សំនួរដែលតែងតែសួរជាញឹកញាប់ស្តីពីការដាក់បំពេញកិច្ចព្រមព
្រៀងដោះស្រាយសំណង

  1. តើកិច្ចព្រមព្រៀងដោះស្រាយសំណងដែលត្រូវបានប្តឹងនៅក្នុងរឿងក្តីនៃតំបន់ទឹកជ្រៅ Deepwater Horizon មានន័យដូចម្តេច?
  2. តើសកម្មភាពកម្រិតដោះស្រាយសំណង និង “កម្រិតដោះស្រាយ” គឺជាអ្វី?
  3. ហេតុអ្វីបានជាមានការដោះស្រាយ?
  4. តើអ្នកណាជាអ្នកតំណាងអោយភាគីទាំងនោះ?
  5. តើការអនុម័តបឋមមានន័យដូចម្តេច?
  6. តើតុលាការនឹងចំណាយរយះពេលប៉ុន្មានដើម្បីធ្វើការអនុម័តជាបឋមទៅលើកិច្ចព្រមព្រៀងដ
    ោះស្រាយសំណង?
  7. ប្រសិនបើការអនុម័តបឋមត្រូវបានផ្តល់ជូន តើជំហានបន្ទាប់មកទៀតគឺជាអ្វី?
  8. តើកម្មវិធីដោះស្រាយសំណងរំពឹងទុកថាត្រូវបានបើកដំណើរការនៅពេលណា?
  9. តើលោក Kenneth Feinberg ទទួលបន្ទុកដោះស្រាយដំណើរការពាក្យបណ្តឹងដែរឬទេ?
  10. តើអ្នកណាគឺជាអ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណង?
  11. ខ្ញុំបានទទួលការផ្តល់ជូនការទូទាត់សំណងពីស្ថាប័ន GCCF ឬដំណើរការផ្លាស់ប្តូរ និងបានទទួលការទូទាត់សំណងចំនួន 60%។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?
  12. ខ្ញុំបានទទួលការផ្តល់ជូនការទូទាត់សំណងចំនួន 60% ប៉ុន្តែមិនទាន់បានទទួលការទួទាត់សំណងចំនួន 60% នោះនៅឡើយទេ។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?
  13. ខ្ញុំបានផ្ញើពាក្យបណ្តឹងទាមទារសំណងមកស្ថាប័ន GCCF ឬមកដំណើរការផ្លាស់ប្តូរ ហើយមិនទាន់ទទួលបានការផ្តល់ជូនការទូទាត់ណាមួយនៅឡើយទេ។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?
  14. តើខ្ញុំអាចនៅតែដាក់ពាក្យបណ្តឹងទាមទារការទូទាត់ឆាប់រហ័សបានដែរឬទេ?
  15. តើការទូទាត់សំណងបណ្តោះអាសន្ននៅតែមានដំណើរដែរឬទេ?





1. តើកិច្ចព្រមព្រៀងដោះស្រាយសំណងដែលត្រូវបានប្តឹងនៅក្នុងរឿងក្តីនៃតំបន់ទឹកជ្រៅ Deepwater Horizon មានន័យដូចម្តេច?

