នកចង្អុលបង្ហាញដែលបានបកស្រាយថាគាត់កំពុងត្រូវបានជួយដោយស្ថាប័ន GCCF ក្នុងការបញ្ជាក់ពីព័ត៌មានដែលបានផ្ញើចេញទៅនៅក្នុងពាក្យបណ្តឹងទាមទារសំណងរបស់ខ្ញុំ។ អ្នកចង្អុលបង្ហាញជានរណា ហើយមានតួនាទីអ្វីនៅក្នុងដំណើរការពាក្យបណ្តឹងទាមទារសំណង?

ស្ថាប័ន GCCF បានដាក់អោយមានអ្នកចង្អុលបង្ហាញដើម្បីជួយស្ថាប័ន GCCF របស់ខ្លួនក្នុងការពិនិត្យមើលបញ្ជី និងគ្រប់គ្រងពាក្យបណ្តឹង។ អ្នកចង្អុលផ្លួវអាចនឹងអញ្ជើញអ្នកទាមទារសំណងឬដៃគូរផ្សេងទៀតដើម្បីសាកសួរបញ្ជាក់នូវព័ត៌មាន ឬឯកសារដែលបានអ្នកទាមទារសំណងបានផ្ញើមក។ ព័ត៌មានមួយចំនួនដែលទទួលបានដោយអ្នកបង្ហាញផ្លូវ គឺស្រដៀងទៅនឹងគោលនយោបាយឯកជនដែលដាក់អោយអនុវត្តចំពោះព័ត៌មានណាដែលបានផ្ញើមកស្ថាប័ន GCCF។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 9 – ព័ត៌មានស្តីពីការទូទាត់ប្រាក់សំណង


83. តើអ្វីទៅដែលហៅថាការដកយក 6% តាមរយះដីការបស់តុលាការ?

ការដាក់បញ្ចូលជាក្រុមនៃពាក្យបណ្តឹងច្បាប់សហព័ន្ធទាំងអស់ដែលបានដាក់ប្តឹង
ទាមទារសំណងណាមួយមិនព័ន្ធនឹងបញ្ហាធា្លយប្រេងកំពុងព្យួរទុកនៅក្នុងតុលាការស្រុកនៃ
សហរដ្ឋអាមេរិកសម្រាប់ស្រុកភាគខាងកើតនៃរដ្ឋ Louisiana។ នីតិវិធីបណ្ដឹងនេះសំដៅទៅលើ “នីតិវិធីបណ្តឹងពិសេសរបស់រដ្
ឋសហព័ន្ធ” ឬ "MDL" ហើយត្រូវបានគេដាក់ឈ្មោះថាការកំពប់ប្រេងដោយសារការខួងយកប្រេងក្នុងតំ
បន់ទឹកជ្រៅ “Deepwater Horizon” នៅតំបន់ឈូងសមុទ្រ Mexico នាថ្ងៃទី20 ខែមេសា ឆ្នាំ 2010
MDL លេខ 2179។ នៅថ្ងៃទី18 ខែមករា ឆ្នាំ2012 តុល
ាការបានចេញដីការដែលទាមទារដោយស្ថាប័ន GCCF ដកយក 6% ពីការទូទាត់សំណងបណ្
តោះអាសន្ន ការទូទាត់សំណងចុងក្រោយ និងការទូទាត់សំណងឆាប់រហ័សទៅអោយដើមមចោទដែលពាក់ព័ន្ធទៅនឹងរឿងក្តី
ឬការផ្សាភ្ជាប់ប្រភេទខ្លីក្នុង MDLអ្នកទាមទារសំណងក្នុងរឿងក្តីឬដើមចោទតុលាការប្រចាំរដ្ឋតំណាងដោយក
្រុមពិគ្រោះយោបល់ដែលបានចូលទីក្នុងដំណើរការស្វែងរក MDL នឹងមិនត្រូវបានចេញលិខិតសម្រេចក្នុងក
ារទូទាត់ពីស្ថាប័ន GCCF ដែលបានចុះកាលបរិច្ឆេទនៅ ឬមុនថ្ងៃទី30 ខែធ្នូ2011។

84. តើការទូទាត់របស់ខ្ញុំអាចនឹងត្រូវបានដកយក 6% តាមរយះការចេញដីការរបស់តុលាការនេះដែរឬទេ?

តុលាការដកយក 6% នឹងត្រូវបានអនុវត្តចំពោះគ្រប់ការទូទាត់ឆាប់រហ័ស និថចុងក្រោយ (ការទូទាត់សំណងសម្រាប់ការរៀប និងវាយតំលៃ) ទៅលើអ្នកទាមទារសំណងទាំងឡាយ ដែល ជាដើមចោទនៅក្នុងរឿងក្តី ឬការផ្សាភ្ជាប់ប្រភេទខ្លីក្នុង MDL អ្នកទាមទារសំណងក្នុងរឿងក្តី ឬដើមចោទតុលាការប្រចាំរដ្ឋតំណាងដោយក្រុមពិគ្រោះយោបល់ដែលបានចូលទីក្នុងដំណើរការស្វែងរក MDL នឹងមិនត្រូវបានចេញលិខិតសម្រេចក្នុងការទូទាត់ពីស្ថាប័ន GCCF ដែលបានចុះកាលបរិច្ឆេទនៅ ឬមុនថ្ងៃទី30 ខែធ្នូ2011។

ការដកយក 6% នឹងត្រូវបានអនុវត្តចំពោះពាក្យបណ្តឹងទាមទារការទូទាត់សំណងឆាប់រហ័ស ដែលបានទទួលដោយមានបោះត្រាប្រៃសណីយ៏នៅក្រោយថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។ ការដក 6% មិនអនុវត្តចំពោះទម្រង់ពាក្យបណ្តឹងចុងក្រោយទាមទារសំណងឆាប់រហ័សដែលទទួលបាននៅ ឬមុនថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។

ការដកយក 6% មិនបានអនុវត្តចំពោះការផ្តល់ជូននូវការទូទាត់សងសំណង (បណ្តោះអាសន្ន ឬចុងក្រោយ) ហើយបានអនុវត្តចំពោះអ្នកទាមទារសំណងទាំងឡាយណាដែលមានលិខិតសម្រេចក្នុងការទូទាត់សំណងចុះនៅថ្ងៃទី ឬមុនថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។

85. តើការទូទាត់សំណងនឹងផ្លាស់ប្តូរទេកំឡុងដំណើរផ្លាស់ប្តូរ?

