New York Times
ថ្ងៃទី 29 ខែសីហា ឆ្នាំ2010
លោក Feinberg និងដំណោះស្រាយដែលមាននៅឯតំបន់ឈូងសមុទ្រ
Kenneth Feinberg
ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងមូលនិធិសំណងរបស់ក្រុមហ៊ុនប្រេងប៊ីភី BP
ដែលមានទឹកប្រាក់ចំនួន 20 កោដដុល្លារ បានមានវត្តមាននៅទីនេះតាំងពីមុនមកម្លេះ។
ក្នុងនាមជាអ្នកសម្របសម្រួលកំពូលមួយរូប គាត់បានបង្ហាញពីអារម្មណ៏ក្នុងការងារ
និងក្តីមេត្តាធម៌នៅពេលមានគាត់បានដោះស្រាយពាក្យបណ្តឹងទាមទារសំណងសម្រាប់គ្រួ
សារនីមួយៗក្នុងចំណោមគ្រួសារដែលបានស្លាប់នោះក្នុងព្រឹត្តិការណ៏វាយប្រហារកាលពីថ្ងៃទី11
ខែកញ្ញា
សម្រាប់ជនរងគ្រោះវៀតណាមដែលត្រូវបំផ្លាញដោយសារធាតុវិទ្យុសកម្មពណ៌ទឹកក្រូច
និងក្រុមស្ត្រីដែលរងគ្រោះដោយសារឧបករណ៏ជួយសម្រួលការប្រសូតបុត្រ Dalkon
Shield ដែលដំណើរការមិនល្អ។
ផែនការរបស់លោក Feinberg
ក្នុងការបែងចាយទឹកប្រាក់របស់ក្រុមហ៊ុនប្រេងប៊ីភី BP
ត្រូវបានផ្តល់ដំណឹងជូនកាលពីថ្ងៃច័ន្ទសប្តាហ៏មុន
វាហាក់ដូចជាប្រកបដោយភាពសប្បុរស និងស្មើភាពគ្នា។
ពួកគេបានធ្វើការប្រគល់ជូនដោយរហ័សរហួន
ផ្លាស់វេនគ្នាក្នុងរយះពេលខ្លីៗសម្រាប់អ្នកមានទីលំនៅក្នុងតំបន់ឆ្នេរជាប់ឈូងសមុទ្រ
និងដំណើរការវាស់វែង — និងការសងសំណងប្រកបដោយភាពសមស្រប —
ខាតបង់ពេលវេលាតិចតួច។ លោក Feinberg
ត្រូវតែមានឆន្ទះបង្កើតអោយមានការកែតម្រូវក្នុងប្រតិបត្តិការការងារ។
ប៉ុន្តែអ្នករាល់គ្នានឹងទទួលបានសវនាការ
ហើយមូលនិធិរបស់ពួកគាត់ប្រាកដជាមានភាពធំធេងប្រសើរជាងដំណើរការប្រតិបត្តិដែ
លរៀបចំឡើងដោយក្រុមហ៊ុនប្រេងប៊ីភី
BP ដែលត្រូវបានជំនួសនោះ។
វាត្រូវតែអញ្ចឹង គឺមិនអាចបញ្ឈប់អ្នកដែលកំពុងស្វែងរកការសង្គ្រោះខាងផ្នែកនយោបាយ ក៍ដូចជាខាងផ្នែកច្បាប់ដោយការរំលងរូបលោក Feinberg ដូចដែលពួកគេភាគច្រើនបានធ្វើកាលពីព្រឹត្តិការណ៏បន្ទាប់ពីថ្ងៃ 11/9 ទេ។ ក្រុមមេធាវីបានត្អូញត្អែរថា ដំណើរការការងាររបស់គាត់នឹងដកហូតជនរងគ្រោះដែលស្ថិតក្នុងការដោះស្រាយពាក្យបណ្តឹង ពួកគេអាចបង្គាប់នូវពាក្យបណ្តឹងពីករណីមួយទៅករណីមួយទៀត។ វេទិកាអ្នកនយោបាយបានចោទប្រកាន់ថា លោក Feinberg បានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនប្រេង ពីព្រោះក្រុមហ៊ុនប្រេងប៊ីភី BP កំពុងចំណាយទៅលើការចំណាយរបស់គាត់ និងការចំណាយទៅលើនាយទាហានរបស់គាត់ដែលជាអ្នកកែតម្រូវ ជួសជុលនៅឯការិយាល័យតំបន់ឆ្នេរជាប់ឈូងសមុទ្រ 35 (Gulf Coast offices)។