ក្រុមហ៊ុនប្រេងប៊ីភី BP និងដើមបណ្តឹងបានដោះស្រាយការត្អួញត្អែរពីកម្រិតខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ច (“ការត្អូញត្អែរពីកម្រិតខូចខាត”) ដែលត្រូវបានដាក់ប្តឹងមកតុលាការប្រចាំស្រុកភាគខាងកើតរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក។ ការត្អូញត្អែរពីកម្រិតខូចខាត បានថ្លែងពីលក្ខន្តិក:សហព័ន្ធ និងពាក្យបណ្តឹងពាក់ព័ន្ធខាងសមុទ្រ ដែលរួមមានការរំលោភច្បាប់កង្វក់ជាតិដោយសារប្រេង ដែលធ្វើឡើងប្រឆាំងទៅនឹងក្រុមហ៊ុនប្រេងប៊ីភី BP ដែលកើតឡើងពីព្រឹត្តិការណ៏ សកម្មភាព គ្មានសកម្មភាព និងការបំភ្លេចចោលនាំមុខ និងរួមបញ្ចូលការផ្ទុះចេញពីអណ្តូង Macondo និងការផ្ទុះ និងភ្លើងឆេះនៅលើមាត់អណ្តូងក្នុងតំបន់ទឹកជ្រៅ Deepwater Horizon នាថ្ងៃទី 20 ខែមេសា ឆ្នាំ2010 ការលិចចុះនៅតំបន់ទឹកជ្រៅ Deepwater Horizon នាថ្ងៃទី22 ខែមេសា ឆ្នាំ2010 ការហៀប្រេងចេញ ធាតុអ៊ីដ្រូកាបោនផ្សេងទៀត និងសារធាតុផ្សេងៗពីអណ្តូង Macondo ពីតំបន់ទឹកជ្រៅ Deepwater Horizon និង ការខំប្រឹងប្រែងប្រមូលយកប្រេងពីអណ្តូងប្រេង Macondo សកម្មភាពឆ្លើយតប ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ និងការថ្លែងការណ៏ជាសាធារណ:របស់ក្រុមហ៊ុនប្រេងប៊ីភី BP (ហៅថា “ឧបទ្ទវហេតុតំបន់ទឹកជ្រៅ Deepwater Horizon”)។ អទិភាពសម្រាប់ការដាក់បណ្តឹងពីការត្អូញត្អែរនៃកម្រិតខូចខាត ពាក្យបណ្តឹងដូចគ្នានេះត្រូវបានទទួលបន្ទុកដោយតុលាការក្នុង
ករណីពាក់ព័ន្ធទៅនឹងការធ្លាយប្រេងនៅក្នុងអណ្តូងប្រេងនៃតំបន់ទឹកជ្រៅ “Deepwater Horizon” ក្នុងឈូងសមុទ្រ Mexico នាថ្ងៃទី 20 ខែមេសា ឆ្នាំ2010 (MDL No. 2179) ហើយក៍បានដាក់ប្តឹងមកតុលាការប្រចាំស្រុកភាគខាងកើតរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក។

សម្រាប់ការត្អូញត្អែរពីកម្រិតខូចខាត ដើមបណ្តឹងស្វែងរកការបញ្ជាក់ពី “កម្រិតដោះស្រាយ” របស់ដើមបណ្តឹង ដែលប្តឹងទាមទារសំណងទៅលើការខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចដែលបានទទួលរងដោយសារឧប្បទ្ទវហេតុធ្លាយប្រេងនៅតំបន់ទឹកជ្រៅ Deepwater Horizon។ ក្នុងករណីនេះ កម្រិតដោះស្រាយត្រូវបានហៅថា “កម្រិតសេដ្ឋកិច្ច” ដែលត្រូវបានបង្កើតឡើងជា “សមាជិកកម្រិតសេដ្ឋកិច្ច”។ ដើមបណ្តឹងដែលបានចាត់តាំងគឺជាអ្នកតំណាងអោយសមាជិកកម្រិតសេដ្ឋកិច្ច។

នៅក្នុងកិច្ចព្រមព្រៀងដោះស្រាយការខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ច (“កិច្ចព្រមព្រៀងដោះស្រាយសំណង”) ដើមបណ្តឹងដែលបានចាត់តាំង និងក្រុមប្រឹក្សារបស់ពួកគេបានសម្រេចចិត្តថា វាគឺជាការចាប់អារម្មណ៏បំផុតសម្រាប់សមាជិកកម្រិតសេដ្ឋកិច្ចដែលពួកគេតំណាងអោយនោះដើម្បីសម្រុះសម្រួល និងដោះស្រាយពាក្យបណ្តឹងណាមួយដែលប្រឆាំងទៅនឹងក្រុមហ៊ុនប្រេងប៊ីភី BP។ ក្រុមហ៊ុនប្រេងប៊ីភី BP ក៍បានសម្រេចថាការដោះស្រាយមានភាពសមស្រប ការពិចារណាលើសំណងទូទាត់ ហានិភ័យ និងបន្ទុកក្នុងរឿងក្តីវិវាទស្មុគស្មាញ។ ភាគីទាំងសងខាងជឿថាមានការដោះស្រាយសំណងប្រកបដោយយុត្តិធម៌ សមហេតុសមផល និងមានការដោះស្រាយពាក្យបណ្តឹងក្នុងករណីនេះអោយបានគ្រប់គ្រាន់។