ស្ថាប័ន GCCF នឹងមិនទាមទារទម្រង់ឈប់ទាមទារ និងកិច្ចព្រមព្រៀងមិនប្តឹងតវ៉ាសម្រាប់ការទូទាត់សំ
ណងចុងក្រោយ។ ស្ថាប័ន GCCF នឹងទូទាត់សង 60% នៃការផ្តល់ជូនសំណងដោយគ្មានទាមទារការប្រតិបត្តិទម្រង់ចុងក្រោយ។ ប្រសិនបើលោកអ្នកជាសមាជិកនៃថ្នាក់ដំណោះស្រាយដែលបានស្នើរឡើង នោះលោ
កអ្នកមានសិទ្ធិទទួលសំណងពីកម្មវិធីនៃការតវ៉ាទាមទារគ្រប់គ្រងដោយតុលាការ៖ ចំនួនន
ៅសល់ 40% ភាគរយនៃការផ្តល់ឲ្យរបស់ GCCF ឬចំនួនទឹកប្រាក់សំណងថ្នាក់ដំណោះស្រាយ
ដោយដកចេញនូវចំនួនដែលបានបង់ជូនពីមុនមកដោយដំណើរការការផ្លាស់ប្តូរ ជាស្នូរទៅនឹងកិច្ចសន្យា
ឈប់ទាមទារសំណង។ ប៉ុន្តែ ប្រសិនបើបន្ទាប់ពីបានទទួលសំណង 60% ហើយ នោះគេចាត់ទុកថាលោកអ្នកពុំមែនជាសមាជិកនៃសំណង
ថ្នាក់ដំណោះស្រាយទេ ឬចាត់ទុកថាលោកអ្នកបានដកខ្លួនចេញពីសំណងថ្នាក់ដំណោះស្រាយហើយ ដូច្នេះលោកអ្នកអាចជ្រ
ើសទទួលសំណងដែលនៅសល់ 40% នៃការផ្តល់ឲ្យរបស់ GCCF ដែលតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាឈប់ទាមទារសំណងនោះ។

86. តើដីកាតុលាការចុះកាលបរិច្ឆេទថ្ងៃទី 3 ខែឧសភា ឆ្នាំ2012 ដែលបង្ហាញថានឹងគ្មានការដកយក 6%ពីការទូទាត់សំណងដែលសម្រេចដោយកម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការពិតជាមានន័យថា 6% ដែលបានដកយកពីការទូទាត់ក្នុងដំណើរការផ្លាស់ប្តូរគឺមិនសមស្រប ហើយនឹងត្រូវបានសងត្រលប់មកវិញមែនឬទេ?

ទេ ដីកាតុលាការចុះកាលបរិច្ឆេទថ្ងៃទី 3 ខែឧសភា ឆ្នាំ2012 ដែលបង្ហាញថាគ្មានចំនួនណាមួយត្រូវបានដកយកពីការទូទាត់សំណងដែលសម្រេចដោយ និងតាមរយះកម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការមិនប៉ះពាល់ដល់ការដកយកសំណងដែលមាននៅក្នុងពាក្យបណ្តឹងទាមទារសំណងដែលបានទូទាត់កំឡុងពេលដំណើរការផ្លាស់ប្តូរនោះទេ។ កម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការមិនបានចាប់ផ្តើម និងនឹងមិនចាប់ផ្តើមរហូតដល់ថ្ងៃទី4 ខែ មិថុនា ឆ្នាំ2012។ សូមមើលកថាខណ្ឌ 48 នៅក្នុងដីការអនុម័តបឋមរបស់តុលាការ ដែលចុះកាលបរិច្ឆេទថ្ងៃទី 2 ខែឧសភា ឆ្នាំ2012 ដំណើរការផ្លាស់ប្តូរត្រូវបានផ្តាច់ចេញទាំងស្រុងពីក្នុងកម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការ ដូច្នេះ ការទូទាត់ទាំងឡាយណាដែលធ្វើឡើងកំឡុងពេលដំណើរការផ្លាស់ប្តូរនៅតែត្រូវបានគ្រប់គ្រងដោយដីការតុលាការដែលបង្ហាញពីការដកយក 6%។

87. តើខ្ញុំអាចទទួលបានការទូទាត់ប្រាក់សំណងនៅឯទីតាំងការិយាល័យទទួលពាក្យបណ្តឹងដែរឬទេ?

អ្នកទាមទារសំណងខ្លះបានទទួលការទូទាត់សំណងសមស្របមួយដោយសារមានសាវនកម្ម។ អ្នកទាមទារសំណងដែលត្រូវបានគេធ្វើអត្តសញ្ញាណថាជាអ្នកមានសិទ្ធិស្របច្បាប់ទទួលបានការទូទាត់បន្ថែមគួរតែត្រូវបានទទួលនូវការទូទាត់សំណងទាំងនោះ។ ប្រសិនបើលោកអ្នកចង់ដឹងថាតើលោកអ្នកមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកដែលគួរតែ ទទួលបានការទូទាត់សំណងនោះ លោកអ្នកអាចទូរស័ព្ទមកលេខ 1-800-353-1262។

88. តើខ្ញុំអាចទទួលបានការទូទាត់ប្រាក់សំណងរបស់ខ្ញុំតាមរយះបញ្ញើផ្ទាល់ដែរឬទេ?

ទេ។លោកអ្នកអាចជ្រើសយកការទទួលបានការទូទាត់ប្រាក់សំ
ណងតាមរយះការផ្ទេរលុយតាមធនាគារដោយផ្ទាល់ ឬគណនីធនាគាររបស់ល
ោកអ្នក។ ស្ថាប័ន GCCF មានកិត្តិយសនឹងមិនទទួលសំណើរបស់អ្នកទាមទារសំ
ណងដែលមានស្រាប់សម្រាប់ការផ្ទេរតាមធន
ាគារដែលមាននៅក្នុងវិធីសាស្រ្តនៃការទូទាត់នៅក្នុងផ្នែកទូទាត់សំណងនៃទម្រង់ពាក្យបណ្តឹង ហើយស្ថាប
័ន GCCF ក៏នឹងមិនទទួលសំណើក្នុងការចេញមូលប្បទានប័ត្រ ឬប្តូរទៅជាការទូទាត់សំណងជាមូលប្បទានប័ត្រតាមរយះការផ្ទេរតាមធនាគា
រ។ ស្រដៀងគ្នានេះដែរ ស្ថាប័ន GCCF មានកិត្តិយសនឹងមិនទទួលសំណើដើម្បីផ្លាស់ប្តូរសេចក្តីណែនាំនៃ
ការផ្ទេរតាមធនាគារ ដែលត្រូវបានផ្តល់ជូនកាលពីលើកមុន(ឧទាហរណ៏ ប្រសិនបើអ្នកទាមទារសំណងបានផ្លាស់ប្តូរធនាគារ)។ ជំនួសមកវិញ ស្ថាប័ន GCCF ន
ឹងផ្ញើមូលប្បទានប័ត្រទៅអោយអ្នកទាមទារសំណង ទៅតាមអាសយដ្ឋានដែលមាន
នៅក្នុងឯកសារ ឬក្នុងករណីចេញមូលប្បទានប័ត្រ ស្ថាប័ន GCCF នឹងបញ្ឈប់ការទូទាត់តាមរយះមូលប្បទាន
ប័ត្រ ដែលបានផ្ញើចេញកាលពីលើកមុន ហើយបន្ទាប់មកផ្ញើជាមូលប្បទានប័ត្រតាមរយះប្រៃសណីយវិញ។

មានករណីតែមួយគត់ស្ថិតនៅក្រោមការទូទាត់សំណងតាមការផ្ទេរតាមធនាគារនឹ
ងត្រូវបានចោទជាបញ្ហា។ ប្រសិនបើអ្នកទាមទារសំណងត្រូវបានតំណាងដោយមេធាវី នោះស្ថាប័ន GCCF នឹងមានកិត្តិយសផ្ទេរតាមធនាគាដូចការណែនាំដែលបានផ្តល់ជូននៅក្នុងទម្រង់ពាក្យបណ្តឹង ស
ំណើសរសេរជាលាយល័ក្ខអក្សរដោយមេធាវីតំណាងដើម្បីចេញមូលប្បទានប័ត្រជាការទូទាត់សំណងតាមធនាគា ដើម្បីប្តូរវិធីសាស្រ្តទូទាត់សំណងរបស់អ្នកទាមទារសំណងពី មូលប្បទានប័ត្រទៅជាការផ្ទេរតាមធនាគារ ឬដើម្បីផ្លាស់ប្តូរសេចក្តីណែនាំពីការផ្ទេរតាមធនាគារ ប្រសិនបើការផ្ទេរតាមធនាគារនឹងត្រូវបានអនុវត្តចំពោះគណនីដាច់ដោយឡែក ឬ IOLTA (ទំនុកចិត្ត) នៃក្រុមហ៊ុនច្បាប់របស់មេធាវីតំណាង។

89. តើខ្ញុំអាចជ្រើសយកការទទួលបានការទូទាត់ប្រាក់សំណងតាមរបៀបណា?

