Wall Street Journal
ថ្ងៃទី 26 ខែសីហា ឆ្នាំ2010
ការពិនិត្យឡើងវិញ និងទស្សនៈវិស័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០
ការមិនពេញចិត្តចំពោះបណ្តឹងទាមទារសំណងនៃតំបន់ឆ្នេរឈូងសមុទ្រ
តើនៅពេលណាដែលទឹកប្រាក់
២០ពាន់លានដុល្លាជាប្រាក់សុទ្ធដែលត្រៀមលក្ខណៈរួចហើយនៅមិនគ្រប់គ្រាន់?
ចម្លើយ: នៅពេលដែលអគ្គនាយកមេធាវីប្រចាំរដ្ឋ
ហើយនិងក្រុមស្មាក្តីនៃអ្នកដាក់ពាក្យបណ្តឹងកំពុងតែទាមទារសំណងចង់បានចំនួនទឹកប្រាក់កាន់តែច្រើនព
ីមូលនិធិសំណងរបស់ក្រុមហ៊ុន
BP
ដែលគប្បីបញ្ចេញទៅអោយជនរងគ្រោះនៃការធ្លាយប្រេងនៅតំបន់ឆ្នេរឈូងសមុទ្រមិចស៊ីកូ
(Gulf of Mexico)។
នោះគឺជារឿងពិតខាងក្រោយខ្នងនៃការចេញដំណឹងអំពីការទោមនស្សចំពោះល័ក្ខខ័ណ្ឌរបស់លោក
Kenneth Feinberg ចំពោះការបង់សំណងដែលស្ថិតនៅក្រោមស្ថាប័នសម្
របសម្រួលបណ្តឹងទាមទារសំណងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ
(Gulf Coast Claims Facility -GCCF). ក្នុងនាមជាអ្នកចាត់ចែងម្នាក់
អ្នកសម្របសម្រួលបណ្តឹងនេះលោក King Solomon, លោក Feinberg
បានធ្វើការវិនិច្ឆ័យដ៏ពិបាក
ដោយសារគាត់មានបំណងនឹងផ្តល់សំណងចំពោះអ្នករងគ្រោះដ៏ពិតប្រាកដព្រមពេលជាមួយគ្នាគ
ឺមិនផ្តល់សំណងចំពោះជនដែលមិនរងគ្រោះឡើយ
។
មេធាវីរបស់អ្នកដាក់ពាក្យបណ្តឹងហើយនិងសហការីរបស់អគ្គនាយកមេធាវីហាក់ដូចជាញញើតថា
ពួកគេនឹងគ្មានប្រសិទ្ធិភាពចំពោះសកម្មភាពនេះ ។
អ្នកមានការសង្ស័យជាធម្មតា។ លោក Jim Hood អគ្គនាយកមេធាវីរបស់ Mississippi
ដែលមានឈ្មោះក្រៅថា លោក Dickie Scruggs ដែលជាដៃគូអតីតស្ថិតនៅក្នុងបណ្តឹងនេះ
ដែលបានប្រាប់ស្ថានីយទូរទស្សន៍ Biloxi ថា "យើងបានយកលោក Feinberg
ចូលទៅក្នុងបន្ទប់ដោយសំងាត់អស់រយៈពេលពីរឬបីម៉ោងដើម្បីសំដែងនូវកង្វល់របស់យើងអំពីពង្
រៀងនៃពិធីសានៃការដាក់ពាក្យបណ្តឹងទាមទារសំណងដែលគាត់បានប្រកាសផ្សាយ
។" ចំពោះការក្អេងក្អាងផ្តាល់ខ្លួនវិញ លោក Hood គឺដូចជាលោក Rod Blagojevich
នៃឆ្នេរឈូងសមុទ្រ។
រួចហើយមានអគ្គនាយកមេធាវីប្រចាំរដ្ឋ Alabama ឈ្មោះ Troy King ដែលបានហៅលោក
Feinberg ថាជា "ខែលនៃសាជីវកម្ម" របស់ក្រុមហ៊ុន BP។
មានតែនៅក្នុងក្រុមនិយមរបស់លោក King នៃទឹកដីយុទ្ធសិល្ប៍ប៉ុណ្នោះអាចជា "ខែល"
