សម្រាប់បិទផ្សាយភ្លាមៗ
ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2010
ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់ត
ំបន់ឆ្នេរជាប់ឈូងសមុទ្រកំណត់យកខួបគំរប់មួយខែ
រហូតមកដល់ពេលឥឡូវនេះ ចំនួនប្រាក់ជិតទៅ $350
លានដុល្លារបានចំណាយសម្រាប់ការទូទាត់ទៅអោយអ្នកទាមទា
រសំណងដោយឈរលើមូលដ្ឋាននៃតម្រូវការបន្ទាន់
ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី----ថ្ងៃនេះ
ការកំណត់យកខួបគំរប់មួយខែនៃការបើកស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់
តំបន់ឆ្នេរជាប់ឈូងសមុទ្រ(www.gulfcoastclaimsfacility.com)ត្រូវបានគ្រប់គ្រងដោយឯករា
ជ្យដោយលោក
Kenneth Feinberg។ ស្ថាប័ន GCCF បានចែកចាយចំនួនទឹកប្រាក់សរុប $349,271,301
ទៅអោយអ្នកទាមទារសំណងចំនួន 26,448 នៅតាមតំបន់ឈូងសមុទ្រ។
“តែក្នុងរយះពេលបួនសប្តាហ៏ដ៏ខ្លី
យើងបានចំណាយទឹកប្រាក់យ៉ាងច្រើនទៅអោយប្រជ
ាពលរដ្ឋនៅក្នុងតំបន់ឈូងសមុទ្រដែលស្មើទៅនឹងទឹកប្រាក់ដែលក្រុមហ៊ុនប្រេងប៊ីភី
BP បានចំណាយក្នុងរយះពេល បួនខែ ។ យើងមានបុគ្គលិកធ្វើការរយះពេល 24
ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៏ ដោយចែកចេញជាបីវេន
ទទួលយកឯកសារទាមទារបណ្តឹង
និងត្រួតពិនិត្យសំនុំឯកសារនៃអ្នកទាមទារដែលអាចបង្ហាញពីភស្តុតាងនៃការខាតបង់ខាងស
េដ្ឋកិច្ច។
យើងកំពុងខំប្រឹងដាក់អោយដំណើរការពាក្យបណ្តឹងអោយបានលឿន។
យើងកំពុងពិនិត្យមើលពាក្យបណ្តឹងជាមួយភាពស្មុគស្មាញ និងមានកំរិតខុសៗគ្នាចំនួន
1,500 ពាក្យបណ្តឹងក្នុងមួយថ្ងៃ។ លោក Feinberg បាននិយាយថា
នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
ស្ថាប័ន GCCF គ្រាន់តែជូនដំណឹងសម្រាប់សប្តាហ៏នេះថា
មិនអាចកាត់បន្ថយប្រាក់ចំណូលដ
ែលរកបានពីកម្មវិធីនៃការផ្តល់ឱកាសក្នុងការកៀប្រេងពីការទូទាត់ប្រាក់សំណងដែលធ្វើ
ឡើងដោយអ្នកទាមទារសំណង។
នាវានេសាទត្រីពាណិជ្ជកម្ម និងទូកជួលប្រហែលជា 2,000
គ្រឿងបានចូលរួមកៀសំអាតប្រេងតាមរយះកម្មវិធី”នៃការផ្តល់ឱកាសក្នុងការកៀប្រេង”
របស់ក្រុមហ៊ុនប្រេងប៊ីភី
BP។
កម្មវិធីនេះបានផ្តល់អោយអ្នកនេសាទត្រីពាណិជ្ជកម
្មដែលអាជីវកម្មរបស់ពួកគេត្រូវបានបញ្ឈប់ដោយសារតែការធ្លាយប្រេងជាមួយនឹងឱកាសស្វែងរក
ប្រាក់ចំណូល។
