ថ្ងៃទី 18 ខែមេសា ឆ្នាំ2011

ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រ
ាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រចេញរបាយការណ៏ស្តីពីស្ថានភាព
នៃដំណើរការដាក់ពាក្យបណ្តឹងទាមទារសំ
ណងនៅថ្ងៃបុណ្យណូអែលគម្រប់ខួបមួយឆ្នាំ
នៃការផ្ទុះអណ្តូងប្រេងនៅឯតំបន់ Deepwater Horizon។

របាយការណ៏ស្តីពី “ទំហំការងារដែលមិនធ្លាប់មានពីមុនមក” បង្ហាញពីចំនួនទឹកប្រាក់ជាដុល្លាដែលបានចំណាយទៅអ្នកទាមទារសំណង និងសំនុំពាក្យបណ្តឹងរាប់ពាន់ច្បាប់ដែលដាក់ដំណើរការទាមទារសំណង។

ក្រុង Washington, DC-- ឆ្ពោះទៅថ្ងៃខួបគម្រប់មួយឆ្នាំនៃការផ្ទុះអណ្តូងប្រេងនៅឯតំបន់ Deepwater Horizon និងការធ្លាយប្រេង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី20 ខែមេសា ឆ្នាំ 2010 នៅវេលានេះដែរ អ្នកគ្រប់គ្រងស្ថាប័នសម្របសម្រួលពាក្យបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ លោក Kenneth R. Feinberg បានចេញនូវ របាយការណ៏ស្តីពីស្ថានភាពរបស់ពាក្យបណ្តឹងទាមទារសំណងនៅក្នុងកម្មវិធីនេះ។

បន្ទាប់ពីមានការប្រកាសនូវទំហំ និងចំនួនពាក្យបណ្តឹងទាមទារសំណង “ដែលមិនធ្លាប់មានពីមុនមក” របាយការណ៏បានរាយការណ៏នូវព័ត៌មានលំអិតខ្លីៗស្តីពីចំនួនពាក្យបណ្តឹងទាមទារសំណងបុគ្គល និងអាជីវកម្មដែលបានដាក់ប្តឹង បានដំណើរការ និងបានទូទាត់សំណងដោយស្ថាប័ន។

ស្ថាប័ន GCCF បានចាប់ផ្តើមប្រតិបត្តិការណ៏នៅថ្ងៃទី23 ខៃសីហា ឆ្នាំ2010 ហើយនឹងប្រតិបត្តិរហូតដល់ថ្ងៃទី 23 ខែសីហា ឆ្នាំ 2013។ ចាប់តំាងមានការចាប់ផ្តើមរបស់ខ្លួនមក ស្ថាប័នបានទទូលពាក្យបណ្តឹងប្រហែលជា 857,000 ច្បាប់ដែលបានផ្ញើមកពីអ្នកទាមទារសំណងបុគ្គល និងអាជីវកម្មចំនួនជាង 500,000 នាក់។ ស្ថាប័នបានអនុម័តទៅលើពាក្យបណ្តឹងទាមទារសំណងចំនួនប្រហែលជា 300,000 ច្បាប់ក្នុងចំនួនទឹកប្រាក់សរុបជាង 3.8 កោដដុល្លារសម្រាប់ការទូទាត់សំណងបន្ទាន់ សំណងបណ្តោះអាសន្ន សំណងឆាប់រហ័ស និងសំណងចុងក្រោយ។ របាយការណ៏ដែលចេញដោយលោក Feinberg ធ្វើការរាយការណ៏នូវព័ត៌មានលំអិតខ្លីៗសម្រាប់ប្រភេទទូទាត់នីមួយៗ។

ក្រៅពីព័ត៌មានស្តីពីពាក្យបណ្តឹងទាមទារសំណង របាយការណ៏ក៍បានគូសបញ្ជាក់នូវចំនុចបន្ថែមជាច្រើនទៀត ដែលក្នុងនោះរួមមាន:


  • ដំណើរការពិនិត្យមើលពាក្យបណ្តឹងដោយឯករាជ្យរបស់ស
    ្ថាប័នឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកបានបញ្ជាក
    ់ពីការរកឃើញរបស់ស្ថាប័ន GCCF ឬបានបំពេញបន្ថែមទៅលើការខ
    ូចខាតដែលបានគណនាដោយស្ថាប័នសម្រាប់ 500 ករណីពាក្យបណ្តឹងដែលបានទទួលយក។
  • អ្នកទាមទារសំណងដែលបានជ្រើសយកការទូទាត់សំណងចុងក្រោយន
    ឹងត្រូវបានទូទាត់ចំនួនពីរដងទៅលើការខូចខាតដែលមាននៅក្នុងឯកសារឆ្នាំ 2010 របស់គេ ក្នុងនោះបរិមាណខូចខាតតិចជា
    ងណាមួយបានត្រូវបានធ្វើការទូទាត់រួចហើយ។ អ្នកនេសាទអយស្ទ័រ និងអ្នកកែច្នៃនឹងត្រូវបានទូទាត់ប
    ួនដងទៅលើការខូចខាតដែលមាននៅក្នុងឯកសារឆ្នាំ 2010 របស់គេ។
  • ស្ថាប័ន GCCF កំណត់ចំណាំថាចំនួនទឹកប្រាក់ដែលបានស្នើសុំដោយអ្
    នកទាមទារសំណងគឺមិនអាចលៃលកបានទៅតាមការខូចខាតដូចដែលបា
    នបង្ហាញជាភស្តុតាងជាក់ស្តែងដោយអ្នកទាមទារសំណងទេ។
  • ស្ថាប័ន GCCF បានពង្រីកនូវវិសាលភាពការិយាល័យមូលដ្ឋានរបស់ខ
    ្លួនដល់ទៅ 35 កន្លែងដែលទីនោះមានគណនេយ្យករ អ្នកសម្របសម្រួលក្រុមហ៊ុនច្បាប់មូលដ្ឋាន និងអ្នកគ្រប់គ្រងប្រព័ន្ធដើម្បីផ្តល់ជ
    ំនួយដល់អ្នកទាមទារសំណងដែលមានការព្រួយបារម្
    មណ៏ពីស្ថានភាពពាក្យបណ្តឹងរបស់ពួកគេ។
  • ស្ថាប័ន GCCF បានបង្កើនភាពច្បាស់លាស់តាមរយះការបិទផ្សាយ “គោលការណ៏ច្បាប់ចុងក្រោយ” វិធីសាស្រ្តលំអិតមាននៅលើគេហទំព័ររបស់ខ្លួន។

របាយការណ៏ពេញលេញអាចរកបាននៅលើគេហទំព័រ www.gulfcoastclaimsfacility.com។

###