ដែលអាចរាប់ទុកថាជាបុគ្កលម្នាក់ដែលកំពុងតែបង់សំណង២0ពាន់លានដុល្លានៃទ្រព្យ
របស់សាជីវកម្មទៅអោយសមាជិកភាគហ៊ុន។
យើងមិនអាចបំភ្លេចអគ្គនាយកមេធាវី Bill McCollum នៃរដ្ធ Florida,
ដែលបានរៀបរាប់ល័ក្ខខ័ណ្ឌនៃការទទួលខុសត្រូវរបស់លោក Feinberg ថាជាជា
"ការមិនសមហេតុសមផលទាល់តែសោះ។" លោក McCollum
តាមធម្មតាប្រឆាំងជំទាស់នឹងការកាត់ក្តីឧបាយទុច្ចរិតនៃមេធាវីនៅក្នុងអាជីពនយោបាយដ
៏យូរអង្វែងរបស់គាត់
ប៉ុន្តែរហូតដល់ពេលគាត់បានចាញ់នៅក្នុងការចេញឈរឈ្មោះជាបឋមរបស់ GOP
នៅថ្ងៃអង្គារ គាត់បានដើរតួជាអភិបាល
ហើយអ្នកត្រូវតែធ្វើតាមបំណងប្រាថ្នារបស់អ្នក
ដូចជាពាក្យពេចន៍ដ៏ល្បីល្បាយរបស់លោក Bill Clinton បានពោលនៅក្នុងគ្រាមួយ
នៅក្នុងពាណិជ្ជកម្មទូរទស្សន៍ Medicare នៅក្នុងឆ្នាំ ១៩៩៦។
តើល័ក្ខខ័ណ្ឌដ៏មិនគួរអោយចូលចិត្តរបស់លោក Feinberg មានអ្វីខ្លះ ? ពិតហើយ
អ្នកដើមបណ្តឹងអាចដាក់បណ្តឹងរហូតដល់ថ្ងៃទី២៣ ខែវិចិ្ចកា
ហើយទទួលបានសំណងជាប្រាក់សុទ្ធភ្លាមៗ រហូតដល់រយៈពេល៦ខែ
នៃប្រាក់សំណងបណ្តោះអាសន្ន ដោយមិនចាំបាច់លះបង់សិទ្ធិស្របតាមច្បាប់ណាមួយ
ដើម្បីនឹងប្តឹងក្រុមហ៊ុន BP។ ពួកគេអាចយកលុយនោះ
ហើយជួលមេធាវីរបស់ពួកគេប្រសិនបើពួកគេចង់បាន។ អ្នកទាមទារសំណងដដែលនេះ
បន្ទាប់មកមានរយៈពេលបីឆ្នាំដើម្បីនឹងដាក់បណ្តឹងសំរាប់ដំណោះស្រាយប្រាក់សំណងចុងក្រោយស
ំរាប់ការបាត់បង់
ហើយប្រសិនបើលើកលែងតែពួកគេទទួលសំណងរបស់លោក Feinberg ប៉ុណ្ណោះ
ដែលពួកគេអាចបោះបង់សិទិ្ធរបស់ពួកគេដើម្បីនឹងប្តឹង។
ដូច្នេះ ចូរយើងពិគ្រោះមើលចុះ។ អ្នកនេសាទកំពឹស/បង្កង នៅឆ្នេរឈូងសមុទ្រអាចទទួលប្រាក់សុទ្ធបណ្តោះអាសន្នយ៉ាងឆាប់រហ័ស រួមជាមួយនឹងដំណោះស្រាយចុងក្រោយដែលមានប្រាក់សំណងដ៏កាន់តែច្រើនពីលោក Feinberg នៅក្នុងរយះពេលដ៏ខ្លី។ ប្រាក់សំណងនេះគឺត្រូវកាត់ពន្ធ ដូចពន្ធប្រាក់ចំណូល ប៉ុន្តែអ្នកនេសាទកំពឹស/បង្កងអាចទុកប្រាក់សំណងទាំងអស់នោះ។
ឬ ជំនួសឲ្យការទទួលដំណោះស្រាយសំណងចុងក្រោយដែលគេផ្តល់ឲ្យ អ្នកនេសាទកំពឹស/បង្កងអាចជួលសហការីស្មាក្តីណាម្នាក់នៃដើមចោទរបស់លោក Hood, រង់ចាំច្រើនឆ្នាំដើម្បីមើលលទ្ធផលនៃបណ្តឹង រួចហើយបង់៤០% នៃដំណោះស្រាយប្រាក់សំណងណាមួយ របស់គេទៅអោយមេធាវី ដែលជាតម្លៃដែលបានគ្រោងទុកជាមុន។ តើដំណើរការណាមួយយុត្តិធម៌ជាងគេសំរាប់ជនរងគ្រោះ?
