ព័ត៌មានទាក់ទងនឹងជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ

ប្រសិនបើលោកអ្នកចង់ពិគ្រោះជាមួយគណ:មេធាវី ហើយលោកអ្នកមិនអាចធ្វើវាបាន - ជំនួយផ្នែកច្បាប់ឥតគិតថ្លៃសម្រាប់ដំណើរការពាក្យបណ្តឹងចុងក្រោយ ឬបណ្តោះអាសន្ននៃស្ថាប័ន GCCF តាមរយះបណ្តាញអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិលដែលគ្មានផលចំណេញនៅក្នុងរដ្ឋ Alabama Florida Louisiana Mississippi និង Texas។ កម្មវិធីសេវាកម្មផ្នែកច្បាប់ឥតគិតថ្លៃដែលកំពុងគ្រប់គ្រងដោយមជ្ឈមណ្ឌលយុត្តធម៌ Mississippi គឺត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនប្រេងប៊ីភី មូលនិធិសម្រាប់កម្មវិធីនេះបានមកពីក្រុមប្រេងប៊ីភី BP។ ទោះជាយ៉ាងណាក៍ដោយ មជ្ឈមណ្ឌលយុត្តធម៌ Mississippi និងអង្គការសេវាកម្មផ្នែកច្បាប់ស៊ីវិល
មិនមានប្រាក់ចំណេញផ្សេងទៀតដែលកំពុងផ្តល់ជំនួយ
សេវាកម្មឥតគិតថ្លៃគ្មានទំនាក់ទំនងណាផ្សេងទៀតជាមួយនឹងក្រុមហ៊ុនប្រេងប៊ីភី BP ស្ថាប័ន GCCF។ មូលនិធិគ្មានឥទ្ធិពលទៅលើដំបូន្មានដែលមេធាវីនៅតាមអង
្គការសេវកម្មផ្នែកច្បាប់ណាមួយបានផ្តល់ជូនទៅអ្នកទាមទារសំណងទេ។ ទាំងស្ថាប័ន GCCF និងក្រុមហ៊ុនប្រេងប៊ីភី BP នឹងមិនជ្រៀតជ្រៀកទៅលើការសម្រេចចិត្តរបស់គណ:មេធាវីដែលផ្តល់សេវាកម្មផ្នែកច្បាប់ណាមួយជាលក្ខណ:អាជីព និងឯករាជ្យ។ កម្មវិធីជំនួយការផ្នែកច្បាប់ឥតគិតថ្លៃនឹងមិនផ្តល់ជូនជាជំនួយចំពោះវិវាទ ឬបណ្តឹងដែលបានប្តឹងទៅមជ្ឈមណ្ឌលមូលនិធិនៃភាពកង្វក់ជាតិនៃស្ថាប័នឆ្នាំសមុទ្រ។

ប្រសិនបើលោកអ្នកចង់ស្នើសុំជំនួយផ្នែកច្បាប់ឥតគិតថ្លៃ លោកអ្នកគួរតែទាក់ទងមកស្ថាប័នសេវាកម្មផ្នែកច្បាប់នៅក្នុងរដ្ឋរបស់លោកអ្នក។

ព័ត៌មានទំនាក់ទំនងសម្រាប់រដ្ឋនីមួយៗគឺ:

Alabama      866-456-4995, សារព័ត៌មានទី 6
សេវាកម្មដែលផ្តល់ជូនដោយ សេវាកម្មផ្នែកនៃរដ្ឋ Alabama

Florida      855-299-1337
សេវាកម្មដែលផ្តល់ជូនដោយ សេវាកម្មផ្នែកនៃរដ្ឋ North Florida និង មជ្ឈមណ្ឌលរដ្ឋ Florida នៃតុលាការយុត្តិធម៌

Louisiana    504-355-0970 ប្រសិនបើកលោកអ្នក លោកអ្នកនៅឯ Orleans ឬ Jefferson Parish។ នៅក្រៅពីតំបន់ទាំងនោះ សូមទូរស័ព្ទមកលេខ 800-310-7029។ ឬ ផ្ញើអ៊ីមែលឈ្មោះរបស់លោកអ្នក លេខទូរស័ព្ទ និងការពណ៌នាសង្ខេបនៃការស្នើសុំជំនួយ ដែលលោកអ្នកកំពុងស្វែងរក: oil.spill.info@laciviljustice.org
សេវាកម្មបានផ្តល់ជូនដោយ មជ្ឈមណ្ឌលយុត្តធម៌ស៊ីវិល Louisiana វិទ្យាស្ថានតុលាការ Louisiana ស្ថាប័នឆ្មាំតំបន់ឈូងសមុទ្រចល័ត គម្រោងសេវាកម្ម ឥតគិតថ្លៃ New Orleans និងសេវាកម្មផ្នែកច្បាប់ Louisiana ភាគខាងត្បូង

Mississippi      888-725-5423
សេវាកម្មបានផ្តល់ជូនដោយ មជ្ឈមណ្ឌលយុត្តធម៌ Mississippi , មជ្ឈមណ្ឌលសេវាកម្មផ្នែកច្បាប់ Mississippi និង គម្រោងមេធាវីស្ម័គចិត្ត Mississippi

Texas      800-733-8394
សេវាកម្មបានផ្តល់ជូនដោយ ជំនួយផ្នែកច្បាប់សំខាន់តែមួយគត់


លោកអ្នកអាចស្នើសុំជំនួយផ្នែកច្បាប់ឥតគិតថ្លៃដោយផ្ញើអ៊ីមែលទៅអាសយដ្ឋានLegalAssistance@GCCF-Claims.comឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1-800-916-4893 និងសាកសួរទៅក្រុមផ្តល់សេវាកម្មផ្នែកច្បាប់ដោយឥតគិតថ្លៃ។

ជាមជ្ឈមណ្ឌលយុត្តធម៌ Mississippi គឺជាស្ថាប័នមិនមានប្រាក់ចំណេញ មានភាពម៉ឺងម៉ាត់ខាងផ្នែកច្បាប់សាធារណ:ដែលប្តេជ្ញាធ្វើអោយចម្រើនទៅមុខនូវយុត្តិធម៌ខាងសេដ្ឋកិច្ច និងជាតិសាសន៏។ បានគាំទ្រ និងជ្រើសរើសបុគ្គលិកដោយគណ:មេធាវី អ្នកស្ម័គ្រចិត្ត និងអ្នកដឹកនាំសហគមន៏ មជ្ឈមណ្ឌលអភិវឌ្ឍន៏ និងស្វែងរកយុទ្ធសាស្រ្តដើម្បីប្រឆាំងទៅនឹងការរើសអើង និងភាពក្រីក្រនៅទូទាំងរដ្ឋ។ ដើម្បីផ្តល់ជំនួយក្នុងការដាក់ពាក្យបណ្តឹង មជ្ឈមណ្ឌលចុះកិច្ចសន្យាជាមួយអង្គការសេវាកម្មផ្នែកច្បាប់មិនមានប្រាក់ចំ
ណេញចំនួនដប់មួយផ្សេងទៀតនៅក្នុងរដ្ឋចំនួនប្រាំនៅតាមតំបន់ឈូងសមុទ្រ។

លោកអ្នកមានសិទ្ធិទទួលពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោកអ្នក មុននឹងទទួលយកការទូទាត់ដោះស្រាយសំណងពីស្ថាប័ន GCCF ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់។