លោក FEINBERG
ជូនដំណឹងដើម្បីបង្ហាញពីភាពច្បាស់លាស់ដែលទ
ាក់ទងទៅនឹងទីតាំងភូមិសាស្រ្តដែលនៅជិត
ថ្ងៃនេះ លោក Kenneth Feinberg ដែលជាអ្នកគ្រប់គ្រងនៃស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ បានជូនដំណឹងថាទីតាំងភូមិសាស្រ្តដែលនៅកៀកទៅនឹងកន្លែងធ្លាយប្រេងរបស់ក្រុមហ៊ុនប៊ីភី BP នឹងមិនធ្វើអោយអាក់ខានដល់ពាក្យបណ្តឹងទាមទារសំណងបុគ្គល ឬអាជីវកម្មដែលស្របច្បាប់ពីដំណើរការដាក់ពាក្យបណ្តឹងទេ។
“ខ្ញុំបានដឹងអំពីការព្រួយបារម្មណ៏របស់ពួកគេដែលពាក់ព័ន្ធទៅនឹងទីតាំង
របស់ប្រជាពលរដ្ឋផ្លរីដាដែលនៅជិតទៅនឹងកន្លែងធ្លាយប្រេង
និងមធ្យាបាយ និងការមិនគិតពីចម្ងាយ
វាមានការប៉ះពាល់ខាងសេដ្ឋកិច្ចទៅនឹងតំបន់ដែលមានទីតាំងខិតជិតបំផុតទៅនឹងកន្លែងធ្លាយប្រេង
តាមរយះមន្រ្តីផ្លូវការដែលបានបោះឆ្នោតជ្រើសរើសនៅក្នុងរដ្ឋផ្លរីដា
រួមទាំងលោកអភិបាល Crist អគ្គមេធាវី McCollum ផ្នែកការងារខួង CFO
និងអ្នកផ្សេងទៀត។ បន្ទាប់ពីបានស្តាប់ការបារម្មណ៏ទាំងនេះ
ខ្ញុំបានសន្និដ្ឋានថាការពិនិត្យមើលទីតាំងភូមិសាស្រ្តដើម្បីកំណត់ពីសិទ្ធិស្របច្បាប់ដែលទាក់ទងទៅន
ឹងគ្រោះអន្តរាយខាងសេដ្ឋកិច្ចដោយសារតែករធ្លាយប្រេងគឺមិនអាចជៀសផុតបានឡើយ។”
លោក Feinberg
បន្តការពិនិត្យមើលពាក្យបណ្តឹងនីមួយៗឡើងវិញដោយឈរលើមូលដ្ឋានមួយករណីម្តងៗ
ហើយអ្នកទាមទារសំណងត្រូវតែយល់ព្រមបង្ហាញនូវភស្តុតាងពីការខូចខាតដែលកើតមក
ពីការធ្លាយប្រេងដោយខ្លួនឯង
និងមិនមែនមកពីមូលហេតុផ្សេងណាមួយ ប៉ុន្តែ
“ទីតាំងធម្មជាតិដែលនៅមិនឆ្ងាយពីការធ្លាយប្រេងនឹងមិនអាចជាឧបសគ្គសម្រាប់
ពាក្យបណ្តឹងដែលស្របច្បាប់ឡើយដោយខ្លួនវាផ្ទាល់ឡើយ។”
គាត់បាននិយាយថា
ក្នុងរយះពេលប្រាំមួយខែ គិតចាប់តាំងពីការសម្របសម្រួលបានរៀបចំឡើង និងដាក់អោយមានដំណើរការរហូតមកដល់ពេលនេះ ស្ថាប័ន GCCF បានចំណាយប្រាក់ជិតដល់ទៅមួយកោដដុល្លារ‐‐–‐ទៅលើ ពាក្យបណ្តឹងទាមទារសំណងរបស់អ្នកទាមទារសំណងបុគ្គល និងអាជីវកម្មចំនួន 50,000 ពាក្យបណ្តឹងនៅទូទាំងតំបន់ឈូងសមុទ្រទាំងមូល។
###