លោក Feinberg អាចទុករក្សាសុវត្ថិភាពរបស់ពួកគេអោយនៅដដែលបាន។ ក្រោយមកនេះ ក្រុមហ៊ុនប្រេងប៊ីភី BP គួរតែកំពុងធ្វើការសងនូវរាល់ការទួទាត់ទាំងអស់។ ហើយចំនុចនៃលំហាត់ដែលត្រូវដោះស្រាយគឺជួយជនរងគ្រោះសិន មិនមែនក្រុមមេធាវីទេ។ នៅពេលទន្ទឹមគ្នានោះ គាត់ត្រូវតែរក្សាការបត់បែនសម្រាប់សំណួរសំខាន់ៗ ដូចជាសិទ្ធិដែលអាចទទួលបាន និងឯកសារដែលតម្រូវអោយមាន។
សេចក្តីណែនាំដំបូងគេសម្រាប់ចំនួនប្រាក់សំណងដែលបង់អោយចុងក្រោយគេបង្អស់របស់លោក
Feinberg។ ឧទាហរណ៏ ការនិយាយថា “ការប្រហែល”
ទៅនឹងឈូងសមុទ្រនឹងជាកត្តាយ៉ាងធ្ងន់ធ្ងរមួយសម្រាប់អ្នកដែលបានចំណាយ
ហើយចំនួនប៉ុន្មាន។
មធ្យោបាយខិតទៅជិតនឹងតំបន់ឈូងសមុទ្រគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
ហើយក្នុងខណ:ពេលដែលលោក Feinberg នៅតែប្រកាសអាសន្នពីការការក្លែងបន្លំ
គាត់ត្រូវតែទទួលស្គាល់ពីតំលៃជាទឹកប្រាក់ចំនួនប៉ុន្មានសម្រាប់ប្រសិទ្ធិភា
ពនៃការនេសាទនៅតំបន់ឈូងសមុទ្រ។
កម្មវិធីចែកចេញជាពីរផ្នែក។ ផ្នែកទីមួយសំដៅទៅលើ
“ប្រាក់សំណងសម្រាប់តម្រូវការបន្ទាន់”
សមមូលទៅនឹងការខាតបង់ប្រាក់ចំណូលក្នុងរយះពេលប្រាំមួយខែសម្រាប់អ្នកទាមទា
រសំណងស្របច្បាប់ណាមួយ។
ប្រជាពលរដ្ឋមានរយះពេល 90 ថ្ងៃសម្រាប់ដាក់ពាក្យបណ្តឹងពីថ្ងៃទី 23 ខែសីហា
ហើយបុគ្គលណាដែលទទួលបានប្រាក់សំណងហើយគឺនៅតែមានសិទ្ធិក្នុងការប្តឹងដដែល។
ប្រាក់សំណងនេះប្រាកដជានឹងច្រើនជាង និងរហ័សជាងមូលប្បទានប័ត្រ — ប្រហែលជា
3,200ដុល្លារ — ដែលក្រុមហ៊ុនប្រេងប៊ីភី BP បានសងទៅដល់បុគ្គលទាមទារសំណងចំនួន
127,000 នាក់។ ឥឡូវនេះ ពួកគេអាចដាក់ពាក្យបណ្តឹងមកម្តងទៀតបាន។ លោក Feinberg
បានហៅផ្នែកនៃកម្មវិធីនេះថា គិតមិនត្រឹមត្រូវ ហើយយើងយល់ព្រម។
ផ្នែកទីពីរគឺសម្រាប់អ្នកប្រើឧបាយកល។ គោលដៅដើម្បីផ្តល់ប្រាក់សំណង —
“ប្រាក់សំណងចុងក្រោយ” ទៅអ្នកទាមទារសំណងអាជីវកម្ម
និងបុគ្គលដែលទទួលរងការបំផ្លិចបំផ្លាញក្នុងរយះពេលវែង —
ដោយផ្អែកតាមសេចក្តីណែនាំ។
អ្នកទាមទារសំណងនឹងមានរយះពេលបីឆ្នាំក្នុងការវាយតំលៃការខូចខាត
