ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2010

លោក FEINBERG បានផ្តល់ដំណឹងយ៉ាងរហ័ស ហើយការទួទាត់ប្រាក់សំណងសប្បុរសជាច្រើនបានមកពីស្ថាប័ន GCCF

សព្វថ្ងៃនេះ លោក Kenneth Feinberg ជាអ្នកគ្រប់គ្រងស្ថាប័នសម្របសម្រួលពាក្យប
ណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ(GCCF) បានជូនដំណឹងថាគាត់កំពុងអនុវត្តនូវបែបបទថ្មី និងត្រូវបានធ្វើអោយប្រសើរឡើងដើម្បីដាក់ដំណើរការពាក្យបណ្តឹងបុគ្គល និងអាជីវកម្មអោយបានរួសរាន់។

Feinberg បាននិយាយថា "កាលពីពីរបីសប្តាហ៏មុន ខ្ញុំបានឮពីប្រជាពលរដ្ឋនៅតាមតំបន់ឈូងសមុទ្រ ស្ថាប័នដែលបានជ្រើសយក និងការទូទាត់ប្រាក់នៅតែយឺតយ៉ាងខ្លាំង និងមិនមានភាពសប្បុរសផងដែរ។ ខ្ញុំកំពុងអនុវត្តបែបបទថ្មីដែលនឹងធ្វើអោយកម្មវិធីមានភាពប្រសើរឡើង មានល្បឿនលឿនជាង និងដោយក្តីសប្បុរសជាង" ។

ការប្តូរទៅនឹងកម្មវិធីនឹងរាប់បញ្ចូលភាពល្អប្រសើរផ្នែកខាងក្នុងដោយការចងពាក្យបណ្ត
ឹងទៅជាចង្កោមទៅតាមឧស្សាហកម្ម។ ទទួលយកអ្វីដែលបានរៀនក្នុងរយះពេលជាងមួយខែកន្លងមក និងទទួលបានការយល់ដឹងប្រសើរឡើងពីផលចំណេញ និងការខាតបង់សម្រាប់ឧស្សហកម្មនៅក្នុងតំបន់ឈូងសមុទ្រជាក់លាក់មួយ ការនេសាទត្រី ការនេសាទបង្កង ទេសចរណ៏ អាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតធំ ។ល។ - ឥឡូវ មានដំណើរការសមស្របដើម្បីទទួលបានភាពដូចគា្ន វិធីសាស្រ្តស្តង់ដារដែលបានអនុវត្តចំពោះឧស្សាហកម្ម។ ឥឡូវនេះ ពាក្យបណ្តឹងទាមទារសំណងត្រូវបានចងជាក្រុមដើម្បីជំរុញការពិនិត្យពិច័យ សម្រាប់ប្រើប្រាស់វិធីសាស្រ្តស្តង់ដារក្នុងការទូទាត់ប្រាក់សំណង និងដាក់ដំណើរការពាក្យបណ្តឹងអោយបានលឿនជាង និងដោយមេត្តាករុណា។ ពាក្យបណ្តឹងទាមទារសំណងនីមួយៗនឹងនៅតែពិនិត្យមើលជាលក្ខណ:បុគ្គល។ ទោះជាយ៉ាងណាក្តី ពាក្យបណ្តឹងទាមទារសំណងក៍ត្រូវបានចងជាក្រុមដែរ ដូច្នេះវាមានភា
ពងាយស្រួលក្នុងការប្រៀបធៀបពាក្យបណ្តឹងទាមទារសំណងសម្រាប់ការទួទាត់ប្រាក់សំណង។

"យើងបានឮ ហើយយើងបានយល់ពីការរិះគន់ ហើយយើងកំពុងឆ្លើយតបទៅនឹងការរិះគន់នេះ។ លោក Feinberg បាននិយាយថា យើងនឹងផ្ញើមូលប្បទានប័ត្រសប្បុរសទៅអោយបានលឿន"។

មិនដល់ប្រាំសប្តាហ៏ផង ស្ថាប័ន GCCF បានចំណាយទឹកប្រាក់ជាង $400លាន ទៅអោយអ្នកទាមទារសំណងជាង 30,000។ ក្រុមហ៊ុនប្រេងប៊ីភី BP បានចំណាយប្រាក់ចំនួន $400 លាន ក្នុងកំឡុងពេលបួនខែ។

###