លោកអ្នកអាចជ្រើសរើសដើម្បីទទួលការទូទាត់ប្រាក់សំណងការដោយប្រើមូលប្បទានប័ត្រ។ ប្រសិនបើ លោកអ្នកមានមេធាវីតំណាង មេធាវីអាចជ្រើសរើសដើម្បីការទទួលការទូទាត់សំណងតាមការផ្ទេរតាមធនាគារទៅក្នុងគណនីដាច់ដោយឡែក ឬគណនី IOLTA (ទំនុកចិត្ត)ដូចបានចែងនៅខាងលើ។

90. តើប្រាក់សំណងអាចត្រូវបានធ្វើតាមរយះការបញ្ញើផ្ទាល់ទៅនឹងធនគាបរទេសដែរទេ?

ទេ។

91. តើប្រាក់សំណងបញ្ញើផ្ទាល់អាចត្រូវបានធ្វើអោយទៅជាទីផ្សារលុយ ឬគណនីជំនួញឈ្មួញកណ្តាលដែរឬទេ?

ទេ។

92. ប្រសិនបើខ្ញុំជ្រើសយកការទទួលប្រាក់សំណងរបស់ខ្ញុំជាមូលប្បទានប័ត្រ តើខ្ញុំនឹងទទួលបានមូលប្បទានប័ត្រនោះដូចម្តេច?

ការទូទាត់សំណងរបស់លោកអ្នកនឹងត្រូវបានផ្ញើតាមរយះការផ្ញើស
ំបុត្ររហ័សនៃសេវាកម្មប្រៃសណីយ៍របស់សហរដ្ឋអាមេរិក។

93. តើខ្ញុំនឹងអាចបើប្រាក់មូលប្បទានប័ត្រនីទីណា?

ប្រសិនបើលោកអ្នកគ្មានលេខគណនីធនាគារផ្ទាល់ខ្លួនទេ ស្ថាប័ន GCCF បានរៀបចំជាមួយនឹងធនាគារជាតិ Whitney ដើម្បីពិនិត្យមើលសេវាកម្មបើកប្រាក់សុទ្ធ។ ធនាគារជាតិ Whitney មានសាខានៅតាមទីតាំងផ្សេងៗពាសពេញតំបន់ដែលទទួលរងគ្រោះ។ ប្រសិនបើលោកអ្នកជាអ្នកទាមទារបុគ្គល និងមិនមែនជាអាជីកម្ម ហើយលោកអ្នកគ្មានលេខគណនីធនាគារផ្ទាល់ខ្លួន លោកអ្នកអាចទៅសាខាណាមួយនៃធនគារជាតិ Whitney និងបើកប្រាក់បានត្រឹម $5,000 នៃប្រាក់សំណងរបស់លោកអ្នកក្នុងមួយថ្ងៃ។ (មិនបានគិតថ្លៃឈ្នួលដោយធនាគាជាតិ Whitney សម្រាប់ការប្រើប្រាស់សេវាកម្មនេះទេ។)

សូមកត់សំគាល់ថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ ក្រុមហ៊ុនភាគហ៊ុន Hancock ទទួលបានសារជីវកម្មភាគហ៊ុន Whitney។ ជាលទ្ធផលនៃការបញ្ចូលគ្នានេះ បច្ចុប្បន្នក្រុមហ៊ុនភាគហ៊ុន Hancockគឺជាក្រុមហ៊ុនមេរបស់ធនាគារ ចំនួនពីរៈ ធនាគារ Hancock ដែលមានស្នាក់ការកណ្តាលនៅ Gulfport, Mississippi និងធនាគារ Whitney ដែលមានស្នាក់ការកណ្តាលនៅ New Orleans, Louisiana។ តំបន់តាមឈូងសមុទ្រទាមទារមូលប្បទានប័ត្ររូបវ័ន្ត សម្រាប់ការហូរប្រេងឥន្ធនៈ Deepwater Horizon ហើយអាចដកប្រាក់បាននៅតាមទីតាំងធនាគារ Whitney នៅឯ Texas, Louisiana, Alabama និង Florida ហើយព្រមទាំងតាម ទីតាំងធនាគារ Hancock ស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រ របស់ Mississippi។ រហូតមកដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១១នេះ សាខានានារបស់ធនាគារ Mississippi Hancock នឹងទទួលយកមូលប្បទានប័ត្រធនាគារជាតិ Whitney។ សូមមេត្តាចុចលើប៊ូតុង នៅទីនេះ សម្រាប់ព័ត៌មានអំពីទីតាំង ដើម្បីស្វែងរក ទីតាំងធនាគារ Whitney ឬធនាគារ Hancock ដែលមានភាពងាយស្រួលបំផុត សម្រាប់លោកអ្នក។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 10 – ព័ត៌មានស្តីពីប្រភេទពាកយបណ្តឹងទាមទារសំណង


94. តើស្ថាប័ន GCCF នឹងផ្តល់ការទួទាត់សងទៅអោយអ្នកទាមទារសំណងស្ថិតក្នុងប្រភេទពាក្យបណ្តឹងអ្វី?

ស្ថាប័ន GCCF នឹងផ្តល់ការទួទាត់សងទៅអោយអ្នកទាមទារសំណងដែលមានលក្ខណ:គ្រប់គ្រាន់ស្ថិតក្នុងប្រភេទពាក្យបណ្តឹងខាងក្រោម:

    1. ការជំរះចេញ និងសម្អាតតំបន់ឆ្នេរ;

    2. ការខូចខាតអចលនទ្រព្យ ឬទ្រព្យសម្បត្តិបុគ្គល;

    3. បាត់បង់ប្រាក់រកបាន ឬប្រាក់ចំនណញនិង

    4. ការបាត់បង់ការប្រើប្រាស់ប្រភពធនធានធម្មេជាតិសម្រាប់ចិញ្ចឹមជីវិត។

95. តើតម្លៃចំណាយសម្រាប់ការជំរះចេញ និងសម្អាតតំបន់ឆ្នេរ?

តម្លៃចំណាយក្នុងការសម្អាត និងជម្រះចេញដែលបណ្តាលមកពីសកម្មភាពដែលលោកអ្នកធ្វើការបង្ការ ធ្វើអោយនៅអប្បបរមា ធ្វើអោយមានការបន្ធូរបន្ថយ ឬជម្រះចេញការបំផ្លិចបំផ្លាញ ឬធ្វើការវាយតម្លៃពីការខូចខាតដោយសារការធ្លាយប្រេង។

96. តើអចលនទ្រព្យគឺជាអ្វី?

អចលនទ្រព្យគឺជាដីធ្លី និងសំណង់អាគារ ផ្ទះសម្បែង ឬវត្ថុផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងដីធ្លី។

97. តើការខូចខាតអចលនទ្រព្យគឺជាអ្វី?

ការខូចខាតរួមមានការរងរបួសរាងកាយ ឬការបំផ្លិចបំផ្លាញអចលនទ្រព្យ។

98. តើទ្រព្យសម្បត្តិបុគ្គលគឺជាអ្វី?

