{ut}សម្រាប់បិទផ្សាយភ្លាមៗ ទំនាក់ទំនង:

ថ្ងៃទី 23 ខែសីហា ឆ្នាំ2010

ឥឡូវស្ថាប័នសម្របសម្រួលពាក្យបណ្តឹង
សម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ
កំពុងតែដាក់អោយមានដំណើរការ
បណ្តឹងទាមទារសំណងដែលកើតឡើងដោយសារការធ្លាយប្រេង

អ្នកគ្រប់គ្រងឯករាជ្យ KENNETH R. FEINBERG ជូនដំណឹងពីដំណើរការសម្រេចក្នុងការផ្ទេរជាស្ថាពរ
និងមជ្ឈមណ្ឌលមួយៗបានររៀបចំរួចរាល់ និងកំពុងធ្វើសកម្មភាព

នៅថ្ងៃនេះ អ្នកគ្រប់គ្រងស
្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្ន
េរជាប់ឈូងសមុទ្រ លោក Kenneth R. Feinberg បានជូនដំណឹងថា ស្ថាប័នសម្របសម្រួលពាក្យ បណ្តឹងសម្រាប់ត
ំបន់ ឆ្នេរឈូងសមុទ្រ (GCCF) គឺកំពុងធ្វើសកម្មភាពជាស្ថាពរ ហើយនឹងចាប់ផ្តើមដាក់អោយមានដំណើរការ បណ្តឹងទាមទារសំណងសម្រាប់ប្រាក់សំណងជាបន្ទាន់។ ត្រូវតែបញ្ជូនរាល់ពាក្យបណ្តឹងទាមទារសំណងជាបុគ្គល និងអាជីវកម្ម និងឯកសារគាំទ្រផ្សេងទៀតពីក្រុមហ៊ុនប្រេងប៊ីភី BP ទៅអោយស្ថាប័ន GCCF ដែលស្ថាប័ននេះត្រូវបានសម្របសម្រួលប្រកបដោយឯករាជ្យដោយលោក Feinberg។

GCCF ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ដែលជាផ្នែកមួយនៃកិច្ខព្រមព្រៀងរវាងរដ្ឋាភិបាល Obama និងក្រុមហ៊ុនប្រេងប៊ីភី BP ក្នុងគោលបំណងជួយអ្នកទាមទារសំណងបំពេញនូវតម្លៃ និងការខូចខាតដែលបានកើតឡើងដោយសារការធ្លាយបំពង់ប្រេងពីឧប្បទ្ទ
វហេតុនៅឯតំបន់ទឹកជ្រៅកាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ2010។ ពាក្យបណ្តឹងទាមទារសំណងដែលបានដាក់ប្តឹងទៅក្រុមហ៊ុនប្រេងប៊ីភី BP កាលពីលើកមុនត្រូវបាន ផ្ទេរទៅស្ថាប័នស
ម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរឈូងសមុទ្រ GCCF ថ្មីសម្រាប់ពិនិត្យមើល ធ្វើការវាយតម្លៃ និងកំណត់យក តែទោះជាយ៉ាងណាអ្នកទាមទារសំណង នឹងត្រូវបានស្នើសុំអោយដាក់ ពាក្យបណ្តឹងថ្មី
ទៅ GCCF សម្រាប់ទាមទារប្
រាក់សំណង។

លោក Feinberg បានចូលរួមនៅក្នុងអង្គប្រជុំសាលាក្រុងទាំងដ
ប់ពីរទីក្រុងនៅទូទាំងតំបន់ឈូង សមុទ្រតាំងពីមានការផ្សាយដំណឹងពីមូលនិធិ ហើយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋ និងរដ្ឋាភិបាលប្រចាំតំបន់ដើម្បីរៀបចំដំណើរការបណ្តឹងដែលផ្
តល់អត
្ថប្រយោជន៏សម្រាប់លោកអ្នកដែលទទួលរងឥទ្ធិលដោយសារវិបត្តិនេះទាំងអស់។

“ខ្ញុំចង់អោយមានការប្រាកដប្រជាថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឈូងសមុទ្របានយល់ថា យើងនឹងមិនអនុញ្ញាតអោយលោកអ្នកបញ្ឈប់អាជីវកម្ម ឬបាត់បង់ផ្ទះសម្បែងរបស់លោកអ្នក។ អទិភាពចំបងសម្រាប់ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរឈូងសមុទ្រ GCCF គឺជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ឈូងសមុទ្រនោះ” លោក Feinberg បានមានប្រសាសន៏ថា។ “ឥឡូវនេះ គឺជាពេលដែលមជ្ឈមណ្ឌលបណ្តឹងទាមទារសំណងបានបើកទ្វារ និងត្រៀមខ្លួនជាស្រេចសម្រាប់បំរើការងារ ហើយគោលដៅគឺនឹងទទួលបានមូលប្បទានប័ត្រប្រាក់សំណងបន្ទាន់សម្រ
ាប់រយះពេលប្រាំមួយនៅនឹងមុខផ្ទះ
របស់លោកអ្នកតែក្នុងរយះពេល 48 ម៉ោងសម្រាប់សំណងជាបុគ្គល ក្រោយពេលទទួលបានវិក័យប័ត្រនៃពាក្យបណ្តឹងទាមទារសំណង និងឯកសារគាំទ្រគ្រប់គ្រាន់ ហើយមិនលើសពីប្រាំពីរសម្រាប់អាជីវកម្ម និងក្រោយពេលទទួលបានវិក័យប័ត្រនៃពាក្យបណ្តឹងទាមទារសំណង និងឯកសារគាំទ្រ ហើយជួយទំនុកបំរុងគ្នានៅលើវិថីកសាងជិវិតសារជាថ្មីរបស់ពូកគេ។”