និងផ្ញើពាក្យបណ្តឹងទាមទារសំណង។ ប្រសិនបើពួកគេទទួលយកប្រាក់សំណង
នោះពួកគេនឹងបដិសេធសិទ្ធិរបស់ពួកគេក្នុងការប្តឹងទៅក្រុមហ៊ុនប្រេងប៊ីភី BP។
មូលនិធិនៃព្រឹត្តិការណ៏វាយប្រហារថ្ងៃទី 11/9
ជាផ្នែកមួយនៃកម្មវិធីត្រូវបានគិតទុកថាជាការប្រញាប់
ហើយជាជម្រើសប្រកបដោយភាពជឿជាក់ដើម្បីផ្លាស់ប្តូរអោយរាប់ពាន់ករណីកំហុសឆ្គង
នៃពាក្យបណ្តឹង
ជួយដល់ដើមចោទ
និងក្រុមហ៊ុនដោយមិនចាំបាច់ចំណាយទៅលើពាក្យបណ្តឹងដែលអូសបន្លាយពេលយូរ។
ទោះជាយ៉ាងណាក៍ដោយ មូលនិធិក្រុមហ៊ុនប្រេងប៊ីភី BP
នៅឯកន្លែងកើតហេតុផ្សេងទៀតមានការខុសប្លែកពីមូលនិធិនៃព្រឹត្តិការណ៏វាយប្រហារថ្ងៃ
11/9។ នៅពេលនោះ
គឺបញ្ហាបានបង្ហាញអោយឃើញពីប្រាក់ចំណូលរបស់ជនរងគ្រោះមានចំនួនប៉ុន្មានក្នុងព
េញមួយរយះពេលធ្វើការងារ
ដំណើរការការងារ
ប៉ុន្តែការដោះស្រាយលំហាត់នេះវាគ្រាន់តែជាលក្ខណះប្រហាក់ប្រហែល។ ក្នុងករណីនេះ
អាចនិយាយថា ទីកន្លែងដែលទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការធ្លាយប្រេង
គេមិនអាចដឹងបានពីបរិមាណត្រីសម្រាប់ឆ្នាំនេះ
ហើយអ្នកនេសាទពិតជាមិនអាចធ្វើការនេសាទបានទេ ហើយការរំពឹងទុករបស់លោក Feinberg
ក្នុងការប៉ាន់ស្មានព័ត៌មានអោយបានច្រើនក៍មិនធ្វើទៅបានដែរ។ លោក Feinberg
មានប្រសាសន៏ថា គាត់នឹងទទួលស្គាល់ពីភាពមិនប្រាកដប្រជា
ប៉ុន្តែការគ្មានកាលកំណត់ស្តីពីដំណើរការដាក់ពាក្យបណ្តឹងនឹងមិនអាចកើតមានទៀតទេ។
បន្ទាប់ពីព្រឹត្តិការណ៏វាយប្រហារថ្ងៃទី 11/9 នោះមក លោក Feinberg
បានចុះហត្ថលេខាលើមូលប្បទានប័ត្រដែលមានទឹកប្រាក់សរុប 7 កោដដុល្លារចំណាយអោយទៅ
5,300 គ្រួសារ និងបុគ្គលដែលរងរបូស។
មានតែអ្នកទាមទារសំណងដែលមានសក្តានុពលចំនួន 94 នាក់ប៉ុណ្ណោះបានឡើងទៅតុលាការ។
ការផ្តល់នូវការគោរព បទពិសោធន៏ និងចំនួនលុយដែលបានសងរបស់គាត់
ចំពោះភាពច្បាស់លាស់នៃចំណាប់អារម្មណ៏របស់ជនរងគ្រោះម្នាក់ៗនៅក្នុងការ
ការធ្លាយប្រេងនេះ
ធ្វើអោយកម្មវិធីនេះមានការប្រុងប្រយ័ត្ន
និងមើលទៅគ្មានការភាពរំជើបរំជួលអ្វីទាល់តែសោះ។
យើងប្រហែលជាមិនអាចសង្ឃឹមបានទៅលើក្រុមមេធាវីដែលដើរតួជាអ្នកទទួលខុសត្រូវនោះឡើយ។
យើងគ្មានក្តីសង្ឃឹមទៅលើការធ្វើអោយប្រសើរឡើងរបស់អ្នកនយោបាយឡើយ។
###