ការត្អូញត្អែរបស់មេធាវីម្នាក់គឺថា លោក Feinberg
ចង់កាត់ប្រាក់សំណងណាមួយពីប្រាក់ខែដែលក្រុមហ៊ុន BP
បានបង់អោយអ្នកនេសាទសំរាប់ការជួយជំរះចេញនូវប្រេងដែលហៀរចេញ។ ក្រុមហ៊ុនBP
បានជួលអ្នកនេសាទត្រីទាំងនោះ
នៅក្នុងផ្នែកមួយនៃការជួយជ្រោមជ្រែងសំរាប់ការបាត់បង់របស់គេពីព្រោះតែអសមត្ថភាពរបស់គេ
ដើម្បីនឹងបន្តជីវភាពរស់នៅរបស់គេ
។ នៅក្នុងល័ក្ខខ័ណ្ឌតាមច្បាប់
នេះគឺរាប់ទុកថាជាការបន្ធូបន្ថយហើយនៅក្នុងតុលាការនៅក្នុងសហរដ្ឋអាមេរិក
ព្រមទាំងរដ្ឋ Alabamaនឹងលើកយកសំណងប្រភេទនេះមកពិចារណាជាផ្នែកនៃដំណោះស្រាយ ។
លោក Feinberg
ក៏ត្រូវបានគេតិះទានសំរាប់ឯកសារទាមទារដូចជាក្រដាសស្នាមពន្ធសំណងប្រាក់ចំណូលឬភ័ស្
តុតាងនៃការបាត់បង់ឯទៀត
ជាពិសេសតាំងពីសេដ្ឋកិច្ចនតំបន់ឆ្នេរសមុទ្រហាក់ដូចជាត្រូវការប្រាក់សុទ្ធ
(មិននិយាយទៅលើការជៀសវាងពីពន្ធនោះទេ) ។ ការត្អូញត្អែឯទៀត គឺថាលោក Feinberg
បានដាក់កំរិតទៅលើព្រំប្រទល់យ៉ាងចង្អៀតណាស់ ស្ថិតនៅក្នុងចំងាយ ៥
ម៉ាយពីឆ្នេរឈូងសមុទ្រ សំរាប់ការបណ្តឹងអាជីវកម្មផ្សេងទៀត។
ទាំងនេះគឺជាការអំពាវនាវសម្រាប់ការវិនិច្ឆ័យទាំងអស់ ប៉ុន្តែលោក Feinberg
ត្រូវតែប្រុងប្រយ័ត្នចំពោះការឆបោកឬបណ្តឹងក្លែងក្លាយ
ដែលពិតជាអាចប៉ះទង្គិចទៅលើចំនួនទឹកលុយ ២0ពាន់លានទាំងអស់ដែលមាននៅលើតុ ។
តើសណ្ឋាគារដែលស្ថិតក្នុងចំងាយ
១០០ម៉ាយពីឆ្នេរឈូងសមុទ្រដែលតវ៉ាថាមានការបាត់បង់អាជីវកម្មគឺពិតជារងគ្រោះដែលបណ្តាលមក
ពីការហៀរប្រេងដែរឬទេ
ជាពិសេសនៅក្នុងពេលដែលមាត់សមុទ្រឥឡូវនេះត្រូវបានសំអាតស្អាតរួចហើយនិងមានភាពស្វា
គមន៍ថែមទៀត?
