សារព័ត៌មាន (The New York Times)
ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ 2010
លោក Feinberg និងការធ្លាយប្រេង
លោក Kenneth Feinberg
កំពុងធ្វើអោយមានដំណើរការប្រកបដោយភាពតឹងរឹងក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិ
ប្រាក់សំណងរបស់ក្រុមហ៊ុនប្រេងប៊ីភី
BP ដែលមានចំនួន $20
រយកោដសម្រាប់ជនរងគ្រោះនៅក្នុងការធ្លាយប្រេងឯតំបន់ឈូងសមុទ្រ។
កាលផុតកំណត់សម្រាប់ការដាក់ពាក្យបណ្តឹងទាមទារការទូទាត់សំណងសម្រាប់តម្រូ
វការបន្ទាន់គឺនៅថ្ងៃអង្គារ
មានចំនួនស្មើនឹងប្រាំមួយខែនៃការខាតបង់ប្រាក់ចំណូល។ លោក Feinberg
ធ្វើការព្យាករណ៏ថា គាត់បានបែកចែកចំនួនទឹកប្រាក់ជាង $2.2 រយកោដ
ទៅអោយអ្នកទាមទារសំណងអាជីវកម្ម និងបុគ្គលចំនួន 150,000
ក្នុងចំណោមចំនួនពាក្យបណ្តឹងសរុបជាង 400,000 ច្បាប់។
នេះគឺជាការស្តារអោយប្រសើរឡើងដ៏ល្អមួយចំពោះប្រតិបត្តិការស្វិតកំណាញ់នៃក្រុមហ៊ុនប្រេងប៊ីភី
BP ដែលគាត់បានផ្លាស់ប្តូរ។
លោក Feinberg និងក្រុមការងាររបស់គាត់បានបដិសេធចោលនូវពាក្យបណ្តឹងទាមទារសំណងប្រហែលជា 60,000 ច្បាប់ ចំនួនពាក្យបណ្តឹងនៅសល់គឺកំពុងដាក់ព្យួរ ឬក៍រង់ចាំដាក់ភ្ជាប់នូវឯកសារគាំទ្របន្ថែម។ នាយកដា្ឋនតុលាការបានស្នើសុំអោយគាត់ជំរុញល្បឿនបន្ថែម ហើយគាត់បានយល់ព្រមថា គាត់ត្រូវការធ្វើការពន្យល់ពីការសម្រេចរបស់គាត់អោយបានប្រសើរឡើង។
គាត់និយាយថា គាត់បានទទួលការគាំទ្រច្រើនជាងការដែលគាត់រំពឹងគិតទុកពីបណ្តាមេធាវីសាកល្បង —មូលនិធិត្រូវបានរចនាឡើងដើម្បីដាក់ជំនួសក្តីបណ្តឹងបុគ្គល—និងពីអ្នកនយោបាយប្រចាំរដ្ឋភាគច្រើននៅតាមតំបន់ឈូងសមុទ្រ។ ការប្លែកពីធម្មតាគឺជាការអភិបាលដែលដាក់ចេញដោយរដ្ឋ Alabama លោក Bob Riley ដែលជាអ្នកបានហៅកម្មវិធី “ការបោកប្រាស់” របស់លោក Feinberg និងអគ្គមេធាវីប្រចាំរដ្ឋដែលបានដាក់ចេញ លោក Troy King ជាអ្នកចុះ “ការប្រយ័ត្នប្រយែងរបស់អតិថិជន” កំពុងប្រកាសអាសន្នថាលោក Feinberg “ធ្វើការអោយក្រុមហ៊ុនប្រេងប៊ីភី BP”។
ការចាត់ជាក្រុមនៃវេទិកាមិនបានជួយដល់អ្នកណាម្នាក់ទេ។ លោក Feinberg បានបង្ហាញពីរយះពេលនៃការងារទាំងនេះក្នុងរយះពេលជាច្រើនឆ្នាំ — គាត់បានគ្រប់គ្រងប្រាក់សំណងជនរងគ្រោះ — ដែលគាត់នឹងមិនត្រូវបានគេក្លែងបន្លំ ឬរករឿងគំរាមកំហែង។
នៅដំណាក់កាលបន្ទាប់មកទៀត ការប៉ាន់ប្រមាណពីការខូចខាតក្នុងរយះពេលវែងចំពោះអ្នកទាមទារសំណងបុគ្គល និងអាជីវកម្មនឹងត្រូវបានខិតខំធ្វើអស់ពីសមត្ថភាព។ អ្នកទាមទារសំណងនឹងដាក់ពាក្យបណ្តឹងរហូតដល់រយះពេលបីឆ្នាំ។ ការទទួលបានការទូទាត់សំណងចុងក្រោយទាំងនោះនឹងបោះបង់ចោលសិទ្ធិប្តឹងទៅក្រុមហ៊ុនប៊ីភី BP និងដៃគូទទួលបន្ទុកផ្សេងទៀត។
នេះគឺជាការគ្រោងនឹងផ្តល់ជូននូវជម្រើសដើម្បីដាក់ដាក់បណ្តឹងទាមទារសំណងបុគ្គល។ ប៉ុន្តែ ពីព្រោះគេមិនអាចដឹងពីការជះឥទ្ធិពលទាំងមូលនៃការធ្លាយប្រេងក្នុងរយះកាលជាច្រើនឆ្នាំ វាអាចមានការពិបាកចំពោះអ្នកទាមទារសំណង ឬលោក Feinberg ក្នុងការចេញសាលក្រមអំពីអ្វីដែលហៅថាតម្លាភាពក្នុងការទូទាត់ប្រាក់សំណងចុងក្រោយ។
លោក Feinberg មានឆន្ទះក្នុងការកែតម្រូវគោលការណ៏រួចហើយ។
គាត់បានយល់ព្រមក្នុងការរៀបចំដំណើរការអំពាវនាវ
និងធ្វើការទូទាត់សំណងបណ្តោះអាសន្នប្រចាំត្រីមាសទៅអោយអ្នកទាមទារសំណងក្រខ្ស
ត់រហូតដល់មានការដោះស្រាយចុងក្រោយត្រូវបានធ្វើឡើង។
ភាគីទាំងអស់នឹងទាមទារនូវការបង្ហាញពីភាពបត់បែនប្រហាក់ប្រហែលគ្នា
និងការយល់ដឹងក្នុងរយះពេលខែ និងឆ្នាំ។ នោះបានន័យថាជាអ្នកនយោបាយដែរ។
###