ភាគីនានាបានដាក់ពាក្យបណ្តឹងទៅតាមសំណូមពររបស់តុលាការ ដែលបានស្នើសុំតុលាការដើម្បីអនុម័តជាបឋមលើកិច្ចព្រមព្រៀងដោះស្រាយសំណង។ លោកអ្នកអាចទទួលបានច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដោះស្រាយសំណងដោយចុចនៅទីនេះ។ ប្រសិនបើតុលាការអនុម័តជាបឋមទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណង “កម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការ” ឬ “កម្មវិធីដោះស្រាយសំណង” នឹងត្រួវបានបង្កើតឡើងដើម្បីទទួលយក វាយតម្លៃ ហើយកន្លែងដែលសមស្រប និងទូទាត់សំណងត្រូវបានទូទាត់ដោយសមាជិកកម្រិតសេដ្ឋកិច្ច។ ដើម្បីវាយតម្លៃពាក្យបណ្តឹង កម្មវិធីដោះស្រាយសំណងនឹងអនុវត្តបែបបទ និងវិធីសាស្ត្រដែលបានពង្រាងលម្អិតនៅក្នុងកិច្ចព្រមព្រៀងដោះស្រាយសំណង។ ដើម្បីទូទាត់សងប្រាក់សំណងពីកម្មវិធីដោះស្រាយសំណង សមាជិកកម្រិតសេដ្ឋកិច្ចនឹងតម្រូវអោយឈប់ទាមទារសំណងរបស់ខ្លួនពីក្រុមហ៊ុនប្រេងប៊ីភី BP និងដៃគូទាមទារសំណងផ្សេងទៀត។

ប្រសិនបើតុលាការផ្តល់ការអនុម័តបឋមលើកិច្ចព្រមព្រៀងដោះស្រាយសំណង យើងនឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដោះស្រាយសំណង ក្នុងនោះរួមមានកម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការ។

(ត្រលប់ទៅខាងលើ)



2. តើសកម្មភាពកម្រិតដោះស្រាយសំណង និង “កម្រិតដោះស្រាយ” គឺជាអ្វី?

សកម្មភាពកម្រិតដោះស្រាយសំណង គឺជាឧបករណ៏ប្រកបដោយបែបបទមួយ ដែលតុលាការចាត់ចែងតំណាងអោយដើមបណ្តឹង (ហៅថា “ដើមបណ្តឹងដែលបានចាត់តាំង”) និងក្រុមប្រឹក្សារបស់កម្រិតត្រូវដោះស្រាយតំណាងអោយក្រុមបុគ្គលដែលមានលក្ខណ:ដូចគ្នា (“ថ្នាក់”) និងចងភ្ជាប់ពួកគេទៅនឹងចៅក្រមតុលាការនៅក្នុងបណ្តឹងតែមួយ។ តុលាការដោះស្រាយរាល់បញ្ហាអោយសមាជិកកម្រិតដោះស្រាយ លើកលែងសមាជិកណាដែលមិនដាក់បញ្ចូលពួកគេទាន់ពេលពីកម្រិតដោះស្រាយនោះ។ “កម្រិតដោះស្រាយ” គឺជាកម្រិតដែលទទួលបានការបញ្ជាក់ដើម្បីអនុញ្ញាតលើសាលក្រមនៅពេលដោះស្រាយសំណងចុងក
្រោយដើម្បីអនុវត្តចំពោះកម្រិតដោះស្រាយទាំងអស់។ “កម្រិតដោះស្រាយសំណង” ត្រូវបានស្គាល់ថា “កម្រិតសេដ្ឋកិច្ច” ហើយរាល់បុគ្គលនៅក្នុងកម្រិតសេដ្ឋកិច្ចត្រូវបានស្គាល់ថា “សមាជិកកម្រិតដោះស្រាយ”។

(ត្រលប់ទៅខាងលើ)



3. ហេតុអ្វីបានជាមានការដោះស្រាយសំណង?