ទ្រព្យសម្បត្តិបុគ្គលគឺជាគ្រឿងឧបករណ៏ នាវា រថយន្ត គ្រឿងសង្ហារឹម ឬសម្ភារះដែលមិនមែនមិនទាក់ទង ឬជាប់ទាក់ទងទៅនឹងដីធ្លី និងទ្រព្យសម្បត្តិផ្សេងទៀតដែលមិនបានចាត់ទុកជាអចលនទ្រព្យ។

99. តើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គលគឺជាអ្វី?

ការខូចខាតរួមមានការរងរបួសរាងកាយ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គល។

100. តើការខាតបង់ប្រាក់ចំណួលដែលរកបានគឺជាអ្វី?

ប្រាក់ចំណួលដែលរកបានខាតបង់កើតឡើងនៅពេលលោកអ្នកធ្លាប់ឆ្លងកាត់ការខាតបង់ ឬថយចុះនូវសមត្ថភាពក្នុងការរកប្រាក់ខែ ឬប្រាក់ចំណូលដោយសារការធ្លាយប្រេង។ ប្រសិនបើ លោកអ្នកអាចជួបប្រទះនៅក្នុងការងារប្រចាំថ្ងៃរបស់លោកអ្នកដោយសារតែការធ្លាយប្រេង ឬធ្វើអោយប្រាក់ចំណូលតិចជាងធម្មតាដោយសារតែការធ្លាយប្រេង នោះលោកអ្នកអាចមានបទពិសោធន៏ក្នុងការខាតបង់ប្រាក់ចំណួលដែលរកបាន។

101. តើការខាតបង់ប្រាក់ចំណេញគឺជាអ្វី?

ការខាតបង់ប្រាក់ចំណេញគឺជាការខាតបង់ប្រាក់ចំណូល ឬប្រាក់ចំណេញ
ក្នុងការធ្វើអាជីវកម្ម។ ប្រសិនបើអាជីកម្មរបស់លោកអ្នកធ្លាប់បានឆ្លងកាត់ការខាតបង់អចិន្ត្រៃយ៏ ឬបណ្តោះអា
សន្ន ឬថយចុះនូវប្រាក់ចំណូលដោយសារការធ្លាយប្រេង លោកអ្នកអាចធ្វើពាក្យបណ្តឹងទាមទារសំណងសម្រា
ប់ការខាតបង់ប្រាក់ចំណេញ។ អាជីកម្មរបស់លោកអ្នកក៏អាចធ្លាប់បា
នឆ្លងកាត់នូវការខាតបង់ប្រាស់ចំណេញ ប្រសិនបើអាជីវកម្មត្រូវបានបង្ខំអោយមានប
្រតិបត្តិការនៅលករោមលក្ខខណ្ឌខុសគ្នាពីល
ក្ខខណ្ឌដែលបានកើតឡើងមុនមានការធ្លាយប្រេង។

102. តើអ្វីគឺជាពាក្យបណ្តឹងទាមទារសំណងសម្រ
ាប់ការបាត់ប្រភពធនធានធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងការចិញ្ជឹមជីវិត?

ការបាត់បង់ប្រភពធនធានធម្មជាតិសម្រាប់ប្រើប្រាស់ចិញ្ចឹមជីវិតគឺនៅពេលដែលបុគ្គល ឬអាជីវកម្មមិនអាចប្រើប្រាស់ប្រភពធនធានធម្មជាតិដើម្បីធ្វើជាអាហារ ទីជម្រក សម្លៀកបំពាក់ ថ្នាំសង្កូវ ឬតម្រូវការចាំបាច់ផ្សេងទៀតក្នុងជីវ
ិតពីព្រោះថាធនធានធម្មជាតិត្រូវបានខូចខាត បំផ្លិចបំផ្លាញ ឬបាត់បង់ដោយសារ
ការធ្លាយប្រេង។ ឧទាហរណ៍ បុគ្គលដែលប្រើផលនេសាទ ឬសត្វព្រៃធ្វើជាអាហារ ប៉ុន្តែមិនអាចប្រើប្រាស់បានតទៅទៀតដោយសារតែកា
រធ្លាយប្រេងអាចដាក់ពាក្យបណ្តឹងដើម្បីទាមទារប្រាក់សំណងទៅលើការចិញ្ចឹមជីវិត។

103. តើហេតុអ្វីបានជាស្ថាប័ន GCCF មិនផ្តល់ការទូទាត់សងសម្រាប់ការរងរបួសខាងរាងកាយ ឬមរណភាព?

ដីការតុលាការចេញ ថ្ងៃទី 8 ខែមីនា ឆ្នាំ2012 ចែងថាប្រភេទ
ពាក្យបណ្តឹងទាមទារសំណងទាំងនេះគឺគ្មានសិទ្ធិទទូលបានការទូទាត់សំណងក្នុងកំឡុងពេលដំណើរការផ្ល
ាស់ប្តូរទេ។ លោកអ្នកនឹងត្រូវរង់ចាំកម្មវិធីពាក្យបណ្តឹងដែលគ្រប់គ្រងដោយត
ុលាការដើម្បីចាប់ផ្តើមដាក់មកដូចជាពាក្យបណ្តឹងទាមទារសំណង។


(ត្រលប់ទៅខាងលើ)



ផ្នែកទី 11 – ព័ត៌មានស្តីពីពាក្យបណ្តឹងទាមទារសំណងទៅលើធនធានសម្រាប់ចិញ្ចឹមជីវិត


104. តើស្ថាប័ន GCCF នឹងទូទាត់សងទៅលើពាក្យបណ្តឹងទាមទារសំណងនៃការបាត់បង់ធនធានសម្រាប់ចិញ្ចឹមជីវិតដែរឬទេ?

បាទ/ចាស។ ស្ថាប័ន GCCF ទូទាត់សងលើពាក្យបណ្តឹងទាមទារសំណងទៅលើធនធានសម្រាប់ចិញ្ចឹមជីវិតដល់អ្នកទាមទារសំណង ដែលអាចបង្ហាញបាននូវភាពអាស្រ័យផលទៅលើប្រភពធនធានធម្មជាតិ ដែលបានទទួលរងដោយសារការធ្លាយប្រេង ដើម្បីទទួលបានអាហារ ទីជម្រក សំលៀកបំពាក់ ថ្នាំពេទ្យ ឬមធ្យោបាយចាំបាច់អប្បបរមានៅក្នុងជីវិតរស់នៅផ្សេងទៀត។ ការទាមទារនេះរួមមានអ្នកនេសាទអាជីវកម្ម ដែលមានអត្រាទទួលផលនេសាទបានសម្រាប់ប្រើប្រាស់ក្នុងការចិញ្ចឹមជីវិត ក៍ដូចជាអ្នកនេសាទសម្រាប់ចិញ្ចឹមជីវិតមួយចំនួនទៀត។

105. តើអ្នកនេសាទសម្រាប់លំហែកាយមានសិទ្ធិទាមទារសំណងនៃការបាត់បង់ធនធានសម្រាប់ចិញ្ចឹមជីវិតដែរឬទេ?