ក្រុមហ៊ុន BP បានសងសំណងខ្លះៗចំនួន ៤00លានដុល្លានៅក្នុងបណ្តឹងទាមទារមុនពេលដែលលោក Feinberg បានទទួលកាន់កាប់ ហើយក្រុមហ៊ុនឥឡូវនេះកំពុងតែស៊ើបអង្កេតនូវបណ្តឹងទាំងនោះជាច្រើនដែលអាចជាបណ្តឹងក្លែងខ្លាយ។ យើងត្រូវបានគេប្រាប់ថា បុរសម្នាក់បានដាក់បណ្តឹងច្រើនជា១០ដង នៅក្នុងការិយាល័យជាច្រើនរបស់ក្រុមហ៊ុន BP ដោយប្រើឈ្មោះដដែល ហើយបានទទួលប្រាក់សំណងនូវគ្រប់ពាក្យបណ្តឹងនីមួយៗ (ក្រុមហ៊ុន BP មានការិយាល័យ៣៥កន្លែង ហើយមានដំណើរការនៃការបែងចែកកណ្តាលមួយសំរាប់ការបង់ប្រាក់សំណង)។
ដោយមិនគួរអោយសង្ស័យឡើយចំពោះការទាមទារខាងឯកសានិងព្រំប្រទល់
នឹងផ្តល់ជាផលអវិជ្ជមានចំពោះអ្នកដាក់បណ្តឹងទាមទារសំណងខ្លះ ថ្វីបើលោក
Feinberg ក៏នឹងមានផ្តល់ ការលើកទឹកចិត្តខាងនយោបាយទាំងអស់
ដើម្បីឲ្យការបង់សំណងមានភាពសប្បុរសនិងទូលំទូលាយគ្រប់គ្រាន់ដើម្បីធ្វើឲ្យ
សំរែកខ្ទរខ្ទារបស់សាធារណះមានភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ។
គ្រោះថ្នាក់គឺថា ការទាមទារនៃមេធាវីដ៏ខ្លាំងក្លានេះ នឹងជំរុញអោយជនរងគ្រោះខ្លះឈប់ដាក់ពាក្យបណ្តឹងតាមរយះទឹកលុយ ២0ពាន់លាន នៅក្នុងការសង្ឃឹមថានឹងទទួលប្រាក់សំណងកាន់តែច្រើន ប្រសិនបើពួកគេផ្តឹង។ នេះគឺជាទស្សនះដ៏ប្រថុយ ដែលអាចមានន័យថា ពួកគេប្រហែលជានឹងមិនបានទទួលមួយសេនពីប្រាក់សំណងនោះឡើយ ។ គ្មានការធានារ៉ាប់រងថាតុលាការនឹងមានចិត្តកាន់តែសប្បុរសជាងលោក Feinberg ឡើយ ជាពិសេសនៅពេលដែលការខូចខាតពីការហៀរប្រេងបានស្រកចុះ ហើយការនេសាទតាមឆ្នេរឈូងសមុទ្រ និងទេសចរណ៍បានត្រឡប់ទៅធម្មតាវិញ។
យើងប្រាថ្នាថាការដាក់ពាក្យបណ្តឹងនៅតំបន់ឆ្នេរឈូងសមុទ្រអនុវត្តតាមច្
បាប់នៃការទទួលខុសត្រូវតាមធម្មតា
ប៉ុន្តែប្រធានាធិបតី Obama ទទួចស្នើរសុំទៅលើទឹកប្រាក់បេឡា ២0ពាន់លានដុល្លា
ហើយ ក្រុមហ៊ុន BP អោយយល់ព្រមចំពោះសំណង ដែលវាមិនអាចបដិសេធបាន។
ផ្លូវដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺសូមឲ្យលោក Feinberg
វិនិច្ឆ័យលើពាក្យបណ្តឹងនិងការបញ្ចេញប្រាក់សុទ្ធទៅឲ្យជនរងគ្រោះឲ្យបានឆាប់ត
ាមតែអាចធ្វើទៅបាន
ដើម្បីធ្វើអោយពួកគេអាចត្រលប់ទៅប្រកបមុខការងាររស់នៅនិង
សេដ្ឋកិច្ចតាមឆ្នេសមុទ្រអាចមានភាពប្រសើរឡើង ។
បោះពុម្ភនៅក្នុងទស្សនាវដ្តី The Wall Street Journal, ទំព័រលេខ A14 រក្សាសិទ្ធ 2009 ក្រុមហ៊ុន Dow Jones & Company, Inc. រក្សាសិទ្ធទាំងស្រុង ឯកសារនេះគឺសម្រាប់ជាព័ត៌មានដល់អ្នកផ្ទាល់ និងសំរាប់ការប្រើប្រាស់ឯកជនប៉ុណ្ណោះ។ ការចែកចាយនិងការប្រើសម្ភារៈនេះនឹងត្រូវចាត់ចែងដោយ កិច្ចព្រមព្រៀងរបស់អ្នកទិញនិងដោយច្បាប់រក្សាសិទ្ធ សំរាប់ការប្រើប្រាស់មិនផ្ទាល់ខ្លួន ឬសំរាប់ការបញ្ជាទិញផ្សេងទៀតសូមទាក់ទង Dow Jones Reprints តាមទូរស័ព្ទលេខ 1-800-843-0008 ឬវែបសាយ www.djreprints.com