បន្ទាប់ពីមានការចរចារដ៏យូរ ភាគីទាំងសងខាងបានយល់ព្រមដោះស្រាយករណីនេះដើម្បីជៀសវាងការខាតបង់ខាងសេដ្ឋកិច្ច និងហានិភ័យក្នុងការកាត់សេចក្តី។ ភាគីទាំងសងខាងគិតថាការដោះស្រាយដែលបានស្នើសុំគឺមានយុត្តិធម៌ សមហេតុសមផល គ្រប់គ្រាន់ និងមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីដើមបណ្តឹង ហើយអ្នកទាំងនោះស្ថិតនៅក្នុងកម្រិតសេដ្ឋកិច្ច និងក្រុមហ៊ុនប្រេងប៊ីភី BP។

(ត្រលប់ទៅខាងលើ)



4. តើអ្នកណាតំណាងអោយភាគីទាំងនោះ?

ដើមចោទត្រូវបានតំណាងដោយក្រុមប្រឹក្សាកម្រិតដោះស្រាយអទិភាព ក្រុមប្រឹក្សាកម្រិតដោះស្រាយបណ្តោះអាសន្ន និងក្រុមប្រឹក្សាកម្រិតសេដ្ឋកិច្ចដែលបានស្នើសុំ។ ក្រុមហ៊ុនប្រេងប៊ីភី BP ត្រូវបានតំណាងដោយក្រុមហ៊ុនច្បាប់ជាច្រើន។ បញ្ជីក្រុមប្រឹក្សាទាំងនេះអាចត្រូវបានពិនិត្យមើលដោយចុចនៅទីនេះ

(ត្រលប់ទៅខាងលើ)



5. តើការអនុម័តបឋមមានន័យដូចម្តេច?

ក្នុងចំណាមរឿងក្តីផ្សេងទៀត តុលាការនឹងសម្រេចថាតើកិច្ចព្រមព្រៀងដោះស្រាយសំណងមានភាពយុត្តិធម៌ សមហេតុសមផល និងគ្រប់គ្រាន់ទៅតាមច្បាប់សហព័ន្ធដែរឬអត់។ ការអនុម័តនេះគឺជាការអនុម័តបឋម ពីព្រោះកិច្ចព្រមព្រៀងដោះស្រាយសំណងនៅតែអាចក្លាយជាការអនុម័តចុងក្រោយបាន ដែលត្រូវបានសម្រេចបន្ទាប់ពីតុលាការបានបើកអង្គសវនាការប្រកបដោយភាពត្រឹមត្រូវ និងបើមិនដូច្នោះទេ គឺត្រូវបានចាត់ទុកថាយោបល់ និងជាភស្តុតាងរបស់សមាជិកកម្រិតដោះស្រាយ។ ទោះជាយ៉ាងណាក៍ដោយ ប្រសិនបើតុលាការផ្តល់ជូនការអនុម័តបឋម កម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការនឹងត្រួវបានបង្កើតឡើងដើម្បីទទួលយក វាយតម្លៃ ហើយកន្លែងដែលសមស្រប និងទូទាត់សំណងត្រូវបានទូទាត់ដោយសមាជិកកម្រិតសេដ្ឋកិច្ច។

(ត្រលប់ទៅខាងលើ)



6. តើតុលាការនឹងចំណាយរយះពេលប៉ុន្មានដើម្បីធ្វើការអនុម័តបឋមទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណង?

យើងមិនអាចនិយាយថាតុលាការនឹងចំណាយរយះពេលប៉ុន្មានដើម្បីធ្វើការអនុម័តជាបឋមទៅលើកិច្ចព្រមព
្រៀងដោះស្រាយសំណង។ វាមានការអាស្រ័យទៅលើតុលាការ។

(ត្រលប់ទៅខាងលើ)



7. ប្រសិនបើការអនុម័តបឋមត្រូវបានផ្តល់ជូន តើជំហានបន្ទាប់មកទៀតគឺជាអ្វី?