ទេ។ អ្នកទាំងនោះជាអ្នកស្ទួចត្រីក្នុងគោលបំណងកីឡា ឬជាអ្នកដាក់បណ្តឹងទាមទារសំណងនៃការបាត់បង់ការប្រើប្រាស់ធនធាន ឬការលំហែកំសាន្ត គឺគ្មានសិទ្ធិជាអ្នកទាមទារសំណងទៅលើធនធានសម្រាប់ចិញ្ចឹមជីវិតទេ។ ចិញ្ចឹមជីវិតមានអត្ថន័យថា ជាការចាំបាច់ដើម្បីគាំទ្រដល់ជីវិត។

106. តើត្រូវការឯកសារអ្វីខ្លះសម្រាប់ពាក្យបណ្តឹងទាមទារសំណងទៅលើធនធានសម្រាប់ចិញ្ចឹមជីវិត?

អ្នកទាមទារសំណងគួរតែផ្តល់រូបថត សេចក្តីបញ្ជាក់ សេចក្តីថ្លែងការណ៏របស់សាក
្សី ឬឯកសារដទៃទៀត ដែលកំណត់ពីធនធានធម្មជាតិដែលទទួលរងផលប៉ះពាល់ និងបានប្រើប្រាស់ដោយអ្នកទាមទារសំណង មុនការធ្លាយប្រេង ហើយបញ្ជាក់ថា អ្នកទាមទារសំណងបានប្រើប្រាស់ និងអាស្រ័យលើធនធាននោះ ដើម្បីចិញ្ចឹមជីវិតរបស់អ្នកទាមទារសំណង និងច្បាប់ចម្លងវិក័យប័ត្រ ឬការសេចក្តីបញ្ចាក់ពីការចំណាយផ្សេងទៀតដើ
ម្បីជំនួសអោយប្រភពធនធានធម្មជាតិដែលអាស្រ័យសម្រាប់ចិញ្ចឹមជីវិតកាលពីលើកមុន។

107. តើការបាត់បង់ធនធានសម្រាប់ចិញ្ចឹមជីវិតត្រូវបានគណនាដោយស្ថាប័ន GCCF ដូចម្តេច?

ពាក្យបណ្តឹងទាមទារសំណងទៅលើធនធានសម្រាប់ចិញ្ចឹមជីវិតត្រូវបានដាក់ដំណើរការដោយក្រុមជំនាញ ដែលធ្វើការនៅក្រៅទីតាំងការិយាល័យទទួលពាក្យបណ្តឹងមូលដ្ឋាននៅតាមរដ្ឋនីមួយៗ។ ក្រុមទាំងនេះធ្វើការលើការងារសម្ភាសន៏ និងការផ្ទៀងផ្ទាត់ ហើយយោងតាមការសិក្សាស្រាវជ្រាវទៅលើការប្រើប្រាស់ នៅពេលធ្វើការវាយតម្លៃទៅពាក្យបណ្តឹងទាមទារសំណង។ មធ្យោបាយក្នុងការវាស់វែងលើការបាត់បង់ជាទូទៅគឺយោងតាមតម្លៃលក់រាយ និង/ឬ តម្លៃលក់ដុំផលនេសាទដែលបាត់បង់មុនពេលមានការធ្លាយប្រេងជាមធ្យមក្នុងឆ្នាំ 2010។ ផលនេសាទបាត់បង់ដែលបានប្រើប្រាស់សម្រាប់ការប្រើប្រាស់ជាបុគ្គល/គ្រួសារត្រូវបានកំណត់តម្លៃទៅតាមតម្លៃលក់រាយមុនពេលមានការធ្លាយប្រេងជាមធ្យមក្នុងឆ្នាំ 2010។ ផលនេសាទបាត់បង់ដែលបានប្រើប្រាស់ក្នុងការដោះដូរទំនិញ/ការចែកចាយក្នុងសហគមន៏ត្រូវបានកំណត់តម្លៃទៅតាមតម្លៃលក់ដុំមុនពេលមានការធ្លាយប្រេងជាមធ្យមក្នុងឆ្នាំ 2010។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 12 – ព័ត៌មានស្តីពីការទាមទារសំណងរបស់បុគ្គលិកកាស៊ីណូ


108. តើបុគ្គលិកកាស៊ីណូមានសិទ្ធិទទួលបានសំណងទៅលើការខាតបង់ដោយសារការធ្លាយប្រេងដែរឬទេ?

បាទ/ចាស។ បុគ្គលិកកាស៊ីណូដែលអាចផ្តល់ឯកសារពីការខាតបង់ដ
ោយសារការធ្លាយប្រេងនឹងត្រូវបានទទួលការទូទាត់សំណងដោយស្ថាប័ន GCCF។

109. តើត្រូវការឯកសារអ្វីខ្លះដើម្បីគណនាការខាតបង់សម្រាប់បុគ្គលិកកាស៊ីណូទាំងអស់នោះ?

ស្ថាប័ន GCCF តម្រូវអោយបុគ្គលិកកាស៊ីណូផ្តល់កំណត់ត្រាហិរញ្ញវត្ថុពេលលេញដែលមានចុះនូវរាល
់ប្រាក់ខែរកបានទាំងអស់នៅឯកាស៊ីណូក្នុងឆ្នាំ 2008 2009 និង 2010។ លោកអ្នកអាចពេញចិត្តទៅនឹងតម្រូវក
ារនេះដោយផ្តល់ជូននូវឯកសារពន្ធចុងឆ្នាំ កំណត់ត្រាបញ្ជីប្រាក់ខែពេញល
េញ ចាប់ពី 1/1/2008 រហូតដល់ 12/31/2010 ឬលិខិតចុះនូវប្រាក់ចំណូលរកបានប្រច
ាំឆ្នាំ ដែលចេញដោយនយោជក ឬការពន្យល់ពីកំឡុងពេលខាតបង់នៅក្នុងកំណត់ត្រារបស់លោ
កអ្នក។ ប្រសិនបើស្ថាប័ន GCCF គ្មានឯកសារដែលផ្តល់ដោយលោកអ្នកចាំបាច់ត្រូវតែអាចធ្វើការវាយ
តម្លៃពាក្យបណ្តឹងរបស់លោកអ្នក ស្ថាប័ន GCCFនឹងផ្ញើលោកអ្នកនូវសេចក្តីជូនដំណឹងពេញលេញមួ
យដែលប្រាប់លោកអ្នកពីអ្វីដែលបានបាត់ និងបានផ្តល់ជូនក្នុងកំឡុងពេលផ្ញើឯកសារទាំងនោះ។

110. តើប្រាក់ចំណូលរកបានឆ្នាំ 2010 ត្រូវបានគ្រោងរៀបចំដូចម្តេចសម្រាប់បុគ្គលិកកាស៊ីណូ?

ស្ថាប័ន GCCF គ្រោងរៀបចំនូវប្រាក់ចំណូលរកបានឆ្នាំ 2010 ដោយគណនាប្រាក់ខែប្រចាំឆ្នាំជាមធ្យមដែលរកបាននៅឯកាស៊ីណូក្នុងឆ្នាំ 2008 និង 2009។

111. តើការខាតបង់ឆ្នាំ 2010 ត្រូវបានគណនាដូចម្តេចសម្រាប់បុគ្គលិកកាស៊ីណូ?