Feinberg បានថ្លែងថា: “ខ្ញុំបានស្តាប់អ្នកនេសាទនៅក្នុងតំបន់ឈូងសមុទ្រ។
យើងនឹងមិនកាត់បន្ថយប្រាក់ខែរបស់ពួកគេពីការទូទាត់ប្រាក់សំណងរបស់ពួកគេទេ។”
ក្រៅពីការទូទាត់ប្រាក់សំណងសម្រាប់ការខាតបង់ប្រាក់ចំណេញ
និងប្រាក់ចំណូលដែលរកបាន ស្ថាប័ន GCCF
ផ្តល់ព័ត៌មានពីវិធីដាក់ពាក្យបណ្តឹងទាមទារសំណង
វិធីត្រួតពិនិត្យស្ថានភាពបច្ចុប្បន្នរបស់ពាក្យបណ្តឹង
និងឆ្លើយតបទៅនឹងសំនួរអំពីដំណើរនៃការដាក់ពាក្យបណ្តឹង។ មូលប្បទានប័ត្របន្ថែម
ការទូទាត់ប្រាក់សំណងបន្ថែមដែលបានធ្វើចំពោះអ្នកទាមទារសំណងណាមួយត្រូវបានចេញអោយក
្នុងកំឡុងពេលបីសប្តាហ៏មុននៃការផ្ញើទៅអោយ។
នាពេលថ្មីៗនេះ ស្ថាប័ន GCCF
បានធ្វើអោយប្រសើរឡើងនូវវិធីសាស្រ្តតាមរយះអ្នកទាមទារសំណងមួយណាដែលអាចពិនិត្យពីស្ថ
ានភាពនៃពាក្យបណ្តឹងរបស់ពួកគេ
ឬសង្កេតពីវិធិសាស្រ្តដែលប្រើដោយស្ថាប័ន GCCF
ក្នុងការគណនាចំពោះការទូទាត់ប្រាក់សំណងបុគ្គល។
ស្ថាប័ន GCCF
នឹងកំពុងត្រូវបានទទួលយកពាក្យបណ្តឹងសម្រាប់ការទូទា
ត់ប្រាក់សំណងជាមុនពេលមានតម្រូវការបន្ទាន់រហូតដល់ថ្ងៃទី
23 ខែវិច្ឆិកា ឆ្នាំ 2010។
បច្ចុប្បន្ននេះ ស្ថាប័ន GCCF មានពាក្យបណ្តឹងប្រមាណជា 24,000 ច្បាប់ដែលពុំមានឯកសារគ្រប់គ្រាន់ ឬគ្មានឯកសារតែម្តង។ អ្នកទាមទារសំណងទាំងនេះត្រូវបានកត់សំគាល់ថា ពួកគេចាំបាច់ត្រូវតែផ្តល់ព័ត៌មានបន្ថែមទៅអោយស្ថាប័ន GCCF ដើម្បីដាក់អោយដំណើរការពាក្យបណ្តឹងទាមទារសំណងរបស់ពួកគេ។
ចាប់តាំងពីពេលបានចាត់តាំងជាអ្នកគ្រប់គ្រងស្ថាប័ន GCCF មកដល់ពេលនេះ លោក Feinberg បានទៅទស្សនាតំបន់ឆ្នេរឈួងសមុទ្រចំនួនដប់ពីរដងហើយ។
ស្ថាប័ន GCCF បន្តធ្វើការប្រកបដោយភាពវ័យឆ្លាតដើម្បីកំណត់សំគាល់
និងបង្ការការទូទាត់ប្រាក់សំណងទៅអោយពាក្យបណ្តឹងដែលក្លែងបន្លំ
រាប់បញ្ចូលករណីកាលពីពីរបីថ្ងៃមុន ការភាន់ច្រលំរបស់ស្ថាប័ន GCCF
ក្នុងការទទួលយកពាក្យបណ្តឹងក្លែងក្លាយជាង 4,000 ច្បាប់សម្រាប់
“ការចិញ្ចឹមជីវិត” ដែលបានសរសេរដោយដៃ និង លិខិត “បំពេញទៅក្នុងកន្លែងចំហ”
ដែលបានភ្ជាប់ និងគ្មានឯកសារគាំទ្របន្ថែម។ ស្ថាប័ន GCCF
កំពុងពិនិត្យមើលយ៉ាងសកម្មទៅល
ើការផ្ញើពាក្យបណ្តឹងទាមទារសំណងជាច្រើនដែលមានសក្តានុពលក្នុងការក្លែងបន្លំ
ប្រសិនបើសមស្រប
នឹងសំដៅទៅលើពាក្យបណ្តឹងទាំងឡាយណាដែលប្តឹងទៅនាយកដ្ឋានតុលាការ។
###