ប្រសិនបើកិច្ចព្រមព្រៀងដោះស្រាយសំណងទទួលបានការអនុម័តបឋម នៅពេលនោះការពង្រីក “កម្មវិធីជូនដំណឹង” នឹងត្រូវបានអនុវត្តនៅពេលសមាជិកកម្រិតសេដ្ឋកិច្ចសក្តានុពលនឹងត្រូវបានជូនដំណឹងពីសិទ្ធិរបស់ពួ
កគេដើម្បីចូលរួមក្នុងការដោះស្រាយសំណង។ នឹងមានការប្រឹងប្រែងពីការផ្សព្វផ្សាយដែលបានប្រើដើម្បីជូនដំណឹងដល់សមាជិកកម្រិតសេដ្ឋកិច្ចសក្តាន
ពលនៃសិទ្ធិរបស់ពួកគេដើម្បីចូលរួមក្នុងការដោះស្រាយ ឬ ដើម្បី “យកចេញ”។ ការខំប្រឹងប្រែងផ្សព្វផ្សាយនឹងរាប់បញ្ចូលការបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន គេហទំព័រ ការផ្ញើសំបុត្រដោយផ្ទាល់ និងការហៅទូរស័ព្ទ។ ក្រៅពីកម្មវិធីជូនដំណឹង និងក្រោយពីការអនុម័តដោះស្រាយសំណងបឋមត្រូវបានផ្តល់ជូន កម្មវិធីដោះស្រាយសំណងនឹងបើកដំណើរការ ហើយចាប់ផ្តើមទទួលពាក្យបណ្តឹង។ តុលាការក៍នឹងកំនត់កាលបរិច្ឆេទរបស់សវនាការត្រឹមត្រូវមួយដែលបណ្តាភាគីនានាមានការចាប់អារម្មណ៏អាចជំ
ទាស់នឹងកម្មវិធីដោះស្រាយសំណងបាន។ បន្ទាប់ពីមានសវនាការត្រឹមត្រូវមួយ តុលាការនឹងធ្វើការសម្រេចថាតើត្រូវផ្តល់ជូនការអនុម័តចុងក្រោយទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណង។

(ត្រលប់ទៅខាងលើ)



8. តើកម្មវិធីដោះស្រាយពាក្យបណ្តឹងរំពឹងទុកថាត្រូវបានបើកដំណើរការនៅពេលណា?

ប្រសិនបើតុលាការផ្តល់ជូនការអនុម័តបឋមទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណង កម្មវិធីនេះគួរតែបើកដំណើរការមិនអោយយឺតជាង 30 ថ្ងៃបន្ទាប់ពីតុលាការចេញដីការអនុម័តបឋម -- លុះត្រាតែតុលាការចេញដីការថាកម្មវិធីដោះស្រាយសំណងនឹងបើកដំណើរការទៅតាមកាលបរិច្ឆេទពេលក្រោយ។

(ត្រលប់ទៅខាងលើ)



9. តើលោក Kenneth Feinberg ទទួលបន្ទុកដោះស្រាយដំណើរការពាក្យបណ្តឹងដែរឬទេ?

ទេ ប្រសិនបើតុលាការអនុម័តជាបឋមទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណងហើយ លោក Feinberg នឹងមិនត្រូវបានចូលរួមក្នុងកម្មវិធីដោះស្រាយសំណងនេះទេ។ ប្រសិនបើតុលាការអនុម័តជាបឋមទៅលើការដោះស្រាយសំណង នោះតុលាការបានតែងតាំងអ្នកគ្រប់គ្រងពាក្យបណ្តឹងម្នាក់ដើម្បីមើលខុសត្រូវលើកម្មវិធីដោះស្រាយសំណង។

(ត្រលប់ទៅខាងលើ)



10. តើអ្នកណាគឺជាអ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណង?

