សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ (The Washington Post)

ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2010

តើជនរងគ្រោះក្នុងករណីធ្លាយប្រេងនៅឯតំបន់ឈូងសមុទ
្រនឹងទទួលបាននូវអ្វីដែលពួកគេគួរតែទទួលបានដែរឬទេ?

តើលោក KENNETH R. FEINBERG ដែលជាអ្នកទទួលបន្ទុកសម្រាប់ការទូទាត់ប្រាក់សំណងទៅអោយជនរងគ្រោះ
ក្នុងករណីធ្លាយប្រេងនៅឯតំបន់ឈូងសមុទ្រ ពិតជាអ្នកបោកបញ្ឆោតមែនឬទេ? អភិបាលរដ្ឋ Alabama Bob Riley (R) និយាយដូច្នេះ ហើយគាត់បានចូលរួមនៅក្នុងការបំផ្លើសសំដីតាមរយះលោក Troy King ជាអគ្គមេធាវីប្រចាំរដ្ឋ ហើយក៍ជាអ្នកចេញ "ការប្រយ័ត្នប្រយែងចំពោះអ្នកប្រើប្រាស់" កាលពីពីរសប្តាហ៏មុនប្រហែលជាមានថវិកាក្រុមហ៊ុនប្រេងប៊ីភី BP $20 រយកោដ ដែលបានរៀបចំដាច់ដោយឡែកសម្រាប់លោក Feinberg និងអ្នកគ្រប់គ្រង។ ការផ្សព្វផ្សាយលក្នុងមូលដ្ឋាននៅឯរដ្ឋ Alabama បានស្នើអោយប្រធានាធិបតី Obama បញ្ឆេះ "ការទូទាត់សំណង" និងអ្នកតំណាងសមាជប្រចាំប្រទេសត្រូវបានបន្ថែមទៅនឹងសំពាធការងារ។

ក្នុងចំណោមករណីផ្សេងទៀត អ្នកតិទៀនត្អូញត្អែរថាប្រាក់សំណងសម្រាប់តម្រូវការបន្ទាន់មានការយឺតយ៉ាវ ត្អូញត្អែរថាអ្នកទាមទារសំណងជាច្រើនមិនត្រូវបានទូទាត់សំណងពេញលេញដែលជនរងគ្រ
ោះបោះបង់សិទ្ធិរបស់ពួកគេក្នុងការប្តឹង ប្រសិនពួកគេទទួលយកការដោះស្រាយសំណងជាទឹកប្រាក់ចុងក្រោយ។ លោក King ប្រកាសអាសន្ន ការសំខាន់របស់គាត់គឺមិនចូលរួមនៅក្នុងដំណើរការពាក្យ បណ្តឹង ដែលអ្នកតំណាងរដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការពិនិត្យពិច័យទៅលើពាក្យបណ្តឹងទាមទារក
ារទូទាត់សំណងចុងក្រោយដោយយកចិត្តទុកដាក់ស្មោះអស់ពីចិត្ត។

ការថ្លែងបែបនេះប្រហែលជាធ្វើអោយមានការឈឺចាប់ដល់ជនរងគ្រោះដោយសារគ្រោ
ះមហន្តរាយជាជាងជួយពួកគេ។ ទោះជាមានកំហុស និងការពន្យាពេលនៃការទូទាត់ប្រភេទសាច់ប្រាក់ក្នុងរយះពេលខ្លីក៍ដោយ អ្នកទាមទារសំណងស្របច្បាប់នឹងស្វែងរកពេលវេលា និងអ្វីដែលអាចព្យាករណ៏បាននៅក្នុងដំណើរការរបស់លោក Feinberg ដែលវាមានតម្លាភាព និងគំនិតឆ្នៃប្រឌិតដូចទៅនឹងចម្លើយដែលអាចមានជាជាងពួកគេនឹងចូលរួមក្នុងការប្តឹងតុលាការ។