ស្ថាប័ន GCCF គណនាការខាតបង់ឆ្នាំ 2010 ដែលបានកើតឡើងបន្ទាប់ពីមានការធ្លាយប្រេង។ ស្ថាប័ន GCCF គណនាប្រាក់ចំណូលរកបានដែលបានគ្រោងរៀបចំនោះដោយការគិតជាមធ្យមនូវប្រាក់ចំណូលរកបានប្រចាំឆ្នាំ 2008 និង 2009 របស់លោកអ្នក ហើយបន្ទាប់មកគុណអត្រាមធ្យមនោះជាមួយនឹង 66.67% រួចចែកនឹងប្រាំបីខែនៃប្រាក់ចំណូលរកបានបន្ទាប់ពីការធ្លាយប្រេង (ឧសភា–ធ្នូ) ចាប់ពីខែឧសភា រហូតដល់ខែធ្នូ ឆ្នាំ 2010។ បន្ទាប់មក ស្ថាប័ន GCCF ដកយកប្រាក់ចំណូលរកបានពិតប្រាកដពីខែឧសភា រហូតដល់ ខែធ្នូ ឆ្នាំ 2010 ពីចំនួនប្រាក់ដែលបានគ្រោងរៀបចំនេះដើម្បីកំណត់ពីការខាតបង់សរុបនៅឆ្នាំ 2010 របស់លោកអ្នក។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 13 – ទំនាក់ទំនងរវាងស្ថាប័ន GCCF និងករណីបណ្តឹងនៅតាមបណ្តាខណ្ឌ (“MDL”)


112. ខ្ញុំបានផ្ញើទម្រង់ខ្លីមួយស្ថិតនៅក្នុងករណីបណ្តឹង MDL 2179 ទៅតុលាការខណ្ឌនៃសហរដ្ខអាមេរិកសម្រាប់ខណ្ឌនៅប៉ែកខាងកើតនៃរដ្ឋ Louisiana។ តើការផ្ញើទម្រង់ខ្លីនេះមានន័យថា ខ្ញុំមិនអាចដាក់អោយដំណើរការនូវការទាមទារសំណងរបស់ខ្ញុំនៅឯស្ថាប័ន GCCF មែនឬទេ?

លោកអ្នកអាចស្វែងរកការទាមទារសំណងរបស់ខ្លួននៅឯស្ថាប័ន GCCF ថ្វីបើលោកអ្នកបានផ្ញើទម្រង់ខ្លីនៅក្នុងដំណើរការករណីបណ្តឹង MDL ក៍ដោយ។

113. ប្រសិនបើខ្ញុំយល់ព្រមទទួលយកការទាមទារសំណងចុងក្រោយ ឬការទូទាត់ឆាប់រហ័សពីស្ថាប័ន GCCF និងចុះហត្ថលេខានៅលើទម្រង់ឈប់ទាមទារសំណង តើនឹងមានឥទ្ធិពលដល់ការទាមទារសំណងរបស់ខ្ញុំនៅក្នុងដំណើរការករណីបណ្តឹង MDL ចំពោះក្រុមហ៊ុនប្រេងប៊ីភី BP និងចុងចោទផ្សេងទៀតដែរឬទេ?

បាទ/ចាស។ ប្រសិនបើលោកអ្នកយល់ព្រមទទួលយកសំណូមពរនៃការទាមទារសំណងចុងក្រោយ ឬការទូទាត់ឆាប់រហ័ស និងចុះហត្ថលេខានៅលើទម្រង់ឈប់ទាមទារសំណង នោះលោកអ្នកនឹងឈប់ទាមទារសំណង និងឈប់ប្តឹងតវ៉ានូវរាល់ការទាមទារសំណងណាមួយរបស់ខ្លួនទៅក្រុមហ៊ុនប្រេងប៊ីភី BP នាពេលអនាគត ហើយរាល់ដៃគូសក្តានុពលទទួលបន្ទុកពាក់ព័ន្ធទៅនឹងការធ្លាយប្រេង ឬសិទ្ធិផ្ញើពាក្យបណ្តឹងទាមទារការទូទាត់សំណងណាមួយទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិ ការិយាល័យឆ្មាំសមុទ្រដែលទទួលបន្ទុកក្នុងការវាយតំលៃ និងអនុម័តទៅលើពាក្យបណ្តឹងទាមទារសំណងតាមរយះក្រមច្បាប់នៃភាពកង្វក់ ឬនៅតុលាការ។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 14 – បណ្តឹងឧទ្ធរណ៏ពីការសម្រេចចិត្តទៅលើបណ្តឹងទាមទារសំណងចុងក្រោយ


114. តើខ្ញុំនៅតែអាចដាក់បណ្តឹងឧទ្ធរណ៏បានដែរឬទេ?

ទេ នៅថ្ងៃទី8 ខែមីនា ឆ្នាំ2012 ដំណើរឧទ្ធរណ៏នៃស្ថាប័ន GCCF ត្រូវបានបញ្ចប់។ វានឹងមិន​មាន​សិទ្ធិសម្រាប់បណ្តឹងឧទ្ទរណ៍​នៅក្នុង​ដំណើរការ​នៃ​ការ​ផ្លាស់ប្តូរឡើយ។

115. ខ្ញុំមានបណ្តឹងឧទ្ធរណ៏ដែលកំពុងរង់ចាំ។ តើមានអ្វីកើតឡើង?

ស្ថាប័ន GCCF នឹងនៅតែដាក់ដំណើរការបណ្តឹងឧទ្ធរណ៏ដែលរង់ចាំនៅថ្ងៃទី8 ខែមីនា ឆ្នាំ2012។ បណ្តឹងឧទ្ទរណ៍សម្រាប់ការពន្យាទាំងនោះនឹងត្រូវបំពេញក្រោមដំណើរការនៃការប្តឹងឧទ្ធរណ៍ GCCF។

116. តើខ្ញុំអាចស្នើសុំពិនិត្យឡើងវិញនូវពាក្យបណ្តឹងទាមទារសំណងចុងក្រោយរបស់ដែរឬទេ?

ទេ ដីការតុលាការចេញថ្ងៃទី8 ខែមីនា ឆ្នាំ2012 បញ្ជាក់ជាក់លាក់ថាគ្មានការពិនិត្យឡើងវិញទៅលើការផ្តល់ជូនការទូទាត់សំណងក្នុងកំឡុងពេលផ្លាស់ប្តូរទេ។ ទោះជាយ៉ាងណាក៍ដោយ ប្រសិនបើលោកអ្នកស្នើសុំការពិនិត្យឡើងវិញមុនថ្ងៃទី8 ខែមីនា ឆ្នាំ2012 ដែលដីការតុលាការត្រូវបានចូលជាធរមាន នោះយើងនឹងដាក់ដំណើរការដែលពិនិត្យសំណើរសុំឡើងវិញ។

117. នរណាជាអ្នកសម្រេចទៅលើបណ្តឹងឧទ្ធរណ៏?

រាល់បណ្តឹងឧទ្ធរណ៏នឹងត្រូវបានសម្រេចដោយមនុស្សចំនួនបីនាក់ គណ:កម្មការសាលក្រមរដ្ឋប្បវេណី។

118. តើពាក្យបណ្តឹងទាមទារសំណងរបស់ខ្ញុំនឹងត្រូវបានបិទផ្សាយដែរឬទេ ប្រសិនបើខ្ញុំធ្វើការប្តឹងឧទ្ធរណ៏?