ប្រសិនបើតុលាការអនុម័តជាបឋមទៅលើកិច្ចព្រមព្រៀងដោះស្រាយសំណងហើយ លោក Patrick Juneau នឹងត្រូវបានតុលាការតែងតាំងជាអ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងនៅក្នុងកម្មវិធីដោះស្រាយសំណង។ បច្ចុប្បន្នភាព លោក Juneau គឺជាអ្នកគ្រប់គ្រងពាក្យបណ្តឹងទាមទារសំណងនៅក្នុងដំណើរការផ្លាស់ប្តូរ និងកម្មវិធីដោះស្រាយសំណងដែលគ្រប់គ្រងដោយតុលាការដែលបានស្នើសុំ។

(ត្រលប់ទៅខាងលើ)



11. ខ្ញុំបានទទួលការផ្តល់ជូនការទូទាត់សំណងពីស្ថាប័ន GCCF ឬដំណើរការផ្លាស់ប្តូរ និងបានទទួលយកទូទាត់សំណងចំនួន 60%។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?

ប្រសិនបើតុលាការផ្តល់ជូនការអនុម័តបឋម ព័ត៌មានពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកនឹងត្រូវប
ានបញ្ជូនមកកម្មវិធីដោះស្រាយសំណងនៅពេលបើកដំណើរការ។ ប្រសិនបើលោកអ្នកជាសមាជិកម្រិតសេដ្ឋកិច្ច លោកអ្នកក៍នឹងទទួលបានការជូនដំណឹងដែលណែនាំពីសិទ្ធិរបស់លោកអ្នកដើម្បីចូលរួមនៅក្នុងកម្មវិធីដោះស្រាយ
សំណង។ ប្រស ិនបើលោកអ្នកជាសមាជិកកម្រិតសេដ្ឋកិច្ច ហើយបានចូលរួមតាមរយះការដាក់ទម្រង់ពាក្យបណ្តឹង នោ
ះកម្មវិធីដោះស្រាយសំណងនឹងពិនិត្យមើលព័ត៌មាន និងទិន្នន័យ ដែលលោកអ្នកបានផ្ញើមកស្ថាប័ន GCCF និង/ឬដំណើរការផ្លាស់ប្តូរ ហើយនឹងជូនដំណឹងមកលោកអ្នកនូវព័ត៌មានបន្ថែមណាមួយ ដែលចាំបាច់ ឬគួរចង់បានដើម្បីបន្តដោះស្រាយពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកនៅក្នុងកម្មវិធីដោ
ះស្រាយសំណងដែលអនុលោមតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងដោះស្រាយសំណង។ កាលណាកម្មវិធីដោះស្រាយសំណងត្រូវបានពិនិត្យពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នក និងនៅពេលចុះ
ហត្ថលេខាទទួលខុសត្រូវក្នុងការឈប់ទាមទារសំណង និងកិច្ចព្រមព្រៀងមិនប្តឹងតវ៉ា លោកអ្នកនឹងត្រូវបានធ្វើការទូទាត់សំណងលើសពីចំនួនដែលនៅសល់ 40% នៃការផ្តល់ជូនការទូទាត់ ឬការទូទាត់ដោះស្រាយសំណងរបស់លោកអ្នកដោយអនុលោមតាមកិច្ចព្រមព្រៀងដោះស្រាយសំណ
ងដកនឹងចំនួនទឹកប្រាក់ណាមួយដែលលោកអ្នកបានទទួលរូចហើយ។ ប្រសិនបើលោកអ្នកមិនមែនជាសមាជិកកម្រិតសេដ្ឋកិច្ច ឬជ្រើសចេញពីការដោះស្រាយសំណង លោកអ្នកនឹងមានសិទ្ធិទទួលបានចំនួន 40% ដែលនៅសល់ពីការផ្តល់ជូនពីស្ថាប័ន GCCF ឬដំណើរការផ្លាស់ប្តូរ។

(ត្រលប់ទៅខាងលើ)



12. ខ្ញុំបានទទួលចំនួន 60% នៃការផ្តល់ជូន ប៉ុន្តែមិនទាន់ទទួលបានការទូទាត់ចំនួន 60% នោះនៅឡើយទេ។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?