ការងាររបស់លោក Feinberg គឺច្រើនណាស់ ប្រហែលជាមានអ្នកទាមទារសំណងចំនួន 450,000 នាក់បានស្នើសុំជំនួយបន្ទាន់ដែលត្រូវបានរៀបចំចំពោះពួកគេរហូតដល់គេអាចទទ
ួលបានការទូទាត់សំណងចុងក្រោយ។ តាមរយះរបាយការណ៏របស់លោក Feinberg មានពាក្យបណ្តឹង ទាមទារសំណងចំនួន175,000 ច្បាប់ដែលបានផ្ញើដោយគ្មានឯកសារគាំទ្រគ្រប់គ្រាន់-ជាក់ស្តែងគឺមានពាក្យប
ណ្តឹងទាមទារសំណងចំនួន 100,000 ច្បាប់ដែលគ្មានឯកសារគាំទ្រសោះ។ គ្មានប័ណ្ណថ្លែងការពីការខាតបង់ប្រាក់ចំណេញ គ្មានការទូទាត់ គ្មានឯកសារអ្វីទាំងអស់។ លោក Feinberg ជាអ្នកគ្រប់គ្រងមូលនិធិសំណងថ្ងៃទី 11 ខែ កញ្ញាពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ និយាយថាគាត់នឹងមិនធ្វើការផ្លាស់ប្តូរសៀវភៅប្រាក់ចំណូលចំពោះការជួញដូរក្រៅផ
្លូវការនៅតាមតំបន់ឆ្នេរឈូងសមុទ្រ ហើយក៍មិនទទួលស្គាល់លិខិតណាមួយដែលមានការបញ្ជាក់ពីអភិបាលទៅលើការខាតបង់របស់អ្នកទាម
ទារសំណងជាភស្តុតាងដែលពួកគេគួរនឹងទទួលបានការទូទាត់សំណង។ ដូច្នេះ កំហុសដែលមិនអាចជៀសផុត វាគ្មានការភ្ញាក់ផ្អើលទេ ដែលវាមានភាពងាយស្រួលក្នុងការស្វែងរកអ្នកដែលទទូចថាពួកគេទទួលបានការទូទាត់តិចជាង អ្វីដែលពួកគេបានស្នើសុំ។

ជនរងគ្រោះដែលមានអារម្មណ៏ថាពួកគេគួរតែទទួលបានជំនួយជាបន្ទាន់ច្រើនជាងនេះអាចស្នើស
ុំការកែតម្រូវចំពោះការទូទាត់សំណងចុងក្រោយរបស់ពួកគេ ឬប្រសិនបើពួកគេមិនចង់រង់ចាំ ពួកគេអាចអំពាវនាវទៅឆ្មាំយាមតាមឆ្នេរសមុទ្រ។ នៅពេលប្រមូលការទូទាត់សំណងចុងក្រោយ ពួកគេនឹងអាចអំពាវនាវទៅគណ:កម្មការសមាជិកចំនួនបី-ការធ្វើអោយប្រសើរឡើងដល់ដំណើរការដែល
គួរបង្វិលទៅរឿងផ្សេងនៃអ្នករិះគន់។

វាក៍មានតម្លាភាពដែលថាការទូទាត់សំណងចុងក្រោយ បានន័យថាមានការបន្ធូបន្ថយអោយភាគីទាំងសងខាងនៃបណ្តឹង គួរតែភ្ជាប់ជាមួយតម្រូវការដែលអ្នកទាមទារសំណងធ្វើអនុប្បទានសិទ្ធិរបស់ពួកគេក្នុងកា
រប្តឹងបន្ទាប់ពីពួកគេទទួយយកការទូទាត់សំណង។ ថ្វើបើដូច្នោះ លោក Feinberg នឹងអនុញ្ញាតអោយអ្នកទាមទារសំណងធ្វើការពន្យាពេលពាក្យបណ្តឹងទាមទារសំណងចុងក្រោយ និងដាក់បណ្តឹងទាមទារសំណងរៀងរាល់បីខែម្តងដោយមិនបានបោះបង់សិទ្ធិស្របច្បាប់របស់ពួកគេឡើយ ដូចដែលពួកគេអាចបង្ហាញចេញនូវភាពអន្តរាយដែលកំពុងបន្តកើតពីការធ្លាយប្រេង។ ផលវិបាកនៃការធ្លាយប្រេងមិនបានបង្ហាញអោយឃើញនូវមហន្តរាយដូចដែលអ្នករាល់គ្នាបានភ័យខ្លាច ហើយការផ្តល់ភស្តុតាងមានការពិបាកជាង - និងទទួលកម្រៃតិចជាង - ការទទួលទូទាត់សំណងចុងក្រោយនេះ។

###