បាទ/ចាស។ ប្រសិនបើលោកអ្នកសម្រេចប្តឹងឧទ្ធរណ៏ទៅលើពាក្យបណ្តឹងទាមទារសំ
ណងរបស់លោកអ្នក លោកអ្នកនឹងតម្រូវអោយយល់ព្រមក្នុងការបិទផ្សាយពាក្យបណ្តឹងទាមទារសំណង
របស់លោកអ្នកចំពោះក្រុមហ៊ុនប្រេងប៊ីភី BPផង និងផ្ទាំងនៃសាលក្រមរដ្ឋប្បវេណីអ្នកជំងឺ។ សម្រាប់
ពាក្យបណ្តឹងទាមទារសំណងដែលត្រូវបានអំពាវនាវដោយក្រុមប្រេងប៊ីភី BP អ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងនឹ
ងបង្ហាញតែព័ត៌មានទាំងនេះពីការដាក់ពាក្យបណ្តឹងទាមទារសំណង នៅពេលវាមានការចាំបាច់សម្រាប់ក្រ
ុមហ៊ុនប្រេងប៊ីភី BP ក្នុងការវាយតម្លៃការសម្រេច ហើយការសម្រេចដោយគណ:កម្មការសាលក្រមរដ្ឋប្បវេណី។

119. នរណាជាអ្នកជ្រើសរើសគណ:កម្មការអព្យាក្រិតនៃក្រុមចៅក្រមបណ្តឹងឧទ្ធរណ៏?

អ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងបានតែងតាំងល
ោក Jack M. Weiss នៃរដ្ឋ Louisiana ជាអាជ្ញាធរចាត់តាំងដើម្បីជ្រើសរើសអង្គចៅក្រមបណ្តឹងឧទ្ធរណ៏ ដែលជាអ្នកនឹងកាត់ក្តីនៃបណ្តឹងឧទ្ធរណ៏ដែលបានកំណត់តាមរយះការសម្រេ
ចទៅលើពាក្យបណ្តឹងទាមទារសំណងដែលធ្វើឡើងដោយស្ថាប័ន GCCF។ លោក Weiss បានបម្រើក
ារងារជាឧត្តមមន្រ្តីនៅឯមជ្ឈមណ្ឌលច្បាប់នៃសាកលវិទ្យាល័
យ Paul M. Hebert រដ្ឋ Louisiana នៅក្នុងតំបន់ Baton Rouge តាំងពីឆ្នាំ 2007។

120. លោក Weiss បានជ្រើសតាំងនរណាធ្វើជាអង្គចៅក្រមបណ្តឹងឧទ្ធរណ៏របស់ស្ថាប័ន GCCF?

លោក Weiss បានជ្រើសតាំង អង្គចៅក្រមបណ្តឹងឧទ្ធរណ៏របស់ស្ថាប័ន GCCF សម្រាប់រដ្ឋនីមួយៗក្នុងចំណោមរដ្ឋទាំងបួន (Alabama Florida Louisiana និង Mississippi) ដោយយោងទៅតាមចំនួនពាក្យបណ្តឹងទាមទារសំណងភាគច្រើន ដែលបានដាក់មក ហើយបានលើកឡើងនូវតម្លៃ និងការខូចខាតកើតឡើងដោយសារតែការធ្លាយប្រេង។ អង្គចៅក្រមបណ្តឹងឧទ្ធរណ៏របស់ស្ថាប័ន GCCF នីមួយៗដែលបានជ្រើសតាំងគឺជាសមាជិកប្លែកៗពីគ្នាមកពីសហគមន៏ច្បាប់ ហើយក៏ជាអ្នកដែលមានលំនៅដ្ឋានក្នុងរដ្ឋទាំងនោះដែរ ដែលអស់លោក លោកស្រីទាំងនោះត្រូវបានតែងតាំង ឬមានអាជីពការងារសមល្មម ជាសាស្រ្តាចារ្យបណ្ឌិតសភា ឬជាអ្នកភ្ជាប់សាច់ភ្ជាប់ឈាមទៅនឹងរដ្ឋទាំងនោះ។

121. តើខ្ញុំអាចផ្ញើពាក្យបណ្តឹងទាមទារសំណងរបស់ខ្ញុំទៅស្ថាប័នឆ្មាំឆ្នេរសមុទ្រ ឬដាក់ប្តឹងរឿងក្តីនេះទៅតុលារបានដែរឬទេ ក្នុងខណ:ពេលខ្ញុំកំពុងរង់ចាំការសម្រេចទៅលើបណ្តឹងឧទ្ធរណ៏របស់ខ្ញុំ?

ទេ លុះត្រាតែបណ្តឹងឧទ្ធរណ៏បានចាប់ផ្តើម លោកអ្នកមិនអាចផ្ញើពាក្យបណ្តឹងទាមទារសំណងរបស់ខ្ញុំទៅស្ថាប័នឆ្មាំឆ្នេរសមុទ្រ ឬដាក់ប្តឹងរឿងក្តីនេះទៅតុលារ រហូតដល់បណ្តឹងឧទ្ធរណ៏ត្រូវបានសម្រេច ឬក៍បានជ្រើសមកពិនិត្យ។

122. តើខ្ញុំនឹងត្រួវបានផ្តល់ដំនឹងពីការសម្រេចចិត្តទៅលើបណ្តឹងឧទ្ធរណ៏ដែរឬទេ?

បាទ លោកអ្នកនឹងទទួលបានការសម្រេចចិត្តទៅលើបណ្តឹងទាម
ទារសំណងចុងក្រោយដែលប្តឹងឧទ្ធរណ៏តាមក្រោយ។ ការសម្រេចចិត្តទៅលើបណ្តឹងទាមទារសំណងចុងក្
រោយដែលប្តឹងឧទ្ធរណ៏តាមក្រោយនេះនឹងមានសុពលភាពក្នុងរយះពេល 90 ថ្ងៃ ក្នុងកំឡុងពេលដែលលោកអ្នកអាចទទួលយកការសម្រេចចិត្ត ចុះហត្ថលេខាលើ
ទម្រង់ឈប់ទាមទារសំណង និងកិច្ចព្រមព្រៀងមិនប្តឹងតវ៉ា និងទទួលយកការទូទាត់ប្រាក់សំណ
ងពីស្ថាប័ន GCCF ដែលបានអនុម័តដោយគណ:កម្មការចៅក្រមទាំងបីរូប។ ប្រសិនបើលោកអ្នកមិនយល់ព
្រមជាមួយនឹងសេចក្តីសម្រេចរបស់ស្ថាប័ន GCCF ស្តីពីបណ្តឹងទាមទាររបស់លោកអ្នក លោកអ្នកមានសិទ្ធិដាក់ពាក្យប្តឹងទៅមជ្ឈមណ្ឌលមូលនិធិសម្រាប់ការបំពុលជាតិ (“NPFC")ការិយាល័យត្រួតពិនិត្យតំបន់ឈូងសមុទ្រដែលទទួលខុសត្រូវសម្រាប់
ការវាយតំលៃនិងការអនុម័តបណ្តឹងទាមទារ OPA ឬជម្រើសណាមួយអ្នកអាចប្រើប្រាស់សិទ្ធិផ្នែកផ្លូវច្បាប់ដែលអ្នកមាន។ ព័ត៌មានទូទៅពីបែបបទក្នុងការដាក់ពាក្យបណ្តឹងទាមទារសំណងជាមួយនឹង NPFC អាចនឹងទទួលបានពីNational Pollution Funds Center, NPFC MS 7100, U.S. Coast Guard, 4200 Wilson Blvd., Suite 1000, Arlington, VA 20598-7100, (800) 280-7118, ឬពីវែបសាយរបស់ NPFC www.uscg.mil/npfc/claims

123. តើនេះគឺជាការសម្រេចទៅលើបណ្តឹងឧទ្ធរណ៏ចុងក្រោយដែឬទេ?