លោកអ្នកអាចទទួលយកការទូទាត់សំណងចំនួន 60% រហូតដល់ពេលណាដែលកម្មវិធីដោះស្រាយសំណងបើកដំណើរការ។ ប្រសិនបើលោកអ្នកធ្វើដូច្នេះ ដំណើរការប្រហាក់ប្រហែលខាងលើនឹងចូលជាធរមាន។ ប្រសិនបើលោកអ្នកមិនទទួលយកការទូទាត់សំណងចំនួន 60% មុនពេលកម្មវិធីដោះស្រាយសំណងបើកដំណើរការ ហើយតុលាការផ្តល់ជូនការអនុម័តជាបឋម នោះព័ត៌មានពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាមទារសំណងនឹងត្រូវបានបញ្ជូនទៅកម្មវិធីដោះ
ស្រាយសំណងនៅពេលបើកដំណើរការ។ ប្រសិនបើលោកអ្នកជាសមាជិកកម្រិតសេដ្ឋកិច្ច លោកអ្នកក៍នឹងប
ានទទួលការជូនដំណឹងណែនាំពីសិទ្ធិរបស់លោកអ្នកដើម្បីចូលរួមក្នុងកម្មវិធីដោះស្រាយសំណងផងដែរ។ ប្រសិនបើលោកអ្នកជាសមាជិកកម្រិតសេដ្ឋកិច្ច ហើយបានចូលរួម នោះកម្មវិធីដោះស្រាយសំ
ណងនឹងពិនិត្យមើលព័ត៌មាន និងទិន្នន័យ ដែលលោកអ្នកបានផ្ញើមកស្ថាប័ន GCCF និង/ឬ ដំណើរការផ្លាស់ប្តូរ ហើយនឹងជូនដំណឹងមកលោកអ្នកនូវព័ត៌មានបន្ថែមណាមួយ ដែលចាំបាច់ ឬគួរចង់បានដើម្បីបន្តដោះស្រាយពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកនៅក្នុងកម្មវិធីដោះស្រាយ
សំណងដែលអនុលោមតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងដោះស្រាយសំណង។ ប្រសិនបើលោកអ្នកមិនមែនជាសមាជិកកម្រិតសេដ្ឋកិច្ច ឬជ្រើសចេញពីការដោះស្រាយសំណង លោកអ្នកអាចស្វែងរកសិទ្ធិណាមួយ ដែលលោកអ្នកអាចមាន។

(ត្រលប់ទៅខាងលើ)



13. ខ្ញុំបានផ្ញើពាក្យបណ្តឹងមកស្ថាប័ន GCCF ឬដំណើរការផ្លាស់ប្តូរ ហើយមិនទាន់ទទួលបានការទូទាត់សំណងនៅឡើយទេ។ តើខ្ញុំត្រូវការត្រូវធ្វើអ្វីខ្លះនៅពេលឥឡូវនេះ?