ការសម្រេចណាមួយរបស់គណ:កម្មការសាលក្រមរដ្ឋប្បវេណីនឹងត្រូវបានគិតទុកថាជាចុងក្រោយចំពោះក្រុមហ៊ុនប៊ីភី BP ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយនឹងការសម្រេចរបស់គណ:កម្មការអង្គចៅក្រមបណ្តឹងឧទ្ធរណ៏ លោកអ្នកអាចច្រានចោលសេចក្តីសម្រេចរបស់ស្ថាប័ន GCCF ហើយផ្ញើពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកទៅ NPFC ឬលោកអ្នកអាចដាក់ពាក្យបណ្តឹងទាមទារសំណងទៅតុលាការ។

(ត្រលប់ទៅខាងលើ)



ផ្នែកទី 15 – ប័ណ្ណអ្នកទាមទារសំណងដែលមានសិទ្ធិស្របច្បាប់


124. លោកអ្នកមានសិទ្ធិទទួលបានការការប្រព្រឹត្តដោយភាពស្មើគ្នា។

លោកអ្នកមានសិទ្ធិទទួលបានការប្រព្រឹត្តប្រកបដោយការគោរព សេចក្តីថ្លៃថ្នូរ ត្រឹមត្រួវ ដោយគ្មានប្រកាន់ជាតិសាសន៏ ពណ៌សំបុរ ទំនាក់ទំនងផ្លូវភេទ សញ្ជាតិ សាសនា យ៉េនឌ័រ ឬពិការភាព។

125. លោកអ្នកមានសិទ្ធិទទួលបានភាពស្មើគ្នាក្នុងការចូលទៅក្នុងដំណើរការនៃពាក្យបណ្តឹងទាមទារសំណង។

ប្រសិនបើលោកអ្នកជាអ្នកពិការ ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ ("GCCF") នឹងរៀបចំទីកន្លែងស្នាក់នៅសមស្របមួយសម្រាប់លោកអ្នកដើម្បីទទួលបាននូវសេវាកម្មរបស់ស្ថាប័ន GCCF។

ប្រសិនបើលោកអ្នកមានការលំបាកក្នុងការទំនាក់ទំនងជាភាសាអង់គ្លេស ស្ថាប័ន GCCF នឹងផ្តល់សេវាកម្មបកប្រែជូនទៅលោកអ្នកសម្រាប់ការទំនាក់ទំនងអំពីដំណើការនៃពាក្យបណ្តឹងជាមួយនឹងស្ថាប័ន GCCF។

ប្រសិនបើលោកអ្នកមានការលំបាកក្នុងការអាន ឬសរសេរ ស្ថាប័ន GCCF នឹងពន្យល់នូវរាល់ឯកសារទាំងអស់ និងទម្រង់ដែលមាននៅក្នុងមធ្យោបាយគំរូ និងច្បាស់លាស់ ហើយជួយបំពេញទម្រង់ពាក្យបណ្តឹងជូនលោកអ្នកទៀតផង។

126. លោកអ្នកមានសិទ្ធិធ្វើការជាឯកជន។

លោកអ្នកដែលបានផ្ញើព័ត៌មានបុគ្គលនឹងត្រូវបានរក្សាសុវត្ថិភាពជូនដោយស្ថាប័ន GCCF ហើយនឹងត្រូវបានប្រើប្រាស់ និងផ្សាយចេញមកក្រៅក្នុងគោលបំណងស្របច្បាប់ដោយមានការផ្សាភ្ជាប់ជាមួយការគ្រប់គ្រងពីស្ថាប័ន GCCF ផង។

127. លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក។

លោកអ្នកអាចជួបជាមួយសមាជិកបុគ្គលិករបស់ស្ថាប័ន GCCF ដើម្បីសាកសួរជាសំណួរ ដែលលោកអ្នកចង់សួរអំពីដំណើរការរបស់ពាក្យបណ្តឹងទាមទារសំណង។ លុះត្រាតែ លោកអ្នកបានដាក់ពាក្តបណ្តឹងទាមទារសំណងទៅស្ថាប័ន GCCF លោកអ្នកមានសិទ្ធិក្នុងការពិនិត្យមើលស្ថាបភាពនៃពាក្យបណ្តឹងនោះតាមរយះការហៅទូរស័ព្ទមកលេខឥតគិតថ្លៃ (1-800-916-4893 (សម្រាប់អ្នកមានបញ្ហាខាងសោត្តវិញ្ញាណ 1-866-682-1758)) ការមកទស្សនាគេហទំព័រអ៊ីនធើណែតរបស់ស្ថាប័ន GCCF www.GulfCoastClaimsFacility.com ឬមកទស្សនាទីតាំងទទួលពាក្យបណ្តឹងរបស់ស្ថាប័ន GCCF ដោយផ្ទាល់។ (បញ្ជីទីតាំងការិយាល័យទទួលពាក្យបណ្តឹងអាចទទួលយកបានតាមរយះការហៅទូរស័ព្ទ ឬតាមប្រព័ន្ធអ៊ីនធើណែត។)

128. លោកអ្នកមានសិទ្ធិទទួលបានការត្រួតពិនិត្យដ៏ត្រឹមត្រួវ និងបញ្ចប់ពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក។

អ្នកវាយតម្លៃពាក្យបណ្តឹងនៃស្ថាប័ន GCCF នឹងគិតពិចារណានូវរាល់ភស្តុតាងផ្ញើរមកសមស្រប ដែលលោកអ្នកបានផ្តល់ជូនដើម្បីសអោយឃើញទៅលើការបាត់បង់របស់លោកអ្នក។

129. លោកអ្នកមានសិទ្ធិធ្វើការសម្រេចទៅលើពាក្យបណ្តឹងអោយសមទៅតាមពេលវេលា។

ស្ថាប័ន GCCF នឹងចេញសេចក្តីសម្រេចមួយអោយសមទៅតាមពេលវេលាចំពោះពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក។ ប្រសិនបើស្ថាប័ន GCCF ត្រូវការព័ត៌មានបន្ថែមដើម្បីសម្រេចទៅលើពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក ស្ថាប័ន GCCF នឹងផ្តល់ដំណឹងទៅលោកអ្នកបានទាន់ទៅតាមពេលវេលាកំណត់មួយនៃការស្នើសុំនូវព័ត៌មានបន្ថែមនោះ។

130. លោកអ្នកមានសិទ្ធិទទួលបានការទូទាត់ស្របទៅតាមពេលវេលាកំណត់។

ប្រសិនបើលោកអ្នកមានលក្ខណ:គ្រប់គ្រាន់ទទួលបានការទូទាត់ លោកអ្នកនឹងត្រូវបានចំណាយនូវការទូទាត់នោះភ្លាមៗដែរ។

131. លោកអ្នកមានសិទ្ធិទទួលបាននូវការប្រព្រឹត្តប្រកបដោយសីលធម៌។

រាល់តំណាងទាំងអស់នៃស្ថាប័ន GCCF នឹងសំដែងនូវអកប្បកិរិយាប្រកបដោយសីលធម៌ និងមានយុត្តិធម៌ល្អ។

132. លោកអ្នកមានសិទ្ធត្រូវបានតំណាងដោយគណ:មេធាវីពីជម្រើសរបស់លោកអ្នក ហើយពិគ្រោះជាមួយគណ:មេធាវីនោះមុន

លោកអ្នកមានសិទ្ធត្រូវបានតំណាងដោយគណ:មេធាវីពីជម្រើសរបស់លោកអ្នក ហើយពិគ្រោះជាមួយគណ:មេធាវីនោះមុននឹងទទួលយកការដោះស្រាយទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។

(ត្រលប់ទៅខាងលើ)