ពាក្យបណ្តឹងទាមទារសំណងនឹងបន្តពិនិត្យដោយដំណើរការផ្លាស់ប្តូររហូតដល់ដំណើរការដោះស្រាយ
សំណងបានបើកដំណើរការ។ ប្រសិនបើលោកអ្នកទទួលបាន និងទទួលយកការទូទាត់សំណងចំនួន 60% មុនពេលកម្មវិធីដោះស្រាយសំណងបើកដំណើរការ ហើយតុលាការផ្តល់ជូនការអនុម័តជាបឋម នោះចម្លើយទៅនឹងសំណួរដែលតែងតែសួរជាញឹកញាប់ (FAQ ) 11 ខាងលើបានចូលជាធរមាន។ ប្រសិនបើពាក្យបណ្តឹងទាមទារសំណងនៅតែរង់ចាំពេលវេលានៃកម្មវិធីដោះស្រាយសំណងបើកដំណើរការ នោះព័ត៌មានពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកនឹងត្រូវបានបញ្ជូនទៅកម្មវិធីដោះស្រា
យសំណង។ ប្រសិនបើលោកអ្នកជាសមាជិកកម្រិតសេដ្ឋកិច្ច លោកអ្នកក៍នឹងទទួលបានការជូនដំណឹងណែនាំពីសិទ្ធិរបស់លោកអ្នកដើម្បីចូលរួមនៅក្នុ
ងកម្មវិធីដោះស្រាយសំណង។ ប្រសិនបើលោកអ្នកជាសមាជិកកម្រិតសេដ្ឋកិច្ច ហើយបានជ្រើសរើសអោយចូលរួម នោះកម្មវិធីដោះស្រាយសំណងនឹងពិនិត្យមើលព័ត៌មាន និងទិន្នន័យ ដែលលោកអ្នកបានផ្ញើមកស្ថាប័ន GCCF និង/ឬ ដំណើរការផ្លាស់ប្តូរ ហើយនឹងជូនដំណឹងមកលោកអ្នកនូវព័ត៌មានបន្ថែមណាមួយ ដែលចាំបាច់ ឬគួរចង់បានដើម្បីបន្តដោះស្រាយពាក្យបណ្តឹងទាមទារសំណងរបស់លោកអ្នកនៅក្នុងកម្មវិធីដោះស្រាយសំណងដែល
អនុលោមតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងដោះស្រាយសំណង។ នៅពេលនោះ ពាក្យបណ្តឹងរបស់លោកអ្នកនឹងត្រូវបានវាយតម្លៃដោយអនុលោមតាមលក្ខខណ្ឌកិច្ចព្រមព្រៀងដោះស្រាយសំណង។

(ត្រលប់ទៅខាងលើ)



14. តើខ្ញុំនៅតែអាចដាក់សុំប្រាក់សំណងភ្លាមៗដែរឬទេ?

បាទ/ចាស។ ប្រសិនបើលោកអ្នកមានលទ្ធភាពស្រាប់ការបង់សងយ៉ាងឆាប់រហ័ស ហើយមិនបានទទួលការផ្តល់ សំណង នៃការបង់សំណងចុងក្រោយរបស់ GCCF ហើយបានចុះហត្ថលេខាបទបញ្ចេញ និងកិច្ចព្រម ព្រៀងរបស់GCCFថាមិនប្តឹងទេលោកអ្នកអាចដាក់សុំការបង់សំណងយ៉ាងឆាប់រហ័សរហូតដល់ថ្ងៃទី11 ខែមិថុនា ឆ្នាំ2012 បាន។ ប្រសិនបើលោកអ្នកមានលទ្ធភាពចំពោះការបង់សំណងយ៉ាងឆាប់រហ័ស លោកអ្នកប្រហែលជាបានទទួលលិខិត្រ​មួយច្បាប់ប្រកាសពីកំណត់ថ្ងៃចុងក្រោយនេះ។ ប៉ុន្តែប្រសិនបើលោកអ្នកការបង់សំណងយ៉ាងឆាប់រហ័ស លោកអ្នកត្រូវតែប្រត្តិបត្តិបទបញ្ចេញ។ ប្រសិនបើលោកអ្នកប្រត្តិបត្តិនូវការបញ្ចេញ លោកអ្កនឹងបញ្ចេញការតវ៉ាទាមទារទាំងអស់របស់លោកអ្នកហើយ ប្រសិនបើលោកអ្នកជាំសមាជិកវណៈសេដ្ឋកិច្ចម្នាក់ លោកអ្នកមិនអាចដាក់សណងទាមទាចំពោះកម្មវិធី ដំណោះស្រាយឡើយ។

(ត្រលប់ទៅខាងលើ)



15. តើការទូទាត់សំណងបណ្តោះអាសន្ននៅតែមានដំណើរដែរឬទេ?

បាទ/ចាស។ ដំណើរការផ្លាស់ប្តូរនឹងដាក់អោយមានដំណើរការ និងចេញអោយមានការទូទាត់សំណងបណ្តោះអាសន្នតរហូតដល់កម្មវិធីដោះស្រាយសំណងបើកដំណើរការ។

(ត្រលប់ទៅខាងលើ)